Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។ យេរេមា ២:១៣PPKh2 101.2

    ព្រះទ្រង់បានដឹកនាំដំណើររបស់សាសន៍អ៊ីស្រាអែលដោយផ្ទាល់។ ការយាងចុះនៃបង្គោលពពក ជាសញ្ញាបញ្ជាក់ថានេះជាកន្លែងដែលពួកគេត្រូវដំឡើងត្រសាល (បោះជំរំ) ហើយនៅពេលដែលពួកគេត្រូវស្នាក់នៅក្នុងជំរំ បង្គោលពពកបានឈប់នៅពីលើត្រសាលជំនុំ។ ពេលដែលពួកគេត្រូវបន្តដំណើរតទៅទៀត បង្គោលពពកនោះបានអណ្តែតឡើងខ្ពស់ នៅពីលើរោងឧបោសថ ។ PPKh2 101.3

    ពួកគេត្រូវធ្វើដំណើរតែដប់មួយថ្ងៃរប៉ុណ្ណោះ ពីភ្នំស៊ីណាយ ទៅកាដេស តាមព្រំប្រទល់ស្រុកកាណាន។ ដោយក្តីសង្ឃឹមថានឹងបានចូលទៅក្នុងទឹកដីនេះយ៉ាងឆាប់ ពួកបណ្តាជនអ៊ីស្រាអែលបានបន្តដំណើររបស់ពួកគេតទៅទៀត នៅពេលដែលពពកបានឱ្យសញ្ញា។ នេះគឺជាព្រះពរដ៏ធំ ដែលពួកគេមិនបានរំពឹងទុកជាមុន ឥឡូវនេះពួកគេត្រូវបានព្រះទទួលស្គាល់ជាផ្លូវការថាជារាស្រ្តដែលបានជ្រើសរបស់ព្រះដ៏ខ្ពស់បំផុត។ PPKh2 101.4

    មនុស្សជាច្រើនបានចាកចេញពីកន្លែងដែលពួកគេត្រូវដំឡើងត្រសាល ទាំងស្ទាក់ស្ទើរ។ ចិត្តរបស់គេបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងព្រះវត្តមានរបស់ព្រះ និងពួកទេវតាបរិសុទ្ធដែលហាក់ដូចជាមានភាពពិសិដ្ឋជាខ្លាំង ធ្វើឱ្យពួកគេពិបាកនឹងចាកចេញដោយមិនបានគិតឬដោយចិត្តរីករាយខ្លាំងណាស់។ ទោះជាយ៉ាងនេះក៏ដោយ នៅពេលឮសញ្ញាដែលជាសំឡេងផ្លុំត្រែ ភ្នែកទាំងអស់បានសម្លឹងមើលទៅទិសដៅដែលពពកនឹងដឹកនាំទាំងអន្ទះសា។ ខណៈដែលដុំពពកនោះបានរំកិលឆ្ពោះទៅទិសខាងកើត ជាកន្លែងដែលមានភ្នំខ្មៅងងឹតនិងជាទីដាច់ស្រយាល ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នា ហើយអារម្មណ៍ក្រៀមក្រំនិងសង្ស័យបានផុសឡើងនៅក្នុងចិត្តមនុស្សជាច្រើន។ PPKh2 101.5

    ខណៈដែលពួកគេបានធ្វើដំណើរទៅមុខ ផ្លូវកាន់តែពិបាក។ ពួកគេត្រូវធ្វើដំណើរកាត់ជ្រលងភ្នំដែលមានថ្មរដិបរដុបនិងសោះកក្រោះ “ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្តីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ” (យេរេមា ២:៦)។ ដំណើរទៅមុខរបស់ពួកគេយឺតយ៉ាវនិងពិបាកជាខ្លាំង ហើយពួកបណ្តាជនមិនបានរៀបចំខ្លួនដើម្បីស៊ូទ្រាំនឹងគ្រោះថ្នាក់និងការពិបាកតាមផ្លួវឡើយ។ PPKh2 102.1

