Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ។ បរិទេវៈ ៣:៣១PPKh3 215.1

    នគរទាំងមូលត្រូវបានរំដោះចេញពីការថ្វាយបង្គំរូបព្រះ

    ការផ្លាស់ប្តូរទីកន្លែងនៃហិបរបស់ព្រះយេហូវ៉ា បានធ្វើឱ្យរាស្រ្តអ៊ីស្រាអែលចាប់អារម្មណ៍ជាយូរអង្វែង បានបំភ្លឺឱ្យពួកគេមានចិត្តឆេះឆួលស្រឡាញ់ ដល់ព្រះយេហូវ៉ាជាថ្មីឡើងវិញ។ ស្តេចដាវីឌបានព្យាយាមធ្វើឱ្យចំណាប់អារម្មណ៍ទាំងនេះកាន់តែស៊ីជម្រៅខ្លាំងថែមទៀត។ ទ្រង់បានតែងបទចម្រៀងដែលជាផ្នែកមួយនៃការថ្វាយបង្គំព្រះ ហើយទ្រង់បាននិពន្ធទំនុកតម្កើងសម្រាប់ មនុស្សយកទៅច្រៀងនៅពេលដែលពួកគេធ្វើដំណើរទៅចូលរួមនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ។ ឥទ្ធិពលនៃកិច្ចការទាំងនេះបានដោះនគរទាំងមូលឱ្យរួចចេញពីការថ្វាយបង្គំរូបព្រះ។ ប្រជារាស្រ្តជាច្រើននៅនគរជុំវិញបានមកអបអរសាទរជាមួយនឹងព្រះរបស់សាសន៍អ៊ីស្រាអែល ជាព្រះដែលបានធ្វើឱ្យប្រជារាស្រ្តរបស់ទ្រង់បានចម្រើនរុងរឿងបែបនេះ។ PPKh3 215.2

    ស្តេចដាវីឌបានសង់ព្រះបរមរាជវាំងសម្រាប់ព្រះអង្គ ហើយទ្រង់គិតថា ការដែលហិបរបស់ព្រះជាម្ចាស់នៅក្នុងតង់បែបនេះមិនមែនជាការល្អទេ។ ព្រះអង្គបានតាំងព្រះទ័យថានឹងសាងសង់ព្រះវិហារបរិសុទ្ធមួយ ដើម្បីបង្ហាញ ពីការកោតសរសើររបស់សាសន៍អ៊ីស្រាអែលចំពោះការនៅជាប់ជាមួយនឹងព្រះវត្តមាននៃព្រះយេហូវ៉ា ជាព្រះមហាក្សត្ររបស់ពួកគេ។ នៅពេលដែលទ្រង់បានប្រាប់អំពីផែនការរបស់ទ្រង់នេះដល់ហោរាណាថាន់ គាត់បានទទួលចម្លើយ តបមកវិញថា “សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្តីប្រាថ្នា ដែលនៅ ក្នុងព្រះទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ”។PPKh3 215.3

    ប៉ុន្តែ នៅយប់នោះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកឯហោរាណាថាន់ ដោយបានប្រទានសារមកឱ្យគាត់ទូលដល់ស្តេចថា “តែព្រះបន្ទូលនៃ ព្រះយេហូវ៉ាបានមកដល់អញថា . . . មិនត្រូវឱ្យឯងស្អាងព្រះវិហារ សម្រាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឱ្យវាមានសេចក្តីសម្រាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន (សេចក្តីសុខសាន្ត) ហើយនៅជំនាន់វា អញនឹងឱ្យពួកអ៊ីស្រាអែលបានសេចក្តីសុខសាន្ត និងសេចក្តីស្រាកស្រាន្ត កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ” (របាក្សត្រទី១ ២២:៨-១០)។PPKh3 216.1

    ទោះបីជាព្រះជាម្ចាស់បានច្រានចោលបំណងដ៏ល្អរបស់ទ្រង់ក៏ដោយ ក៏ស្តេចដាវីឌមានសេចក្ដីអំណរចំពោះសារនេះដែរ។ ទ្រង់បានជ្រាបថា ការនេះនឹងបានជាកិត្ដិយសដល់ព្រះនាមរបស់ទ្រង់បំពេញកិច្ចការមួយដែលទ្រង់ បានរៀបចំផែនការទុកជាមុននេះ ប៉ុន្តែ ព្រះអង្គបានត្រៀមព្រះកាយរួចជាស្រេចដើម្បីចុះចូលតាមព្រះហឫទ័យរបស់ព្រះ។ មនុស្សដែលបានឆ្លងកាត់ជោគជ័យដោយកម្លាំងរបស់ខ្លួន តែងតែមានគំនិតជាប់ទៅនឹងសេចក្តីសង្ឃឹមនៃការសម្រេចកិច្ចការធំណាមួយ ដែលពួកគេមិនសមនឹងធ្វើ! ទិព្វញ្ញាណរបស់ព្រះបានប្រកាសថាពួកគេត្រូវរៀបចំផ្លូវសម្រាប់នរណាម្នាក់ទៀតសម្រេច កិច្ចការនោះ។ ប៉ុន្តែ ជំនួសឱ្យការចុះចូលជាមួយព្រះទាំងស្រុង ដោយការដឹងគុណចំពោះការណែនាំរបស់ព្រះ មនុស្សជាច្រើនបានថយក្រោយដោយការអាក់អន់ចិត្តទៅវិញ។ ប្រសិនបើពួកគេមិនអាចធ្វើអ្វីមួយដែលខ្លួនចង់ធ្វើនោះ ពួកគេនឹងមិនធ្វើអ្វីសោះតែម្តង។ មនុស្សជាច្រើនបានព្យាយាមដោយមិនបានជោគជ័យ ក្នុងការសម្រេចកិច្ចការដែលពួកគេមិនមានសមត្ថភាព ខណៈកិច្ចការដែលពួកគេអាចធ្វើបាន កំពុងនៅពីមុខពួកគេ។ ហើយដោយសារតែការនេះ ជាការងារធំៗជាច្រើនត្រូវបានរាំងស្ទះ។ PPKh3 216.2

    Larger font
    Smaller font
    Copy
    Print
    Contents