Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២០ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ហើយការដែលគេឃើញនោះ ក៏ដ៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង»។ ហេព្រើរ ១២ : ២១PPKh2 15.1

    មិនយូរប៉ុន្មានក្រោយពីការបោះជំរំនៅភ្នំស៊ីណាយមក ព្រះបានត្រាស់ ហៅលោកម៉ូសេឱ្យឡើងទៅលើភ្នំ ដើម្បីជួបជាមួយនឹងព្រះអង្គ។ ឥឡូវនេះលោកម៉ូសេបាននាំសាសន៍អ៊ីស្រាអែល ឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងជាពិសេស ជាមួយនឹងព្រះដ៏ខ្ពស់បំផុត គឺឱ្យរៀបចំជាពួកជំនុំ និងជានគរមួយ នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ “ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយនិងការដែលអញបានទ្រឯងរាល់គ្នា លើស្លាបឥន្ទ្រី នាំមកឯអញនេះផង ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាម អញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឱ្យអញដែរ”។ PPKh2 15.2

    លោកម៉ូសេវិលត្រឡប់មកជំរំវិញ ហើយគាត់រំឭកអំពីសាររបស់ព្រះដល់ពួកចាស់ទុំនៃសាសន៍ អ៊ីស្រាអែលម្តងទៀត។ ចម្លើយរបស់ពួកគេតបមកគាត់វិញគឺថា “យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក”។ តាមរបៀបនេះ ពួកគេបានធ្វើសេចក្ដីសញ្ញាដ៏តឹងរ៉ឹងជាមួយនឹងព្រះជាម្ចាស់ ដោយបានសន្យានឹងខ្លួនឯងថាទទួលយកទ្រង់ជាអ្នកគ្រប់គ្រងរបស់ពួកគេ ដោយដឹងយ៉ាងច្បាស់ថាពួកគេជារាស្រ្តនៃអំណាចគ្រប់គ្រងរបស់ទ្រង់។ PPKh2 16.1

    ព្រះមានបំណងស្វែងរកឱកាសមានបន្ទូលអំពីក្រឹត្យវិន័យរបស់ទ្រង់ ក្នុងសភាពអស្ចារ្យដ៏គួរឱ្យស្ញប់ស្ញែងក្រៃលែង។ អ្វីៗគ្រប់យ៉ាងដែលបានភ្ជាប់ជាមួយនឹងការបម្រើដល់ព្រះ ត្រូវតែធ្វើដោយគោរពជាទីបំផុត។ ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា “ចូរទៅឯពួកជន ដើម្បីនឹងញែកគេឱ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឱ្យគេបោកខោអាវដែរ ហើយរៀបខ្លួនជាស្រេចឱ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយឱ្យគេឃើញ”។ មនុស្សគ្រប់គ្នាត្រូវតែចំណាយពេលវេលាក្នុងការរៀបចំខ្លួនជាឱឡារិក ដើម្បីបង្ហាញខ្លួននៅចំពោះព្រះ។ ទាំងខ្លួនប្រាណនិងទាំងសម្លៀកបំពាក់របស់គេត្រូវតែស្អាតឥតមានសៅហ្មងអ្វីឡើយ។ ពួកគេត្រូវតែផ្ចង់ចិត្តពិចារណាអំពីកំហុសរបស់ខ្លួនដោយតមអាហារនិងអធិស្ឋានដើម្បីឱ្យចិត្ដរបស់គេបានស្អាតបរិសុទ្ធពីអំពើទុច្ចរិត។ PPKh2 16.2

    នៅព្រឹកថ្ងៃទីបី កំពូលភ្នំស៊ីណាយត្រូវបានគ្របបាំងដោយដុំពពកយ៉ាងក្រាស់មួយខ្មៅងងឹត រំកិលធ្លាក់ចុះមកក្រោម រហូតដល់តួភ្នំទាំងមូលត្រូវបានគ្របដណ្តប់ដោយភាពងងឹតនិងអាថ៌កំបាំង។ បន្ទាប់មក ពួកគេបានឮសំលេងត្រែបន្លឺឡើង ហៅពួកបណ្តាជនឱ្យមកជួបជាមួយនឹងព្រះ។ ផ្លេកបន្ទោរបានបញ្ចេញពន្លឺចេញពីភាពងងឹតយ៉ាងក្រាស់ ខណៈដែលសំលេង ផ្គរលាន់បានបំពងចេញពីភ្នំខ្ពស់ៗនៅជុំវិញ។ “ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង . . . តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង”។ ពួកបណ្តាជនអ៊ីស្រាអែលញ័ររន្ធត់ដោយការភ័យខ្លាច ហើយឱនមុខចុះនៅចំពោះព្រះ សូម្បីតែ លោកម៉ូសេក៏បន្លឺឡើងដែរថា “ខ្ញុំភ័យញ័រជាខ្លាំង” (ហេព្រើរ ១២:២១)។ PPKh2 16.3

    ឥឡូវនេះ ផ្គរបានឈប់ ត្រែក៏លែងឮ ផែនដីនៅស្ងៀមនឹង។ មានភាពស្ងប់ស្ងៀមជាខ្លាំងមួយរយៈ បន្ទាប់មកគេបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់មានបន្ទូលចេញពីភាពងងឹតយ៉ាងក្រាស់ ខណៈដែលទ្រង់បានឈរនៅលើភ្នំ ហ៊ុមព័ទ្ធដោយពួកទេវតា ព្រះអម្ចាស់បានប្រកាសអំពីក្រឹត្យវិន័យរបស់ទ្រង់។ PPKh2 17.1