Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។ វិវរណៈ ២២:១៧PPKh3 43.1

    កម្លាំងរបស់សាំសុន អាស្រ័យលើភាពស្មោះត្រង់ចំពោះព្រះ

    លុះដល់ពេលកំណត់ សេចក្តីសន្យារបស់ព្រះជាមួយលោក ម៉ាណូអាត្រូវបានសម្រេចនៅក្នុងកំណើតរបស់សាំសុន។ លុះក្មេងប្រុសនេះធំឡើង មនុស្សគ្រប់គ្នាអាចមើលឃើញថាគាត់មានកម្លាំងខ្លាំងខុសពីមនុស្សធម្មតា។ សាំសុននិងឪពុកម្ដាយរបស់គេបានដឹងយ៉ាងច្បាស់ថាកម្លាំងនេះមិនមែនអាស្រ័យលើរាងកាយមាំមួនរបស់គាត់ទេ ប៉ុន្តែនៅលើស្ថានភាពជាណាសារីត របស់លោក ដែលតំណាងដោយការមិនកាត់សក់នោះ។ ប្រសិនបើសាំសុនបានប្រតិបត្តិតាមការត្រាស់បង្គាប់របស់ព្រះ នោះជោគវាសនារបស់គាត់នឹងបានថ្លៃថ្នូរនិងសប្បាយរីករាយជាងនេះជាមិនខាន។ ប៉ុន្តែ ការរួបរួមជាមួយនឹងអ្នកថ្វាយបង្គំរូបព្រះបានធ្វើឱ្យគាត់សៅហ្មង។ PPKh3 43.2

    ដោយភូមិកំណើតរបស់គាត់នៅសូរ៉ាស់នៅជិតប្រទេសភីលីស្ទីន សាំសុនបានចាប់ផ្តើមរួបរួមជាមួយនឹងពួកគេ ជាលក្ខណៈមិត្តភាព។ នារីវ័យក្មេងម្នាក់ដែលរស់នៅប្រទេសភីលីស្ទីនក្នុងក្រុងធីមណាបានទាក់ទាញ សាំសុនឱ្យចាប់អារម្មណ៍ ហើយគាត់បានតាំងចិត្តថានឹងយកនាងធ្វើជាប្រពន្ធ របស់គាត់។ ឪពុកម្តាយដែលកោតខ្លាចព្រះដ៏ស្មោះត្រង់របស់គាត់បានព្យាយាម បញ្ចុះបញ្ចូលគាត់មិនឱ្យធ្វើដូច្នោះទេ ប៉ុន្តែ ចម្លើយតែមួយគត់របស់គាត់គឺ “នាងនោះពេញចិត្តខ្ញុំណាស់”។ ទីបញ្ចប់អាពាហ៍ពិពាហ៍ក៏បានកើតឡើង។ PPKh3 43.3

    នៅចំពេលដែលគាត់កំពុងឈានចូលមជ្ឈិមវ័យ (វ័យពេញជាបុរស ឬ វ័យកណ្តាល) ជាពេលដែលគាត់ត្រូវតែស្មោះត្រង់ចំពោះព្រះខ្លាំងជាងពេលណាៗ ទាំងអស់ សាំសុនបែរជាបានភ្ជាប់ខ្លួនជាមួយនឹងខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលទៅវិញ។ លោកមិនបានសួរថាតើគាត់អាចថ្វាយកិត្ដិយសបានល្អប្រសើរជាងនេះឬទេ ប្រសិនបើគាត់រួបរួមជាមួយនឹងស្រីដែលគាត់បានជ្រើសរើសនេះ? ព្រះបានសន្យានឹងប្រទានប្រាជ្ញាដល់អ្នកដែលស្វះស្វែង សរសើរតម្កើងដល់ទ្រង់ជាមុន ប៉ុន្តែ ទ្រង់មិនបានសន្យាបែបនេះដល់ពួកអ្នកដែលតាំងចិត្តបំពេញការសប្បាយសម្រាប់ខ្លួនឯងទេ។ PPKh3 44.1

