Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័ត្នខ្លួនឯងផង ក្រែងត្រូវសេចក្តីល្បួងដែរ។ កាឡាទី ៦:១PPKh3 199.1

    ការសុគតរបស់ស្តេចសូលបានដកយកចេញនូវគ្រោះថ្នាក់ដែលបាននាំឱ្យដាវីឌនិរទេសខ្លួន។ ឥឡូវនេះផ្លូវបានបើកចំហឱ្យគាត់វិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់គាត់វិញហើយ។ “ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា ‘តើត្រូវឱ្យទូលបង្គំឡើងទៅក្នុងទីក្រុងរបស់ស្រុកយូដាណាមួយឬអី?’ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ‘ចូរឡើងទៅចុះ’ រួចដាវីឌទូលសួរថា ‘តើឱ្យទូលបង្គំឡើងទៅឯណា’ ទ្រង់មានព្រះបន្ទូលថា ‘ចូរទៅឯហេប្រុនចុះ’”។PPKh3 199.2

    ដាវីឌនិងកងទ័ពរបស់លោកបានរៀបចំធ្វើតាមព្រះបន្ទូលនេះភ្លាម។ ខណៈដែលក្បួនកងទ័ពបានចូលដល់ក្នុងទីក្រុង នោះទាហាននៃសាសន៍យូដា បានរង់ចាំទទួលស្វាគមន៍ដាវីឌដែលជាអនាគតស្ដេចនៃសាសន៍អ៊ីស្រាអែលរួចជាស្រេច។ គេក៏បានរៀបចំអភិសេកដាវីឌឱ្យឡើងសោយរាជ្យភ្លាម។ “រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច”។ ស្តេចដាវីឌ មិនបាន ខំប្រឹងប្រែងដើម្បីតាំងអំណាចគ្រប់គ្រងរបស់ទ្រង់លើអំបូរផ្សេងៗឡើយ ។ PPKh3 199.3

    កាលដាវីឌបានឮសកម្មភាពដ៏ក្លាហានរបស់បុរសក្រុងយ៉ាបេស កាឡាត ក្នុងការសង្គ្រោះសាកសពរបស់ស្តេចសូលនិងយ៉ូណាថានហើយបានបញ្ចុះយ៉ាងថ្លៃថ្នូរនោះ ព្រះអង្គបានបញ្ជូនសារទៅថា “សូមឱ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសម្តែងសេចក្តីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់ ឥឡូវនេះ សូមឱ្យព្រះយេហូវ៉ាទ្រង់សម្តែងសេចក្តីសប្បុរស ហើយនិងសេចក្តីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយនូវការសប្បុរសនោះដែរ”។ PPKh3 200.1

    សាសន៍ភីលីស្ទីនមិនបានតូចចិត្តចំពោះសកម្មភាពរបស់សាសន៍យូដា ក្នុងការតែងតាំងដាវីឌជាស្ដេចនេះទេ។ ពួកគេសង្ឃឹមថា ដោយសារតែពួកគេធ្លាប់មានសេចក្តីសប្បុរសចំពោះដាវីឌ ការឡើងតំណែងកាន់តែខ្ពស់របស់ទ្រង់ក៏នឹងជាប្រយោជន៍ដល់ពួកគេផងដែរ។ ប៉ុន្តែ រជ្ជកាលរបស់ស្តេច ដាវីឌ ក៏មិនបានគេចផុតពីបញ្ហាដែរ។ PPKh3 200.2

    ព្រះបានជ្រើសតាំងដាវីឌជាស្ដេចនៃសាសន៍អ៊ីស្រាអែល ប៉ុន្តែ ប្រជារាស្រ្តយូដាពិបាកនឹងទទួលយកសិទ្ធិអំណាចគ្រប់គ្រងរបស់ទ្រង់ណាស់ នៅពេលដែលអ៊ីសបូសែតជាបុត្រារបស់ស្តេចសូលត្រូវបានគេតែងតាំងជាស្ដេចនៅលើបល្ល័ង្ក ជាគូប្រជែងនោះ។ អ៊ីស បូសែតគឺជាស្តេចទន់ខ្សោយ ជាអ្នកតំណាងដែលគ្មានសមត្ថភាពនៅក្នុងរាជវង្សរបស់សូល ផ្ទុយពីដាវីឌដែលជាអ្នកមានសមត្ថភាពដ៏កំពូលអ័ប៊ីនើរដែលជាមេក្នុងការតែងតាំងអ៊ីស បូសែត ឱ្យមានអំណាចជាស្ដេចនេះ គឺជាបុរសម្នាក់ដែលមានឈ្មោះល្បីជាងគេ នៅប្រទេសអ៊ីស្រាអែល។ គាត់បានដឹងថាព្រះជាម្ចាស់បានតែងតាំងដាវីឌឡើងគ្រងរាជបល្ល័ង្ក ប៉ុន្តែ គាត់មិនចង់ឱ្យកូនប្រុសរបស់លោកអ៊ីសាយឡើងកាន់តំណែងនៅក្នុងនគរនោះទេ។ PPKh3 200.3

    អ័ប៊ីនើរជាមនុស្សដែលមានមហិច្ឆតា និងគ្មានគោលការណ៍ច្បាស់ លាស់។ ស្តេចសូលបានផ្តល់ឥទ្ធិពលដល់គាត់ឱ្យស្អប់មនុស្សដែលព្រះជាម្ចាស់បានជ្រើសតាំងឱ្យឡើងគ្រងរាជ្យលើសាសន៍អ៊ីស្រាអែលការស្អប់ខ្ពើមរបស់គាត់បានកើនកំដៅឡើងដោយការស្តីបន្ទោសដ៏ឈឺចាប់ ដែលដាវីឌបានបន្ទោសដល់គាត់ នៅពេលដែលទ្រង់បានយកក្អមទឹកនិងលំពែងរបស់ស្តេចសូលចេញពីក្បែរព្រះកាយទ្រង់ ខណៈដែលគាត់បានដេកលក់។ PPKh3 200.4

    ដោយប្តេជ្ញាចិត្តបង្កើតការបែងចែកប្រទេសអ៊ីស្រាអែលដើម្បីឱ្យខ្លួនឯងបានកាន់តំណែងខ្ពស់ គាត់បានប្រើអ៊ីស បូសែត ជាតំណាងនៃអតីតព្រះមហាក្សត្រ ដើម្បីជំរុញមហិច្ឆតាអាត្មានិយមរបស់ខ្លួន។ គាត់បានដឹងថា កងទ័ពទាំងអស់មិនបានភ្លេចយុទ្ធនាការជោគជ័យដំបូងរបស់ស្តេចសូលទេ។ ជាមួយនឹងការប្តេជ្ញាចិត្តបែបនេះ អ្នកដឹកនាំដែលបះបោរនេះបានអនុវត្តផែនការរបស់គាត់។ PPKh3 201.1

    Larger font
    Smaller font
    Copy
    Print
    Contents