    ពួកបណ្តាជនទាមទារអាហារដែលមានសាច់

    បន្ទាប់ពីការធ្វើដំណើរអស់បីថ្ងៃមក គេបានឮពាក្យត្អូ្ញញត្អែររបស់បណ្តាជនដោយបើកចំហ។ ការត្អូញត្អែរទាំងនេះបានចាប់ផ្តើមឡើងដោយពួកបណ្ដាជនអេស៊ីព្ទ ដែលបានរួមដំណើរជាមួយនឹងសាសន៍អ៊ីស្រាអែល ជាពួកអ្នកដែលភាគច្រើនតែងតែរកចាប់កំហុសលោកម៉ូសេក្នុងការដឹកនាំពួកគេ ទោះបីជាពួកគេបានដឹងថាគាត់ធ្វើដំណើរតាមបង្គោលពពកក៏ដោយ។ ការអាក់អន់ចិត្តបានរីករាលដាលយ៉ាងឆាប់រហ័ស មិនយូរប៉ុន្មានការនោះក៏បានឮសុសសាយពាសពេញទាំងជំរំ។ PPKh2 102.2

    ពួកគេបានចាប់ផ្តើមទាមទារសាច់បរិភោគម្តងទៀត។ ពួកបណ្តាជន អេស៊ីព្ទជាច្រើនក្នុងចំណោមពួកគេធ្លាប់តែបរិភោគអាហារដែលសម្បូរបែប (មានសាច់ច្រើន) ហើយពួកគេទាំងនេះហើយដែលចាប់ផ្តើមរអ៊ូរទាំមុនគេ។ PPKh2 102.3

    ព្រះអាចនឹងប្រទានសាច់ជាមួយនឹងនំម៉ាណាមកឱ្យពួកគេយ៉ាងងាយស្រួល ប៉ុន្តែគោលបំណងរបស់ទ្រង់គឺប្រទានអាហារដែលល្អប្រសើរទៅតាមតម្រូវការរបស់ពួកគេ។ ការបរិភោគរបបអាហារមិនប្រក្រតីត្រូវបានជំនួសអាហារសុខភាពដែលព្រះបានប្រទានឱ្យ ដើម្បីឱ្យពួកគេពេញចិត្តជាមួយនឹងអាហារដើមដំបូងដែលព្រះបានប្រទានដល់គ្រួសាររបស់មនុស្ស គឺផ្លែឈើនៅលើដីដែលព្រះបានប្រទានដល់លោកអ័ដាមនិងនាងអេវ៉ា នៅក្នុង សួនច្បារអេដែន។ ដោយសារហេតុផលនេះហើយ ទើបបានជាព្រះមិនបានប្រទានអាហារជាសត្វដ៏បរិបូរដល់សាសន៍អ៊ីស្រាអែល។ PPKh2 103.1

    សាតាំងបានល្បួងពួកគេឱ្យគិតថាការនេះគឺជារឿងអយុត្តិធម៌ និងគ្មានមេត្តា។ វាបានសង្កេតឃើញថា ការបំពេញនូវរាល់ចំណង់ចង់បរិភោគអាហាររបស់ពួកគេនឹងនាំឱ្យមានការត្រេកត្រអាល ហើយដោយមធ្យោបាយនេះ វាអាចដឹកនាំពួកបណ្តាជនឱ្យនៅក្រោមការគ្រប់គ្រងរបស់វាបានយ៉ាងងាយ។ ដោយវាបានបញ្ចុះបញ្ចូលនាងអេវ៉ាឱ្យបរិភោគផ្លែឈើដែលព្រះបានហាមឃាត់ វាបានបន្តវិធីសាស្រ្តនេះយ៉ាងទូលំទូលាយ ដើម្បីដឹកនាំមនុស្សឱ្យធ្លាក់ទៅក្នុងអំពើបាប តាមរយៈចំណង់បរិភោគអាហារនេះ។ ការមិនចេះប៉ាន់ប្រមាណក្នុងការបរិភោគអាហារនិងពិសាភេសជ្ជៈ ជាការរៀបចំផ្លូវដែលនាំឆ្ពោះទៅរកការមិនគោរពច្បាប់សីលធម៌។ PPKh2 103.2

    Larger font
    Smaller font
    Copy
    Print
    Contents