Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ។ សុភាសិត ១៥:១PPKh3 167.2

    កំហឹងរបស់ដាវីឌបានរលាយបាត់ នៅក្រោមអំណាចនៃឥទ្ធិពលនិងការបង្ហាញហេតុផលរបស់នាងអ័ប៊ីកែល។ គាត់បានទទួលស្គាល់ថា គាត់បាត់បង់ការគ្រប់គ្រងវិញ្ញាណរបស់គាត់។ គាត់បានទទួលការស្តីបន្ទោសដោយចិត្ដសុភាព ស្របទៅតាមពាក្យរបស់លោកថា “សូមឱ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឱ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល”។ (ទំនុកតម្កើង ១៤១:៥)។ លោកបានអរព្រះគុណនិងឱ្យពរដល់នាង ដោយសារតែនាងបានណែនាំឱ្យលោកដោយសុចរិតត្រឹមត្រូវ។ មានមនុស្សតិចណាស់ដែលបានស្តាប់ការប្រៀនប្រដៅដោយការដឹងគុណ ហើយឱ្យពរដល់អស់អ្នកដែលព្យាយាមជួយ សង្គ្រោះពួកគេ ពីការអាក្រក់ដែលនឹងកើតឡើង។PPKh3 167.3

    ការស្តាយក្រោយនិងការភ័យខ្លាចព្រះ ដកយកជីវិតរបស់ណាបាល

    នៅពេលដែលអ័ប៊ីកែលបានត្រឡប់មកដល់ផ្ទះវិញ នាងបានឃើញលោកណាបាលនិងមិត្តភក្តិរបស់គាត់កំពុងស៊ីផឹកស្រវឹង។ រហូតដល់ព្រឹកឡើងទើបនាងបានប្រាប់ប្ដីរបស់នាងពីអ្វីដែលបានកើតឡើង នៅក្នុងការជួបជាមួយនឹងដាវីឌ។ នៅពេលដែលគាត់បានដឹងថាភាពល្ងិតល្ងង់របស់គាត់បាននាំគាត់ទៅរកសេចក្តីស្លាប់កាន់តែជិតនោះ គាត់ហាក់ដូចស្លាប់ដៃស្លាប់ជើងមួយរំពេច។ គាត់មានពេញទៅដោយភាពរន្ធត់និងបានលិចចុះក្នុងភាពវង្វេងស្មារតីដ៏អស់សង្ឃឹម។ ដប់ថ្ងៃក្រោយមក គាត់ក៏បានស្លាប់។ នៅកណ្តាល ការសប្បាយរីករាយរបស់គាត់ នោះព្រះទ្រង់បានមានបន្ទូលទៅគាត់ ដូចជាទ្រង់បានមានបន្ទូលទៅកាន់បុរសអ្នកមាននៅក្នុងរឿងប្រៀបប្រដូចថា “នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ”។ (លូកា ១២:២០) ។ PPKh3 168.1

    ក្រោយមក ដាវីឌបានរៀបការជាមួយនាងអ័ប៊ីកែល។ លោកបានក្លាយទៅជាស្វាមីរបស់នារីម្នាក់រួចទៅហើយ ប៉ុន្តែ ទំនៀមទម្លាប់របស់មនុស្ស នៅសម័យនោះបានបង្វែរការវិនិច្ឆ័យរបស់គាត់។ អស់មួយជីវិតរបស់គាត់ ដាវីឌ ទទួលលទ្ធផលជូរចត់ដោយសារតែការរៀបការប្រពន្ធជាច្រើននេះ។PPKh3 168.2

    ដោយសង្ឃឹមថានឹងបានទទួលការគាប់ព្រះទ័យពីស្តេច ពួកអ្នកស្រុក ស៊ីភ បានរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់ដាវីឌទូលស្តេចម្តងទៀត។ ស្តេច សូលបានប្រមូលកងប្រដាប់អាវុធរបស់ទ្រង់ ហើយដឹកនាំចេញទៅតាម ប្រម៉ាញ់ដាវីឌម្តងទៀត។ ប៉ុន្តែ អ្នកស៊ើបការណ៍ដែលជាមិត្តភក្តិរបស់ដាវីឌបាននាំពាក្យទៅប្រាប់កូនរបស់អ៊ីសាយនេះ ហើយដាវីឌក៏បានចេញទៅស៊ើបពីកន្លែងនៃសត្រូវរបស់លោក ជាមួយនឹងពួកកំឡោះៗពីរបីនាក់។ PPKh3 168.3

    ពួកគេបានចូលទៅដល់ជំរំរបស់ស្តេចនៅពេលយប់ ចំណែកឯអ្នកបម្រើរបស់ស្តេចក៏មិនបានយាមកាមប្រុងប្រយ័ត្ន ហើយពួកគេបានឃើញថាជំរំនោះមានភាពស្ងាត់ជ្រងំដោយមនុស្សស្ថិតនៅក្នុងដំណេកលង់លក់ ទាំងអស់។ លោកដាវីឌបានសួរថា “តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ព ជាមួយនឹងខ្ញុំ?”។ លោកអ័ប៊ីសាយឆ្លើយភ្លាមថា “ខ្ញុំនេះនឹងទៅចុះ”។ PPKh3 169.1

    ដាវីឌនិងអ្នកបម្រើរបស់លោកបានចូលទៅក្នុងជំរំ ដោយលាក់ខ្លួននឹងស្រមោលភ្នំ។ ពួកគេបានចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតជាប់នឹងដី និងក្អមទឹកនៅត្រង់ក្បាល។ នៅក្បែរទ្រង់មានអ័ប៊ីនើរជាមេបញ្ជាការ និងបណ្តាទ័ព ទាំងប៉ុន្មានដេកលក់ជុំវិញ។ អ័ប៊ីសាយបានយារលំពែងរបស់គាត់។ “នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឱ្យខ្ញុំចាក់នឹងលំពែងឱ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឱ្យអំពល់ទៅមុខទៀត”។ គាត់បានរង់ចាំការអនុញ្ញាត ប៉ុន្តែគាត់បែរជាឮសំឡេងខ្សឹបៗប្រាប់ថា ” កុំឱ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឱ្យ ហើយឥតមានទោសបាន ឬទេ? . . . ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ . . . ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន សូមឱ្យព្រះយេហូវ៉ាឃាត់ កុំឱ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឱ្យឡើយ ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងទៅវិញចុះ . . . ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង . . . ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឱ្យគេលក់ស៊ប់”។PPKh3 169.2

    Larger font
    Smaller font
    Copy
    Print
    Contents