    ជាញឹកញាប់ណាស់ អារម្មណ៍បានគ្រប់គ្រងលើការជ្រើសរើសប្តីឬប្រពន្ធ! ដៃគូទាំងពីរមិនបានសុំដំបូន្មានពីព្រះជាម្ចាស់ ឬយកសិរីល្អរបស់ទ្រង់មកដាក់ពីមុខឡើយ។ សាតាំងកំពុងបន្តស្វែងរកពង្រឹងអំណាចរបស់វា ទៅលើរាស្រ្តរបស់ព្រះជាម្ចាស់ ដោយនាំពួកគេឱ្យរួបរួមជាមួយនឹងមនុស្សដែលនៅខាងវា។ ដើម្បីសម្រេចបំណងនេះ វាបានព្យាយាមបំផុសតណ្ហាមិនបរិសុទ្ធ។ PPKh3 44.2

    ប៉ុន្ដែ ព្រះជាម្ចាស់បានណែនាំដល់រាស្រ្តរបស់ទ្រង់មិនឱ្យយកជីវិតរបស់ខ្លួនទៅពាក់ព័ន្ធជាមួយនឹងអ្នកដែលមិនមានសេចក្ដីស្រឡាញ់របស់ទ្រង់ នៅក្នុងចិត្តឡើយ “តើព្រះគ្រិស្ត នឹងអារក្សបេលាលត្រូវជាអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានព្រះបន្ទូលថា “អញនឹងនៅក្នុងគេ ហើយនិងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ” (កូរិនថូសទី២ ៦:១៥, ១៦)។PPKh3 44.3

    នៅក្នុងពិធីជប់លៀងមង្គលការនេះ គេបាននាំលោកសាំសុនឱ្យចូលទៅក្នុងទំនាក់ទំនងសង្គមយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកដែលស្អប់ព្រះនៃសាសន៍អ៊ីស្រាអែល។ ប្រពន្ធនេះបានក្បត់ប្តី នៅពេលពិធីរៀបការមិនទាន់ទាំងចប់ផង។ ដោយខឹងសម្បានឹងការក្បត់របស់នាងនេះ លោកសាំសុនបានបោះបង់ចោលនាងមួយរយៈ ហើយបានត្រឡប់ទៅនៅម្នាក់ឯងនៅផ្ទះរបស់គាត់នៅក្រុងសូរ៉ាស់វិញ។ ក្រោយមកទៀត នៅពេលដែលគាត់ផ្លាស់ប្តូរចិត្ត នោះគាត់បានត្រឡប់ទៅរកកូនក្រមុំរបស់គាត់វិញ តែគាត់បានរកឃើញថានាងបានរៀបការជាមួយបុរសម្នាក់ផ្សេងទៀតទៅហើយ។ ដើម្បីជាការសងសឹក លោកបានបំផ្លាញវាលស្រែនិងចម្ការទំពាំងបាយជូររបស់សាសន៍ ភីលីស្ទីនទាំងអស់។ ទង្វើនេះបានបង្កឱ្យពួកគេរកសម្លាប់នាង ទោះបីជាការគំរាមកំហែង របស់ពួកគេបានជំរុញនាងឱ្យទៅបោកបញ្ឆោតសាំសុនដែលធ្វើឱ្យបញ្ហានេះកើតឡើងក៏ដោយ។ PPKh3 45.1

    លោកសាំសុនបានបង្ហាញកម្លាំងដ៏អស្ចារ្យរបស់គាត់ ដោយបានសម្លាប់ សត្វសិង្ហនឹងដៃទទេ ហើយបានសម្លាប់មនុស្សពីក្រុងអាសកាឡូនអស់សាមសិបនាក់។ ឥឡូវនេះ ដោយមានកំហឹងពុះពោរឡើង ព្រោះតែមនុស្សព្រៃផ្សៃចង់សម្លាប់ប្រពន្ធរបស់គាត់ សាំសុនបានវាយប្រហារសាសន៍ភីលីស្ទីន ហើយគាត់ “ក៏វាយសម្លាប់គេដោយកម្លាំងកាយស្លាប់យ៉ាងសន្ធឹក” រួចភៀសខ្លួនចុះទៅនៅក្នុង “ក្រហែងថ្មដាឈ្មោះអេតាម” នៅស្រុកយូដាទៅ។ PPKh3 45.2

