Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះ នឹងនៅតែមើលងាយអញ ដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសម្គាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង។ ជនគណនា ១៤:១១PPKh2 116.3

    ឥឡូវនេះលោកម៉ូសេបានក្រោកឡើង ហើយដើរចូលទៅក្នុងត្រសាល ជំនុំ។ ព្រះជាម្ចាស់បានប្រកាសទៅកាន់គាត់ថា “អញនឹងវាយគេដោយជំងឺអាសន្នរោគ ហើយនិងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាង ពីឯងវិញ”។ ប៉ុន្តែលោកម៉ូសេបានអង្វរករដល់ព្រះ ជំនួសពួកបណ្តាជនជាថ្មីម្តងទៀត។ “ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឱ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្តីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្តីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ”។PPKh2 117.1

    ព្រះជាម្ចាស់បានសន្យានឹងទុកជីវិតសាសន៍អ៊ីស្រាអែល ពីការវិនាសជាបន្ទាន់ ប៉ុន្តែ ដោយសារតែការមិនជឿនិងភាពកំសាករបស់ពួកគេ ព្រះអង្គមិនអាចប្រើអំណាចរបស់ទ្រង់ដើម្បីបង្ក្រាបខ្មាំងសត្រូវរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះអង្គបានឱ្យពួកគេត្រឡប់ទៅកាន់សមុទ្រក្រហមវិញ។ PPKh2 117.2

    នៅក្នុងការបះបោររបស់ពួកគេ ពួកបណ្តាជនបានស្រែកថា “ស៊ូឱ្យយើងបានស្លាប់នៅក្នុងទីរហោស្ថាននេះវិញ!”។ ឥឡូវនេះព្រះបានប្រទានតាមការអធិស្ឋានសុំរបស់ពួកគេហើយ “ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះ ជាមិនខាន គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង . . . ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង”។ ហើយទ្រង់បានមានបន្ទូលពីកាលែបថា “តែឯកាលែប ជាអ្នកបម្រើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក”។ ដោយពួកអ្នកស៊ើបការណ៍នេះបានចំណាយពេលអស់សែសិបថ្ងៃក្នុងការធ្វើដំណើររបស់ពួកគេ ដូច្នេះជនជាតិអ៊ីស្រាអែលក៏ត្រូវតែចំណាយពេលរស់នៅក្នុងទីរហោស្ថានអស់សែសិបឆ្នាំដែរ។ PPKh2 117.3

    គំរូនៃការកែប្រែចិត្តក្លែងក្លាយ

    នៅពេលលោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកបណ្តាជន ពីការសម្រេច ព្រះទ័យរបស់ព្រះ ពួកគេបានដឹងថាការផ្តន្ទាទោសរបស់ព្រះមកលើគេនោះយុត្តិធម៌ត្រឹមត្រូវណាស់។ ព្រះបានដាក់ទណ្ឌកម្មដល់ពួកអ្នកស៊ើបការណ៍ដែលមិនស្មោះត្រង់ទាំងដប់នាក់នោះ ដោយសេចក្តីវេទនា ហើយពួកគេបានស្លាប់នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ហើយពួកបណ្តាជនបានឃើញសេចក្តីវេទនារបស់ពួកគេ នៅក្នុងការស្លាប់របស់អ្នកស៊ើបការណ៍អាក្រក់ទាំងដប់នាក់នោះ។ PPKh2 118.1

    Larger font
    Smaller font
    Copy
    Print
    Contents