Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។ សុភាសិត ១២:១៥PPKh3 96.1

    ពួកបណ្តាជនបដិសេធលែងចាត់ទុកព្រះជាស្ដេច

    ប៉ុន្តែ ពួកបណ្តាជនបានឆ្លើយតបត្រឡប់ទៅវិញថា “ទេ ត្រូវតែមានស្តេច លើយើងរាល់គ្នាវិញ ដើម្បីឱ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឱ្យស្តេច នៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំង យើងផង”។ PPKh3 96.2

    “ដូចសាសន៍ឯទៀត”។ ការមិនដូចសាសន៍ឯទៀតនេះហើយ ដែលជាឯកសិទ្ធិដ៏ពិសេស។ ព្រះជាម្ចាស់បានញែកសាសន៍អ៊ីស្រាអែលចេញពីសាសន៍ផ្សេង ដើម្បីធ្វើឱ្យពួកគេក្លាយជាសម្បត្ដិដ៏ពិសេសរបស់ទ្រង់ ប៉ុន្តែ ពួកគេចង់យកតម្រាប់សាសន៍ផ្សេងៗ ដែលមិនជឿព្រះ! ខណៈដែលអ្នកអះអាងថាជារាស្រ្តរបស់ព្រះបានចាកចេញពីព្រះអង្គនោះ ពួកគេបានក្លាយជាអ្នកមានមហិច្ឆតាចង់បានកិត្តិយសនៃលោកិយហើយ។ មនុស្សជាច្រើនបានលើកទឹកចិត្តថា ដោយការរួបរួមជាមួយនឹងមនុស្សដែលមិនមានសាសនា និងការអនុវត្តន៍តាមប្រពៃណីរបស់ពួកគេ នោះពួកគេអាចមានឥទ្ធិពលខ្លាំងទៅលើមនុស្សដែលមិនជឿព្រះ។ ប៉ុន្ដែអស់អ្នកដែលបានដើរតាមផ្លូវនេះគឺបានបំបែកខ្លួនចេញពីប្រភពនៃកម្លាំងរបស់ពួកគេហើយ។ ដោយក្លាយជាមិត្តភក្តិរបស់លោកិយ ពួកគេបានក្លាយជាសត្រូវរបស់ព្រះហើយ។ PPKh3 96.3

    លោកសាំយូអែលបានស្តាប់សំដីរបស់ពួកបណ្តាជនទាំងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ។ ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅគាត់ថា “ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឱ្យមានស្តេចសោយរាជ្យឡើងលើគេទៅ”។ ហោរាបានបង្ហាញដល់ពួកគេយ៉ាងស្មោះត្រង់អំពីការព្រមាននេះ តែពួកគេបានបដិសេធ។ គាត់បានចាកចេញទៅរៀបចំការផ្លាស់ប្តូរការគ្រប់គ្រងប្រទេស ដ៏ធំនេះ ទាំងចិត្តក្តុកក្តួលយ៉ាងក្រៃលែង។ PPKh3 97.1

    ជីវិតដ៏បរិសុទ្ធនិងលះបង់ប្រយោជន៍ខ្លួនឯងរបស់លោកសាំយូអែល គឺជាការស្តីបន្ទោសដល់ទាំងពួកសង្ឃដ៏អាត្មានិយម និងពួកបណ្តាជនដែលមានអំនួត ជាក្រុមជំនុំដែលមានចិត្តត្រេកត្រអាលនៃសាសន៍អ៊ីស្រាអែល។ ការងាររបស់គាត់បាននាំយកមកនូវត្រានៃឋានសួគ៌។ លោកត្រូវបានលើកតម្កើងដោយព្រះអង្គដែលប្រោសលោះលោកិយនេះ ហើយលោកបានដឹកនាំសាសន៍ហេព្រើរក្រោមការណែនាំរបស់ព្រះ។ ប៉ុន្តែ ពួកបណ្តាជននឿយ ណាយនឹងភាពមានព្រះរបស់គាត់ មើលងាយអំណាចគ្រប់គ្រងដ៏សុភាពរបស់លោក និងបានបដិសេធគាត់ជាអ្នកគ្រប់គ្រង ជាស្ដេចលើពួកគេ។ PPKh3 97.2

    យើងឃើញអត្តចរិតរបស់លោកសាំយូអែលឆ្លុះបញ្ចាំងពីភាពដូចព្រះគ្រិស្ត។ គឺជាភាពបរិសុទ្ធរបស់ព្រះគ្រិស្តនេះហើយ ដែលបំផុសឱ្យមានការប្រឆាំងទាស់នឹងទ្រង់ ពីសំណាក់មនុស្សដែលមានពុត ដែលមានមហិច្ឆតាសាហាវបំផុត ជាអ្នកដែលគ្រាន់តែអះអាងថាជាអ្នកគោរពព្រះប៉ុណ្ណោះ។ ពួកសាសន៍យូដាបានរង់ចាំព្រះមេស្ស៊ី ដើម្បីបំបាក់នឹមជិះជាន់សង្កត់សង្កិនមកលើពួកគេ ប៉ុន្តែ ពួកគេបានស្រឡាញ់អំពើបាបដែលចងជាប់នឹងករបស់ពួកគេទៅវិញ។ ប្រសិនបើព្រះគ្រិស្តបានសរសើរដល់ជំនឿសាសនារបស់ពួកគេ នោះពួកគេនឹងទទួលយកទ្រង់ជាស្ដេចរបស់ពួកគេទៅហើយ ប៉ុន្តែ ពួកគេមិនបានទ្រាំទ្រនឹងការស្តីបន្ទោសដោយមិនកោតក្រែង ទៅលើអំពើទុច្ចរិតរបស់ពួកគេឡើយ។ មានរឿងបែបនេះកើតឡើងនៅលើពិភពលោកនេះគ្រប់សម័យកាល។ នៅពេលមានការស្តីបន្ទោសដោយគំរូរបស់អស់អ្នកដែលស្អប់អំពើបាប គ្រិស្ទបរិស័ទក្លែងក្លាយបានក្លាយទៅជាភ្នាក់ងាររបស់សាតាំង ហើយបៀតបៀនដល់អ្នកស្មោះត្រង់វិញ។ ព្រះជាម្ចាស់បានប្រគល់សិទ្ធិដោយផ្ទាល់ព្រះអង្គ ឱ្យពួកគេជ្រើសរើសស្តេចរបស់ខ្លួន។ ការជ្រើសរើសនេះបានធ្លាក់ទៅលើសូលជាកូនរបស់លោកគីស នៅក្នុងអំបូរបេនយ៉ាមីន។ PPKh3 97.3

    “គ្មានអ្នកណាល្អជាងគាត់ទេ នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល” ក្នុងឋានៈជាមនុស្សម្នាក់ដែលមានភាពថ្លៃថ្នូរ និងមានកិត្តិយស សង្ហាហើយខ្ពស់ លោកបានបង្ហាញឱ្យគេឃើញថាជាអ្នកដែលកើតមកដើម្បីធ្វើជាអ្នកដឹកនាំ ប៉ុន្តែសូលមិនមានគុណសម្បត្ដិខ្ពស់ ជាអ្នកមានប្រាជ្ញាពិតប្រាកដបែបនេះបន្តិចសោះឡើយ។ លោកមិនបានរៀនឱ្យចេះគ្រប់គ្រងចំណង់ដែលគ្មានគំនិតរបស់គាត់ទេ។ គាត់មិនបានស្គាល់អំណាចដែលធ្វើឱ្យមានជីវិតថ្មីនៃព្រះគុណរបស់ព្រះឡើយ។ PPKh3 98.1

    សូលជាកូនរបស់អ្នកដឹកនាំដែលមានទ្រព្យសម្បត្តិម្នាក់ តែគាត់បានធ្វើការជាកសិករដ៏ទន់ទាប។ លានៃឪពុករបស់គាត់បានវង្វេងបាត់នៅលើភ្នំ ហើយសូលនិងអ្នកបម្រើម្នាក់បានតាមរកវា។ ខណៈដែលពួកគេមកដល់ជិតភូមិរ៉ាម៉ា ដែលជាផ្ទះរបស់លោកសាំយូអែល អ្នកបម្រើបានឱ្យយោបល់ថាពួកគេគួរតែទៅសួរហោរាអំពីលារបស់គេដែលបាត់នោះ។ PPKh3 98.2

    នៅពេលពួកគេមកដល់ទីក្រុង ពួកគេបានទទួលដំណឹងថាពិធីខាងសាសនាជិតចាប់ផ្តើមហើយ និងថាលោកហោរាបានមកដល់រួចទៅហើយដែរ។ ឥឡូវនេះការថ្វាយបង្គំព្រះ ត្រូវបានគេធ្វើឡើងនៅទូទាំងប្រទេស។ ដោយគ្មានពិធីនៅក្នុងរោងឧបោសថ ការថ្វាយតង្វាយយញ្ញបូជាត្រូវបានគេធ្វើនៅកន្លែងផ្សេងមួយរយៈ។ ទីក្រុងរបស់សង្ឃនិងអំបូរលេវីគឺជាកន្លែងដែលបណ្តាជនបានទៅទទួលការណែនាំ ត្រូវបានគេជ្រើសរើសសម្រាប់គោលបំណងនេះ។ ចំណុចខ្ពស់បំផុតនៅក្នុងទីក្រុងទាំងនេះត្រូវបានជ្រើសរើសធ្វើជាកន្លែងសម្រាប់ថ្វាយតង្វាយយញ្ញបូជា ហេតុនេះហើយបានជាគេហៅថា “ទីខ្ពស់”។PPKh3 98.3

    Larger font
    Smaller font
    Copy
    Print
    Contents