Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អញនេះ គឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នា ទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។PPKh2 121.1

    ជនគណនា ១៤:៣៥

    របៀបដែលការបះបោរបានបង្កើតឱ្យមានស្ថានភាពកាន់តែអាក្រក់ឡើងPPKh2 121.2

    ជនជាតិអ៊ីស្រាអែលបានរៀបចំចេញដំណើរទៅកាន់កាប់ទឹកដីកាណាន ដោយមិនខ្វល់អំពីការជំនុំជម្រះរបស់ព្រះឡើយ។ នៅក្នុងការប៉ាន់ស្មានរបស់ពួកគេ ពួកគេបានចេញទៅរៀបចំដើម្បីធ្វើចម្បាំងដោយកម្លាំងរបស់ខ្លួនផ្ទាល់។ ផ្ទុយពីការត្រាស់បង្គាប់របស់ព្រះជាម្ចាស់និងពីការព្រមានយ៉ាងឱឡារិករបស់អ្នកដឹកនាំរបស់ខ្លួន ពួកគេបានចេញទៅជួបជាមួយនឹងកងទ័ពខ្មាំងសត្រូវទៅវិញ។ PPKh2 121.3

    លោកម៉ូសេបានប្រញាប់ប្រញាល់ចេញទៅតាមពីក្រោយពួកគេ ជាមួយនឹងការព្រមានថា “ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ កុំឱ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់ គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ”។ PPKh2 121.4

    ប្រជាជនកាណានបានឮពីអំណាចដ៏អស្ចារ្យ ដែលហាក់ដូចកំពុងការពារពួកប្រជារាស្រ្តនេះ ហើយឥឡូវនេះ ពួកគេបានប្រមូលផ្តុំគ្នាជាកម្លាំងដ៏ខ្លាំង ដើម្បីវាយបណ្តេញពួកឈ្លានពាននេះឱ្យត្រឡប់ទៅវិញ។ កងទ័ពដែលប្រយុទ្ធគ្នានេះមិនមានអ្នកដឹកនាំទេ។ គ្មានការអធិស្ឋានណាដែលព្រះបានឆ្លើយតបថានឹងប្រទានជ័យជម្នះឱ្យនោះទេ។ ទោះបីជាមិនបានទទួលការបណ្តុះបណ្តាលក្នុងសង្រ្គាមក៏ដោយ ក៏ពួកគេសង្ឃឹមថា ដោយការវាយសម្រុកដ៏សាហាវរបស់ពួកគេ គេនឹងកម្ទេចពួកអ្នកប្រឆាំងរបស់គេទាំងអស់ជាមិនខាន។ ពួកគេបានប្រយុទ្ធជាមួយសត្រូវដែលមិនហ៊ានទប់ទល់នឹងការវាយប្រហាររបស់ពួកគេទាំងនោះ ដោយក្លាហាន។ PPKh2 121.5

    កងទ័ពកាណានបានឈរជើងនៅលើខ្ពង់រាបដែលមានថ្មមួយកន្លែង ដែលគេអាចចូលទៅបាន ដោយធ្វើដំណើរតាមចំណោតដ៏ចោតនិងគ្រោះថ្នាក់ប៉ុណ្ណោះ។ ចំនួនកងទ័ពដ៏ធំសម្បើមរបស់សាសន៍ហេព្រើរនេះ បានត្រឹមតែធ្វើឱ្យការបរាជ័យរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើងប៉ុណ្ណោះ។ ផ្ទាំងថ្មធំៗបានធ្លាក់ចុះមកដូចរន្ទះ ធ្វើឱ្យផ្លូវរបស់ពួកគេក្រាលគ្របដោយឈាមរបស់ទាហាន ដែលត្រូវបានសម្លាប់។ ពួកអ្នកដែលបានឡើងដល់កំពូលភ្នំ អស់កម្លាំងដោយការខំប្រឹងឡើង ត្រូវបានសត្រូវច្រានទម្លាក់មកវិញ ដោយមានការបាត់បង់ជីវិតមនុស្សជាច្រើន។ កងទ័ពអ៊ីស្រាអែលត្រូវបរាជ័យទាំងស្រុង។ PPKh2 122.1

    សត្រូវរបស់អ៊ីស្រាអែល ដែលបានទន្ទឹងរង់ចាំការមកដល់របស់ បច្ចាមិត្រដ៏ខ្លាំងពូកែ ទាំងភ័យញ័រនោះ មានទំនុកចិត្តថាពួកគេអាចនឹងទប់ទល់ជាមួយនឹងកងទ័ពអ៊ីស្រាអែលបាន។ របាយការណ៍ទាំងឡាយដែលពួកគេបានឮដំណឹង អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះជាម្ចាស់បានធ្វើសម្រាប់ រាស្ដ្ររបស់ទ្រង់ ឥឡូវនេះពួកគេបានចាត់ទុកថាជាការមិនពិត! មិនមានមូលហេតុដែលត្រូវភ័យខ្លាចទេ។ តាមរយៈការបំផុសគំនិតដល់កងទ័ពកាណានដោយចិត្ដក្លាហាននិងការតាំងចិត្ត បរាជ័យជាលើកដំបូងរបស់កងទ័ព អ៊ីស្រាអែលបានធ្វើឱ្យការដណ្តើមយកជោគជ័យពីកងទ័ពកាណានរឹតតែពិបាកខ្លាំងឡើង ។ PPKh2 122.2

    កងទ័ពអ៊ីស្រាអែលមិនមានជម្រើសអ្វីក្រៅពីវិលត្រឡប់ចេញពីមុខសត្រូវដែលមានជ័យជម្នះរបស់ខ្លួន ចូលទៅកាន់ទីរហោស្ថាន ដោយដឹងខ្លួនថានៅទីនោះមនុស្សជំនាន់នេះទាំងអស់នឹងត្រូវស្លាប់ នោះឡើយ។ PPKh2 122.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents