Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ ឧសភា

    ខចងចាំប្រចាំសប្តាហ៍ ៖ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ និក្ខមនំ ២០ : ៨PPKh2 17.2

    “អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបម្រើនៅស្រុកអេស៊ីព្ទមក”។ ព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីព្ទមក ជាព្រះដែលបានធ្វើផ្លូវឱ្យពួកគេឆ្លងកាត់សមុទ្រ ហើយបានពន្លិចស្ដេចផារ៉ោន និងកងទ័ពរបស់ទ្រង់ ឥឡូវនេះបានមានបន្ទូលអំពីក្រឹត្យវិន័យរបស់ទ្រង់។ PPKh2 17.3

    ព្រះជាម្ចាស់បានប្រទានកិត្តិយសដល់សាសន៍ហេព្រើរ ដោយឱ្យពួកគេធ្វើជាអ្នកការពារនិងថែរក្សាក្រឹត្យវិន័យរបស់ទ្រង់ ប៉ុន្តែពួកគេត្រូវតែប្រកាន់ខ្ជាប់នូវក្រឹត្យវិន័យនេះជាច្បាប់ដ៏បរិសុទ្ធ នៅចំពោះមនុស្សទាំងអស់ នៅលើពិភពលោកនេះទាំងមូល។ ច្បាប់នៃក្រឹត្យវិន័យដប់ប្រការគឺសម្រាប់ឱ្យមនុស្ស អនុវត្តនៅគ្រប់ទីកន្លែង ហើយព្រះបានប្រទានច្បាប់ទាំងអស់នេះ សម្រាប់ការបង្រៀននិងគ្រប់គ្រងដល់មនុស្សទាំងអស់។ បញ្ញត្ដិទាំងដប់សង្ខេបខ្លីៗ ងាយយល់និងមានអំណាច គ្របដណ្តប់ទៅលើកាតព្វកិច្ចរបស់យើង ចំពោះព្រះនិងចំពោះមនុស្សដទៃ ហើយបញ្ញត្តិទាំងអស់នេះមានមូលដ្ឋាននៅលើគោលការណ៍គ្រឹះដ៏រឹងមាំនៃសេចក្ដីស្រឡាញ់។ “ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឱ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកម្លាំង ហើយអស់អំពីគំនិតឯង ព្រមទាំង (ស្រឡាញ់) អ្នកជិតខាង ដូចខ្លួនឯងដែរ” (លូកា ១០:២៧)។ នៅក្នុងក្រឹត្យវិន័យដប់ប្រការ គោលការណ៍នេះត្រូវបានអនុវត្តនៅក្នុងជីវិតរបស់យើងរាល់គ្នា។ PPKh2 17.4

    (១) “កុំឱ្យមានព្រះឯណាទៀតនៅចំពោះអញឱ្យសោះ”។ អ្វីៗដែលយើងស្រឡាញ់ដែលអាចកាត់បន្ថយសេចក្ដីស្រឡាញ់របស់យើងចេញពីព្រះ ឬរំខានដល់ការបម្រើរដល់ព្រះនៃយើង របស់ទាំងនោះគឺជាព្រះក្លែងក្លាយរបស់យើងហើយ។ PPKh2 18.1

    (២) “កុំឱ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឱ្យសោះ ក៏កុំឱ្យធ្វើរូបណាឱ្យដូចជាអ្វីនៅឋានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឱ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ”។PPKh2 18.2

    បញ្ញត្តិរបស់ព្រះមានឥទ្ធិពលទៅលើឥរិយាបថរបស់មនុស្ស

    ប្រទេសដែលមិនជឿព្រះជាច្រើនបានអះអាងថា រូបព្រះរបស់ពួកគេជាតំណាងឱ្យព្រះដែលពួកគេត្រូវថ្វាយបង្គំ ប៉ុន្ដែ ព្រះជាម្ចាស់បានប្រកាសថាការថ្វាយបង្គំបែបនេះគឺជាអំពើបាប។ ការប៉ុនប៉ងយករបស់អ្វីមួយមកតំណាងឱ្យព្រះដ៏មានព្រះជន្មដ៏នៅអស់កល្បជានិច្ច គឺជាការបន្ទាបបន្ថោកបញ្ញត្តិរបស់ព្រះនៃយើង។ គំនិតរបស់យើងនឹងផ្តោតតែទៅលើព្រះដែលមនុស្សបង្កើត មិនមែនទៅលើព្រះអាទិករ (ជាព្រះដែលបង្កើតមនុស្ស) ទេ។ នៅពេលដែលយើងបន្ទាបបញ្ញត្តិរបស់ព្រះ ពូជសាសន៍របស់មនុស្សក៏នឹងត្រូវរេចរិលដែរ។ PPKh2 18.3

    “ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រចណ្ឌ”។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ព្រះចំពោះរាស្ត្ររបស់ទ្រង់ តំណាងដោយឧទាហរណ៍នៃអាពាហ៍ពិពាហ៍។ ដោយការថ្វាយបង្គំរូបព្រះគឺជាការកំផិតខាងព្រលឹងវិញ្ញាណ ការមិនសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាស់នឹងការកំផិតនេះហៅថាការប្រចណ្ឌ។ PPKh2 18.4

    “ក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់ ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ”។ ព្រះមិនបានផ្តន្ទាទោសដល់កូនចៅដោយសារតែកំហុសរបស់ឪពុកម្តាយរបស់ពួកគេទេលើកលែងតែពួកគេបានចូលរួមក្នុងអំពើបាបនោះដែរ។ ទោះជាយ៉ាងនេះក៏ដោយជាទូទៅ ដោយមរតកនិងគំរូរបស់ឪពុកម្តាយ កូនចៅបានក្លាយទៅជាចំណែកនៃអំពើបាបរបស់ពួកគាត់ដែរ។ ការចូលចិត្តអំពើមិនត្រឹមត្រូវ ចំណង់បរិភោគអាហារមិនត្រឹមត្រូវ និងអំពើអសីលធម៌ ក៏ដូចជាជំងឺខាងរាងកាយដែរ ហើយការធ្លាក់ចុះក៏បានបន្តពីឪពុកម្តាយ ទៅកូនចៅ៣ហើយ៤តំណផង។ PPKh2 19.1

    Larger font
    Smaller font
    Copy
    Print
    Contents