Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៧ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប។ ទំនុកតម្កើង៣៧:២៧ PPKh2 188.1

    ដោយបានស្តារសេចក្តីជំនឿជាមួយនឹងព្រះជាថ្មីឡើងវិញ កងទ័ពដែលមានជ័យជម្នះរបស់ជនជាតិអ៊ីស្រាអែលបានត្រឡប់មកពីស្រុកបាសាន ហើយមានទំនុកចិត្តថានឹងដណ្តើមយកទឹកដីកាណានបាននៅក្នុងពេលឆាប់ៗ នេះ។ មានតែទន្លេយ័រដាន់មួយប៉ុណ្ណោះដែលលាតសន្ធឹងនៅចន្លោះពួកគេហើយនិងទឹកដីសន្យា។ គ្រាន់តែឆ្លងទន្លេនេះទៅ មានដីដ៏មានជីជាតិដែលមានប្រឡាយទឹកស្រោចស្រព និងគ្របដណ្តប់ដោយម្លប់ដើមល្មើដ៏មានផ្លែផ្កា។ នៅតាមព្រំប្រទល់ភាគខាងលិច កំពូលប៉ម និងព្រះរាជវាំងនៃទីក្រុង យេរីខូរ បានលេចឡើងលឹមៗ គឺជា “ទីក្រុងដើមល្មើ”។PPKh2 188.2

    នៅផ្នែកខាងកើតនៃទន្លេយ័រដាន់ គឺជាវាលរាបដ៏ធំល្វឹងល្វើយ មានទំហំ រាប់គីឡូម៉ែត្រក្រឡា លាតសន្ធឹងយ៉ាងវែងតាមបណ្តោយដងទន្លេ។ ជ្រលងភ្នំដែលមនុស្សតាំងទីលំនៅ មានអាកាសធាតុក្តៅហែង។ ជនជាតិអ៊ីស្រាអែលបោះជំរំនៅទីនេះហើយបានរកឃើញកន្លែងសម្រាកដ៏គួរជាទីពេញចិត្តនៅក្នុង ព្រៃអាកាស្យា ។ PPKh2 188.3

    ប៉ុន្តែ នៅកណ្តាលបរិយាកាសដ៏ស្រស់បំព្រងនៅព័ទ្ធជុំវិញទាំងនេះ ពួកគេបានជួបប្រទះនឹងការអាក្រក់ដ៏មានគ្រោះថ្នាក់ខ្លាំងជាងកងទ័ពមនុស្សឬសត្វសាហាវនៅទីរហោស្ថានទៅទៀត។ ប្រទេសនោះសម្បូរទៅដោយ ធម្មជាតិស្រស់ស្អាត តែត្រូវបានធ្វើឱ្យស្មោកគ្រោកដោយអ្នកដែលអាស្រ័យនៅទីនោះ។ នៅក្នុងការថ្វាយបង្គំដល់ព្រះបាលជាសាធារណៈ គេបានប្រព្រឹត្ដអំពើថោកទាបបំផុត។ គេបានដាក់តាំងសេចក្តីពន្យល់ខ្លីៗនៃការថ្វាយបង្គំ រូបព្រះនិងការរួមភេទខុសសីលធម៌ នៅគ្រប់ជ្រុងទាំងអស់។ ដែលសូម្បីតែឈ្មោះក៏បង្ហាញពីការពុករលួយដែរ។ PPKh2 189.1

    គំនិតរបស់ជនជាតិអ៊ីស្រាអែលបានដិតដាមដោយភាពថោកទាបដែលគេបានបញ្ចូលជាប្រចាំ។ ជីវិតដែលមានភាពងាយស្រួលរបស់ពួកគេ បានបង្កើតឱ្យមានជាការប្រព្រឹត្តិខុស ហើយពួកគេបានងាកចេញពីព្រះជាម្ចាស់ ចូលទៅក្នុងស្ថានភាពដែលពួកគេត្រូវធ្លាក់ខ្លួនទៅជាចំណីនៃសេចក្តីល្បួងសឹងតែដោយមិនដឹងខ្លួន។ PPKh2 189.2

    ក្នុងអំឡុងពេលនៃការបោះជំរំរបស់ពួកគេនៅក្បែរទន្លេយ័រដាន់នោះ លោកម៉ូសេកំពុងរៀបចំចូលទៅកាន់កាប់ទឹកដីកាណាន។ ព្រះបានប្រើ មេដឹកនាំដ៏អស្ចារ្យរូបនេះឱ្យបំពេញកិច្ចការនេះទាំងស្រុង ប៉ុន្តែ ក្នុងពេលនៃការព្យួរការងារនេះបណ្តោះអាសន្ន គឺជាការលំបាកខ្លាំងណាស់សម្រាប់ពួក បណ្តាជន។ មុននឹងពេលវេលាជាច្រើនសប្តាហ៍បានកន្លងផុតទៅ ប្រវត្តិសាស្រ្ត របស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញដោយការងាកចេញពីគុណធម៌និងសេចក្តីថ្លៃថ្នូរ។ PPKh2 189.3

    ស្ត្រីសាសន៍ម៉ាឌានបានចាប់ផ្តើមចូលមកក្នុងជំរំយ៉ាងស្ងៀមស្ងាត់។ ស្ត្រីទាំងនេះគ្រោងនឹងចូលទៅលួងលោមប្រុសៗសាសន៍ហេព្រើរឱ្យរំលោភបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយដឹកនាំពួកគេឱ្យធ្លាក់ចូលទៅក្នុងការថ្វាយបង្គំរូបព្រះ។ គេបានលាក់បាំងមូលហេតុនេះយ៉ាងប្រុងប្រយ័ត្ន នៅក្រោមស្លាកមិត្តភាព។ PPKh2 189.4

    តាមសំណើរបស់បាឡាម ស្តេចស្រុកម៉ូអាប់បានប្រកាសពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយដើម្បីថ្វាយកិត្តិយសដល់ព្រះរបស់ពួកគេ។ គេបានរៀបចំដោយសម្ងាត់ថាបាឡាមដ៏គួរតែបញ្ចុះបញ្ចូលជនជាតិអ៊ីស្រាអែលឱ្យចូលរួម។ ពួកគេបានចាត់ទុកលោកថាជាហោរានៃព្រះ ដូច្នេះវាមានភាពងាយស្រួលសម្រាប់គាត់ ក្នុងការសម្រេចគោលបំណងរបស់គាត់នេះ។ មនុស្សជាច្រើនបានចូលរួមជាមួយគាត់ នៅក្នុងការចូលទៅមើលពិធីនេះ។ ដោយមានការទាក់ទាញពីសួរតន្ត្រីនិងការរាំរែក ព្រមទាំងការលួងលោមពីសំណាក់ស្ត្រីស្អាតៗ ដែលបានថ្វាយបង្គំដល់ព្រះដទៃនោះ ពួកគេបានបោះបង់ចោលភក្ដីភាពរបស់ខ្លួន ចំពោះព្រះដ៏ពិត។ ស្រាទំពាំងបាយជូរបានធ្វើឱ្យស្រអាប់ដល់សតិបញ្ញារបស់គេ ហើយបានវាយបំបែករនាំនៃការគ្រប់គ្រងខ្លួនឯង។ ដោយបានធ្វើឱ្យសៅហ្មងដល់សតិសម្បជញ្ញៈរបស់ខ្លួន ដោយសារអំពើមិនសមរម្យនោះ ពួកគេត្រូវបានគេបញ្ចុះបញ្ចូលឱ្យក្រាបថ្វាយបង្គំដល់រូបព្រះ។ ពួកគេបានថ្វាយយញ្ញបូជានៅលើអាសនាព្រះដទៃ និងបានចូលរួមក្នុងពិធីដ៏ថោកទាបនេះ។ PPKh2 190.1