Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ។ យ៉ាកុប ៤:៧PPKh3 62.2

    ពួកសង្ឃដែលមិនស្មោះត្រង់ទាំងនេះបន្ទាបបន្ថោកតួនាទីដ៏ពិសិដ្ឋរបស់ខ្លួន ដោយការអនុវត្តន៍ដ៏អាក្រក់និងថោកទាប។ មនុស្សជាច្រើនបានស្អប់ ខ្ពើមអំពើពុករលួយរបស់ហូបនីនិងភីនេហាស ហើយពួកគេក៏ឈប់មកកន្លែង ថ្វាយបង្គំព្រះ។ ភាពមិនមានព្រះ អំពើអសីលធម៌ ហើយរហូតដល់ការថ្វាយ បង្គំរូបព្រះ បានជំរុញឱ្យមានអំពើបាបយ៉ាងធ្ងន់ថែមទៀត។ PPKh3 62.3

    លោកអេលីបានធ្វើខុសយ៉ាងធ្ងន់ក្នុងការអនុញ្ញាតឱ្យកូនៗរបស់គាត់បម្រើការជាសង្ឃនេះ។ ដោយការអត់ទោសឱ្យពួកគេ ចំពោះមូលហេតុមួយហើយមួយទៀត គាត់ទៅជាងងឹតមើលអំពើបាបលែងឃើញ។ ប៉ុន្តែ នៅ ទីបំផុត គាត់មិនអាចបិទភ្នែកមើលមិនឃើញអំពើឧក្រិដ្ឋកម្មរបស់កូនប្រុសៗរបស់គាត់តទៅទៀតឡើយ។ ពួកបណ្តាជនបានត្អូញត្អែរអំពីទង្វើអាក្រក់របស់ពួកគេ ហើយសម្តេចសង្ឃមិនហ៊ាននៅស្ងៀមតទៅទៀតឡើយ។ កូនចៅរបស់គាត់បានឃើញទុក្ខព្រួយរបស់ឪពុកខ្លួន តែចិត្តរឹងរូសរបស់គេមិនមានការកែប្រែទេ។ ពួកគេបានឮការស្តីបន្ទោសដ៏ស្រទន់របស់គាត់ ប៉ុន្ដែពួកគេមិនបានយកចិត្តទុកដាក់ទេ ហើយពួកគេក៏មិនបានផ្លាស់ប្តូរអំពើអាក្រក់របស់ពួកគេដែរ។ បើសិនលោកអេលីបានប្រព្រឹត្តទៅលើកូនៗដ៏អាក្រក់របស់គាត់ទៅតាមបញ្ញត្តិរបស់ព្រះ នោះពួកគេត្រូវទទួលទោសដល់ស្លាប់។ ដោយខ្លាចក្រែងមិនហ៊ានចាត់វិធានឱ្យពួកគេអាម៉ាស់ជាសាធារណៈ និងការផ្តន្ទាទោសដល់ពួកគេ គាត់បានរក្សាទុកពួកគេនៅក្នុងមុខតំណែងដ៏ពិសិដ្ឋបំផុត ជាតំណែងដែលព្រះបានតែងតាំង។ គាត់បានបណ្តែតបណ្តោយឱ្យពួកគេ បំផ្លាញភាពបរិសុទ្ធនៃការបម្រើព្រះ និងបានធ្វើឱ្យការងារនៃសេចក្តីពិតមានរបួស ដែលមិនអាចកែប្រែឡើងវិញអស់ជាច្រើនឆ្នាំ។ ប៉ុន្ដែ ព្រះជាម្ចាស់បានដោះស្រាយរឿងនេះដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ PPKh3 62.4

    ការមិនស្មោះត្រង់របស់លោកអេលីនាំឱ្យមានសេចក្តីវិនាស

    “គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ “តើហេតុអ្វីបានជាឯង . . . រាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឱ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ?” ហេតុនោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា “អញបានសន្យាឱ្យពួកគ្រួឯង និងវង្សអយ្យកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងនេះវិញថា សូមឱ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកតម្កើងអញ នោះអញនឹងតម្កើងអ្នកនោះឡើងដែរ”។ “រួចអញនឹងបង្កើតឱ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្ត តាមគំនិតអញវិញ ហើយអញនឹងបង្កើតឱ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឱ្យ ជារៀងរាបដរាបទៅ”។ PPKh3 63.1

    អ្នកដែលស្រឡាញ់កូនដោយងងឹតងងល់ គឺអ្នកនោះកំពុងដឹកនាំពួកគេឱ្យធ្លាក់ទៅក្នុងសេចក្ដីប្រាថ្នានិងភាពអាត្មានិយមហើយ ហើយការមិនបន្ទោសអំពើបាបនិងកែលម្អអំពើអាក្រក់ នឹងបង្ហាញឱ្យឃើញច្បាស់ថា ពួកគេលើកតម្កើងកូនរបស់គេខ្ពស់ជាងព្រះហើយ។ ដំបូងឡើយ លោកអេលីគួរតែព្យាយាមទប់ស្កាត់អំពើអាក្រក់ដោយសកម្មភាពស្លូតបូត ប៉ុន្តែ ប្រសិនបើវិធីនេះមិនមានប្រសិទ្ធភាពទេ គាត់គួរតែបានបង្ក្រាបការខុសឆ្គងនោះ ទោះបី ជាវិធីសាស្រ្តធ្ងន់ធ្ងរក៏ដោយ។ យើងគ្រាន់តែមានការទទួលខុសត្រូវចំពោះអំពើអាក្រក់ដែលយើងអាចបញ្ឈប់បាននៅក្នុងអំណាចជាមាតាបិតាឬ គ្រូគង្វាល ប៉ុណ្ណោះ ដោយចាត់ទុកអំពើនេះថាជារបស់យើងផ្ទាល់។ PPKh3 63.2

    Larger font
    Smaller font
    Copy
    Print
    Contents