    ពួកភីលីស្ទីនបានដេញតាមគាត់នៅទីនោះ ហើយដោយការភ័យខ្លាច បណ្តាជនដែលរស់នៅក្នុងស្រុកយូដាក៏បានយល់ព្រមប្រគល់គាត់ឱ្យទៅខ្មាំង សត្រូវរបស់លោក យ៉ាងគួរឱ្យអាម៉ាស់។ មនុស្សប្រុសៗសាសន៍យូដាបីពាន់នាក់ បានឡើងទៅចាប់គាត់មកធ្វើជាឈ្លើយ។ លោកសាំសុនបានបណ្តោយឱ្យពួកគេយកខ្សែពួរថ្មីពីរមកចងគាត់ ហើយគេបាននាំគាត់ចូលទៅក្នុងជំរំរបស់ពួកខ្មាំងសត្រូវរបស់គាត់ នៅកណ្តាលហ្វូងមនុស្សដែលកំពុងមានអំណរ ជាខ្លាំង។ ប៉ុន្តែ “រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់សណ្ឋិតលើគាត់ បណ្តាល ឡើងជាខ្លាំង”។ ហើយគាត់បានផ្តាច់ខ្សែពួរថ្មីយ៉ាងមាំ ដែលគេបានចងគាត់នោះបានយ៉ាងងាយដូចជាគេដុតនឹងភ្លើងដូច្នោះដែរ។ បន្ទាប់មក គាត់បានចាប់ យកអាវុធដែលនៅជិតដៃគាត់ គឺឆ្អឹងថ្គាមសត្វលាមួយ មកវាយសំពងសាសន៍ ភីលីស្ទីន បន្សល់ទុកនូវខ្មោចមនុស្សមួយពាន់នាក់ដេកស្លាប់នៅទីវាល។ PPKh3 45.3

    ប្រសិនជាសាសន៍អ៊ីស្រាអែលបានក្រោកឡើងចូលរួមជាមួយលោកសាំសុនហើយដណ្តើមយកជ័យជម្នះ នោះពួកគេអាចនឹងរំដោះខ្លួនរួចពីការជិះជាន់របស់ពួកសត្រូវរបស់គេ ប៉ុន្តែ ពួកគេបានបាក់ទឹកចិត្ដហើយមិនបានយកចិត្ដទុកដាក់នឹងកិច្ចការដែលព្រះបានត្រាស់បង្គាប់ឱ្យពួកគេធ្វើ ក្នុងការ បណ្តេញសាសន៍ដទៃចេញឱ្យអស់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានរួបរួមជាមួយនឹងពួកសាសន៍ដទៃទាំងនោះ នៅក្នុងការអនុវត្តន៍ដ៏ថោកទាបរបស់គេទៅវិញ។ គេបានចុះចូលជាមួយនឹងពួកអ្នកជិះជាន់គេដ៏អាម៉ាស់នេះយ៉ាងសុភាព ដែលពួកគេអាចនឹងរំដោះខ្លួនរួច ប្រសិនបើគេស្តាប់បង្គាប់ដល់ព្រះជាម្ចាស់នោះ។ សូម្បីតែនៅពេលដែលព្រះជាម្ចាស់បានរើសតាំងអ្នករំដោះសម្រាប់ពួកគេហើយក៏ដោយ ក៏ជាញឹកញាប់ពួកគេតែងតែបោះបង់ចោលអ្នកដឹកនាំដែលព្រះបានរើសតាំងនោះ ហើយរួបរួមជាមួយនឹងសត្រូវរបស់គេទៅវិញដែរ។ PPKh3 46.1

    Larger font
    Smaller font
    Copy
    Print
    Contents