Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។ សុភាសិត ១១:៣០PPKh3 196.2

    កាលដាវីឌនិងអ្នកចម្បាំងរបស់គាត់កំពុងសង់ផ្ទះដែលបានបាក់បែករបស់គេឡើងវិញ ពួកគេបានរង់ចាំដំណឹងពីការប្រយុទ្ធគ្នា រវាងកងទ័ព អ៊ីស្រាអែល និងភីលីស្ទីន។ រំពេចនោះស្រាប់តែមានអ្នកនាំសារម្នាក់បានចូលមកក្នុងទីក្រុង “មានសម្លៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង”។ គេក៏បាននាំគាត់មកជួបនឹងដាវីឌភ្លាម ហើយគាត់បានឱនចុះនៅចំពោះដាវីឌ ហាក់បីដូចជាដាវីឌជាស្តេចដ៏មានអំណាចជាទីពេញចិត្តរបស់គាត់។ អ្នកនាំសារនោះបានរាយការណ៍ពីការបរាជ័យនិងការសុគតរបស់ ស្តេចសូល និង យ៉ូណាថាន។ ប៉ុន្តែ គាត់បានរាយការណ៍លើសពីសេចក្តីពិត។ គាត់សង្ឃឹមថានឹងទទួលបានកិត្ដិយសសម្រាប់ខ្លួនគាត់ ក្នុងឋានៈជាមនុស្សម្នាក់ដែលបានធ្វើគុតស្ដេចសូល។ ដោយសំឡេងអួតអាង បុរសនេះបាននិយាយថា គាត់បានរកឃើញស្តេចនៃសាសន៍អ៊ីស្រាអែលបានរងរបួស ហើយ អ្នកនាំសារនោះក៏បានធ្វើគុតទ្រង់ តាមសំណូមពររបស់ទ្រង់ទៅ។ បន្ទាប់មក គាត់បានប្រគល់មកុដដែលគាត់បានយកពីព្រះសិររបស់ស្តេចសូល និងខ្សែដៃមាសពីដៃរបស់ទ្រង់ដល់ដាវីឌ។ លោកបានរំពឹងយ៉ាងទុកចិត្តថានឹងបានរង្វាន់ជាច្រើនអំពីការប្រព្រឹត្ដិរបស់គាត់នេះ។ PPKh3 196.3

    ទុក្ខសោករបស់ដាវីឌចំពោះស្តេចសូល

    ប៉ុន្តែ “នោះដាវីឌក៏ចាប់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ គេនាំគ្នាកាន់ទុក្ខព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ និងពួកទ័ពនៃព្រះយេហូវ៉ា ហើយនិងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ”។PPKh3 197.1

    បន្ទាប់ពីការរន្ធត់លើកដំបូងដោយដំណឹងអាក្រក់បានស្រាកស្រាន្តបន្តិចហើយ ដាវីឌបានបែរទៅជនចំឡែកដែលបាននាំដំណឹងនេះ និងពីឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្ត យោងតាមរបាយការណ៍របស់គាត់មក ដោយ សួរថា “អ្នកជាសាសន៍ណា”។ លោកឆ្លើយថា “ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាលេក”។ ដូច្នេះ “ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឱ្យដូច្នោះ?’” ដាវីឌបានបដិសេធដល់ទៅពីរដង មិនព្រមសម្លាប់មនុស្សពិសេសដែលព្រះបានតែងតាំងឱ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល។ តែឥឡូវនេះ សាសន៍អាម៉ាលេក នេះបានចោទប្រកាន់ខ្លួនឯងពីបទឧក្រិដ្ឋដែលមានទោសដល់ស្លាប់នេះ។ គាត់បានមានប្រសាសន៍ថា “‘ចូរឱ្យឈាមអ្នកធ្លាក់ទៅលើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នកហើយថា “ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឱ្យ’”។ PPKh3 197.2

    ទុក្ខព្រួយរបស់ដាវីឌក្នុងការសុគតរបស់ស្តេចសូលនោះស្មោះស្ម័គ្រ និងជ្រាលជ្រៅក្រៃលែង ដែលបង្ហាញពីចិត្តសប្បុរសចេញពីធម្មជាតិពិតៗ។ គាត់មិនបានរីករាយនឹងការដួលរលំនៃសត្រូវរបស់គាត់ទេ។ របាំងដែលបានរារាំងគាត់ពីការទទួលយករាជបល្ល័ង្កលើសាសន៍អ៊ីស្រាអែលត្រូវបានដកយកចេញហើយ ប៉ុន្តែ ការនេះមិនបាននាំមកនូវក្ដីអំណរដល់គាត់ឡើយ។ ឥឡូវនេះ គ្មានគំនិតអ្វីនៅក្នុងប្រវត្តិសាស្រ្តរបស់ស្តេចសូល ក្រៅពីថាទ្រង់គឺជាស្តេច ដ៏ថ្លៃថ្នូរនិងមិនសមជាស្ដេចនោះឡើយ។ ព្រះនាមរបស់ ស្តេចសូលបានផ្សាភ្ជាប់ ជាមួយនឹងយ៉ូណាថាន ដែលចំណងមិត្ដភាពរបស់ទ្រង់ស្មោះត្រង់ជាទីបំផុត និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។PPKh3 198.1

    បទចម្រៀងដែលដាវីឌបានសម្តែងចេញអស់ពីដួងចិត្តរបស់គាត់បាន ក្លាយជារតនៈសម្បត្តិ សម្រាប់មនុស្សទូទាំងនគរ និងនៅគ្រប់សម័យកាល។ សូមមើលសាំយូអែលទី២ ១:១៩-២៧។PPKh3 198.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents