Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យ បណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេ។ យ៉ូស្វេ ១:៦PPKh3 262.1

    ស្តេចដាវីឌមានវិញ្ញាណរំជួលដោយកង្វល់ ចង់ឱ្យមេដឹកនាំសាសន៍ អ៊ីស្រាអែលទាំងអស់ស្មោះត្រង់ជាមួយព្រះ ហើយឱ្យស្តេចសាឡូម៉ូនគោរពតាមក្រឹត្យវិន័យរបស់ព្រះកុំឱ្យប្រព្រឹត្តអំពើបាបដែលបានធ្វើឱ្យអំណាចរបស់បិតាទ្រង់ចុះខ្សោយ ធ្វើឱ្យជីវិតខ្លួនឯងមានការឈឹចាប់ និងប្រមាថដល់ព្រះនោះឡើយ។ ដោយងាកទៅរកព្រះរាជបុត្រា ដែលគេបានទទួលស្គាល់ថា ជារាជទាយាទរួចទៅហើយនោះ ស្តេចដាវីឌបានមានបន្ទូលថា “ឱសាឡូម៉ូន ជាកូនអញអើយ ចូរឱ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្តីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឱ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ”។ PPKh3 262.2

    ស្តេចដាវីឌបានប្រទានការណែនាំយ៉ាងលំអិតអំពីការកសាងព្រះវិហារបរិសុទ្ធនេះដល់ស្តេចសាឡូម៉ូន។ ស្តេចសាឡូម៉ូនមានព្រះជន្មក្មេងនៅឡើយ ហើយមិនទាន់មានបទពិសោធន៍អំពីការទទួលខុសត្រូវយ៉ាងធ្ងន់ ទាក់ទងនឹងការសាងសង់ព្រះវិហារ និងការគ្រប់គ្រងលើប្រជារាស្ដ្ររបស់ព្រះនេះឡើយ។ ស្តេចដាវីឌបានមានព្រះរាជឱង្កាថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំឱ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិត ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ”។ PPKh3 262.3

    រួចស្តេចដាវីឌបានអំពាវនាវដល់ក្រុមជំនុំជាថ្មីម្តងទៀតថា “សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ” ទ្រង់មានបន្ទូលថា “យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង” រួចទ្រង់បន្តរៀបរាប់ពីសម្ភារៈទាំងនោះ ហើយបានសួរដល់មនុស្សដែលបាននាំយកតង្វាយមកមូលមីកុះករនោះថា “តើមានអ្នកណាចូលចិត្តចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ?”។ PPKh3 263.1

    មានចម្លើយដែលបានរៀបចំរួចជាស្រេចចេញពីហ្វូងមនុស្សដែល មកប្រជុំគ្នានោះ “នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ”។PPKh3 263.2

    “ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែលអយ្យកោយើងរាល់គ្នាអើយ សូមឱ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច . . . ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយតង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ . . . ហើយសូមប្រទានឱ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឱ្យបានកាន់តាមអស់ទាំងក្រឹត្យក្រម សេចក្តីបន្ទាល់ និងបញ្ញត្តិនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្តីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឱ្យ”។ PPKh3 263.3

    Larger font
    Smaller font
    Copy
    Print
    Contents