Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។ សុភាសិត ១៤:១២PPKh3 108.1

    បន្ទាប់ពីបានជួបប្រជុំគ្នានៅគីលកាលមក ស្តេចសូលបានបំបែកកងទ័ពដែលបានមកជួបជុំគ្នាតាមការត្រាស់ហៅរបស់ព្រះអង្គ ដើម្បីផ្ដួលរំលំកងទ័ពអាំម៉ូននោះ។ នេះគឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ។ កងទ័ពរបស់ទ្រង់ពោរពេញទៅដោយក្តីសង្ឃឹមនិងភាពក្លាហាន ដោយសារការទទួលជ័យជម្នះថ្មីៗនេះ។ ប្រសិនបើទ្រង់បានរុលទៅមុខភ្លាមៗ ប្រឆាំងនឹងសត្រូវផ្សេងៗទៀតរបស់សាសន៍អ៊ីស្រាអែល នោះព្រះអង្គអាចវាយប្រហារទៅលើខ្មាំងសត្រូវដ៏ខ្លាំងពូកែដើម្បីសេរីភាពនៃប្រទេសជាតិបាន។PPKh3 108.2

    នៅពេលជាមួយគ្នានេះ កងទ័ពភីលីស្ទីនកំពុងតែសកម្មក្លៀវក្លា។ ពួកគេនៅតែតាំងបន្ទាយនៅលើភ្នំមួយចំនួន នៅក្នុងទឹកដីអ៊ីស្រាអែល ហើយឥឡូវនេះពួកគេបានបោះទីតាំង នៅចំកណ្តាលប្រទេសតែម្តង។ ក្នុងពេលនៃការគាបសង្កត់ជាយូរអង្វែង កងទ័ពភីលីស្ទីនបានព្យាយាមពង្រឹងអំណាចរបស់ខ្លួន ដោយការហាមប្រាមសាសន៍អ៊ីស្រាអែល មិនឱ្យមានរោងជាងដែកឡើយ ដើម្បីមិនឱ្យពួកគេអាចធ្វើអាវុធបាន។ សូម្បីតែនៅក្នុងពេលមានសន្តិភាពហើយក៏ដោយ ក៏សាសន៍ហេព្រើរនៅតែយកការងារបែបនេះ ទៅធ្វើនៅជំរំកងទ័ពភីលីស្ទីនដែរ។ ដោយធុញថប់នឹងការគាបសង្កត់ដ៏យូរអង្វែង និងគ្រប់គ្រងដោយការស្រឡាញ់ភាពងាយស្រួល ជនជាតិអ៊ីស្រាអែលមិនបានយកចិត្ដទុកដាក់នឹងបំពាក់អាវុធសម្រាប់ធ្វើសង្គ្រាមដោយខ្លួនឯងឡើយ។ ជនជាតិអ៊ីស្រាអែលអាចមានត្រឹមតែនិងខ្សែដង្ហក់ (ដូចគ្នានឹងចំពាមកៅស៊ូនៅពេលបច្ចុប្បន្ននេះ) ប៉ុណ្ណោះ ហើយមិនមាននរណាម្នាក់នៅក្នុងចំណោមពួកគេមានលំពែងឬដាវឡើយ លើកលែងតែស្តេចសូល និងយ៉ូណាថាន ជាបុត្រារបស់ទ្រង់ប៉ុណ្ណោះ។ PPKh3 108.3

    រហូតមកដល់ឆ្នាំទីពីរនៃរជ្ជកាលរបស់ស្តេចសូល ទើបព្រះអង្គប៉ុនប៉ងបង្ក្រាបកងទ័ពភីលីស្ទីន។ ការវាយប្រហារជាលើកដំបូងដឹកនាំដោយ យ៉ូណាថានបានយកជ័យជម្នះលើបន្ទាយប្រចាំការរបស់សត្រូវនៅត្រង់កេបា។ កងទ័ពភីលីស្ទីនដែលកំពុងខឹង បានរៀបចំខ្លួនជាស្រេចក្នុងការវាយបកវិញយ៉ាងលឿន មកលើកងទ័ពអ៊ីស្រាអែល។ ស្តេចសូលបានប្រកាស សង្គ្រាមដោយសំឡេងស្នែង បានកោះប្រជុំបុរសៗទាំងអស់ឱ្យមកធ្វើសង្រ្គាម រួមទាំងអំបូរដែលនៅត្រើយម្ខាងនៃទន្លេយ័រដាន់ផងដែរ ហើយពួកគេបានមកជួបជុំគ្នានៅគីលកាល។ PPKh3 109.1

    កងទ័ពភីលីស្ទីនបានប្រមូលផ្តុំគ្នាជាកម្លាំងយ៉ាងធំសម្បើមនៅមីកម៉ាស “មានទាំងរទេះចម្បាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនិងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ”។ ស្តេចសូលនិងកងទ័ពរបស់ទ្រង់នៅគីលកាលភ័យតក់ស្លុតនៅចំពោះកងទ័ពដ៏ធំសម្បើម ដែលពួកគេនឹងត្រូវជួបប្រយុទ្ធនៅក្នុងសមរភូមិនេះ។ មនុស្សជាច្រើនមានការភ័យខ្លាចមិនហ៊ានចូលប្រយុទ្ធ។ ខ្លះទៀតបានលាក់ខ្លួននៅក្នុងរូងភ្នំនិងក្រហែងថ្ម នៅក្នុងតំបន់នោះ។ នៅពេលការវាយប្រយុទ្ធកាន់តែខិតមកជិតដល់ អ្នករត់ចោលជួរកាន់តែកើនឡើងយ៉ាងឆាប់រហ័ស ហើយអ្នកដែលមិនបានរត់ចេញបានភ័យញ័រ។ PPKh3 109.2

    ពេលដែលគេបានចាក់ប្រេងតាំងសូលឱ្យឡើងសោយរាជ្យជាស្ដេច លោកសាំយូអែលបានប្រាប់ទិសដៅយ៉ាងច្បាស់ដល់ទ្រង់ថា ត្រូវធ្វើយ៉ាងណា នៅពេលនេះ។ ហោរានេះបានមានប្រសាសន៍ថា “រួចត្រូវឱ្យអ្នកចុះទៅដល់ គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅឯអ្នក ដើម្បីនឹងថ្វាយតង្វាយដុត ហើយនិងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នករង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ” (សាំយូអែលទី១ ១០:៨) ។PPKh3 110.1

    Larger font
    Smaller font
    Copy
    Print
    Contents