Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ។ ម៉ាថាយ ២៦:៤១PPKh3 259.4

    ឥឡូវនេះអ្នកដែលចង់ដណ្តើមរាជបល្ល័ង្កគឺអ័ដូនីយ៉ា ជា “មនុស្សមានរូបរាងល្អណាស់” ប៉ុន្តែ ជាមនុស្សគ្មានគោលការណ៍និងមិនចេះប្រុងប្រយ័ត្ន។ នៅក្នុងយុវវ័យ “ព្រះបិតារបស់ទ្រង់មិនដែលធ្វើឱ្យទាស់ចិត្តម្តង ដោយពាក្យថា ‘ហេតុអ្វីបានជាធ្វើដូច្នេះ?’ នោះឡើយ”។ ដោយខ្វះការអត់ធ្មត់ ឥឡូវនេះ ទ្រង់បានបះបោរប្រឆាំងនឹងអំណាចរបស់ព្រះជាម្ចាស់ដែលបានតែងតាំង សាឡូម៉ូន ឱ្យឡើងគ្រងរាជបល្ល័ង្ក។PPKh3 259.5

    សាឡូម៉ូនមានលក្ខណៈសម្បត្តិល្អជាងបងប្រុសរបស់ទ្រង់ ប៉ុន្តែ ទោះបីជាព្រះបានបង្ហាញពីការជ្រើសរើសរបស់ទ្រង់យ៉ាងច្បាស់ក៏ដោយ ក៏អ័ដូនីយ៉ា មិនបានខកខាននឹងស្វែងរកអ្នកគាំទ្ររបស់ទ្រង់ដែរ លោក យ៉ូអាប់ ដែលបានគាំទ្ររាជបល្ល័ង្ករហូតមកដល់ពេលនេះ ឥឡូវនេះបានចូលរួមក្នុងការឃុបឃិត ប្រឆាំងនឹងសាឡូម៉ូន ហើយអ័បៀថើរដ៏ជាសង្ឃក៏បានចូលរួមធ្វើយ៉ាងដូច្នោះដែរ។ PPKh3 260.1

    ការបះបោរនេះក៏បានលេចចេញជារូបរាងឡើង។ ពួកអ្នកក្បត់បានជួបជុំគ្នានៅក្នុងពិធីជប់លៀងយ៉ាងធំមួយ ដើម្បីប្រកាសតែងតាំង អ័ដូនីយ៉ា ជាស្តេចនៅពេលដែលផែនការរបស់ពួកគេត្រូវបានកម្ចាត់ទាន់ពេលវេលាដោយសកម្មភាពជាបន្ទាន់របស់លោកសាដុក ដ៏ជាសង្ឃ ហោរាណាថាន់ និងនាងបាតសេបា ជាមាតារបស់ព្រះអម្ចាស់សាឡូម៉ូន។ ពួកគេបានទូលដល់ស្ដេចអំពីស្ថានភាពនេះ និងបានរំឭកទ្រង់ថាព្រះបានប្រាប់ឱ្យដឹងថា ព្រះអម្ចាស់សាឡូម៉ូនគួរតែឡើងគ្រងរាជបល្ល័ង្កបន្ទាប់ពីបិតាទ្រង់។ ព្រះចៅដាវីឌក៏បានដាក់រាជ្យថ្វាយស្តេចសាឡូម៉ូនដោយពេញព្រះហឫទ័យ ព្រមទាំង ចាក់ប្រេងតាំង និងប្រកាសតែងតាំងជាស្តេចភ្លាម។ ចំណែកពួកអ្នករួមគំនិតក្បត់ទាំងអស់ក៏ត្រូវបានកម្ទេចទាំងស្រុងដែរ។ PPKh3 260.2

    គេបានទុកជីវិតលោកអ័បៀថើរ ដោយគោរពដល់តំណែងជាសង្ឃ និងដោយសារភាពស្មោះត្រង់ចំពោះស្តេចដាវីឌកន្លងមក ប៉ុន្តែ គាត់ត្រូវគេដកចេញពីឋានៈជាសង្ឃ រួចផ្ទេរទៅឱ្យគ្រួសាររបស់លោកសាដុកវិញ។ ហើយ គេបានទុកជីវិតលោកយ៉ូអាប់និងអ័ដូនីយ៉ាមួយរយៈ ប៉ុន្តែ ក្រោយពីស្តេច ដាវីឌសោយទីវង្គតទៅ ពួកគេបានទទួលរងនូវការដាក់ទណ្ឌកម្មពីបទល្មើសនោះ។ ការកាត់ទោសទៅលើបុត្រារបស់ស្តេចដាវីឌនេះបានបញ្ចប់ការជំនុំជម្រះដែលហោរាបានទាយទុកមកជាមុន ដែលបញ្ជាក់ប្រាប់អំពីសម្អប់របស់ព្រះចំពោះអំពើបាបនៃបិតារបស់ទ្រង់។ PPKh3 260.3

    ស្តេចដាវីឌបានប្រមូលលុយនិងសម្ភារៈសម្រាប់ សាងសង់ព្រះវិហារដោយសទ្ធាជ្រះថ្លា

    តាំងពីដើមរជ្ជកាលរបស់ទ្រង់មក ផែនការមួយដែលជាទីស្រឡាញ់បំផុតរបស់ទ្រង់គឺការសាងសង់ព្រះវិហារមួយថ្វាយដល់ព្រះ។ ទ្រង់បានផ្ដល់សម្ភារៈដ៏មានតម្លៃជាច្រើន មានមាស ប្រាក់ ត្បូងអូនីក្ស និងត្បូងដែលមាន ពណ៌ផ្សេងៗ ថ្មកែវ និងឈើដ៏មានតម្លៃ។ ហើយឥឡូវនេះ ដៃផ្សេងទៀតត្រូវតែកសាងព្រះវិហារដែលជាដំណាក់របស់ហិបនៃព្រះយេហូវ៉ា និងដែលជានិមិត្តរូបនៃព្រះវត្តមានរបស់ព្រះ។ PPKh3 261.1

    ដោយដឹងថាទ្រង់នឹងត្រូវសុគតក្នុងពេលឆាប់ៗនេះ ព្រះអង្គបានត្រាស់ ហៅតំណាងមកពីគ្រប់ទិសទី ទូទាំងនគរ ឱ្យមកទទួលបណ្តាំនេះ។ ដោយសារតែរាងកាយទន់ខ្សោយរបស់ទ្រង់គ្មាននរណាម្នាក់រំពឹងថាទ្រង់នឹងធ្វើការផ្ទេរតំណែងនេះដោយផ្ទាល់ទេ ប៉ុន្តែ ដោយមានការបណ្តាលរបស់ព្រះ មកសណ្ឋិតលើទ្រង់ ព្រះអង្គអាចមានបន្ទូលដល់រាស្រ្តរបស់ព្រះអង្គដោយស្មោះអស់ពីចិត្ដនិងដោយអំណាច នៅឱកាសចុងក្រោយបង្អស់នេះ។ ទ្រង់បានប្រាប់ពួកគេពីបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការសាងសង់ព្រះវិហារ ហើយតាមការត្រាស់បង្គាប់របស់ព្រះ ការងារនេះត្រូវបានផ្តល់ឱ្យស្តេចសាឡូម៉ូន ជាបុត្ររបស់ទ្រង់។ ស្តេចដាវីឌបានមានបន្ទូលថា “ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឱ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរតកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ”។ PPKh3 261.2

    Larger font
    Smaller font
    Copy
    Print
    Contents