Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេហើយសេចក្តីបញ្ញត្តិក៏បរិសុទ្ធ សុចរិតល្អដែរ។ រ៉ូម ៧ : ១២PPKh2 88.1

    ច្បាប់ពីរ: ច្បាប់ខាងសីលធម៌និងច្បាប់នៃពិធីបុណ្យផ្សេងៗ

    មនុស្សជាច្រើនបានព្យាយាមបញ្ចូលប្រព័ន្ធច្បាប់ទាំងពីរនេះចូលគ្នា ដោយប្រើប្រាស់បទគម្ពីរដែលសម្តែងអំពីច្បាប់នៃពិធីបុណ្យផ្សេងៗ ដើម្បីបង្ហាញថាច្បាប់ខាងសីលធម៌ត្រូវបានគេលុបបំបាត់ចោលហើយ ប៉ុន្តែនេះគឺជាការបង្ខូចបទគម្ពីរទៅវិញទេ។ ប្រព័ន្ធនៃថ្វាយតង្វាយយញ្ញបូជា ជានិមិត្តរូបដែលចង្អុលទៅព្រះគ្រិស្ត ការលះបង់ព្រះជន្មនិងភាពជាសង្ឃរបស់ទ្រង់។ សាសន៍ហេព្រើរត្រូវតែប្រារព្ធពិធីខាងសាសនានេះ ជាមួយនឹងតង្វាយយញ្ញបូជា និងបញ្ញត្តិរហូតដល់និមិត្តរូបដែលជាតំណាង ជួបនឹង សេចក្តីពិតដែលខ្លួនតំណាងឱ្យ និមិត្តរូបបានជួបនឹងការសម្រេច នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ។ នោះទើបការថ្វាយតង្វាយយញ្ញបូជាបានបញ្ចប់។ គឺច្បាប់នេះហើយដែលជាព្រះគ្រិស្ត “ទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង” (កូល៉ុស២:១៤)។ PPKh2 88.2

    ប៉ុន្តែ ថ្លែងអំពីបញ្ញត្តិនៃក្រឹត្យវិន័យដប់ប្រការ អ្នកនិពន្ធគម្ពីរទំនុកតម្កើងបានសរសេរថា “ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅឋានសួគ៌ ដរាបដល់អស់កល្បជានិច្ច” (ទំនុកតម្កើង ១១៩:៨៩)។ ហើយព្រះគ្រិស្តទ្រង់បានមានបន្ទូលដោយផ្ទាល់ថា “កុំឱ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យ- វិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឱ្យសម្រេចវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃនិងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្តីទាំងអស់បានសម្រេច ដោយសព្វគ្រប់” (ម៉ាថាយ ៥:១៧, ១៨)។ នៅទីនេះព្រះយេស៊ូបានបង្រៀនថាការទាមទារនៃច្បាប់របស់ព្រះនេះនឹងនៅស្ថិតស្ថេរដូចជាផ្ទៃមេឃនិងផែនដីដូច្នោះដែរ។ PPKh2 88.3

    ទាក់ទងនឹងក្រឹត្យវិន័យដែលព្រះបានប្រកាសនៅភ្នំស៊ីណាយ លោកនេហេមាមានប្រសាសន៍ថា “ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឱ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ហើយបញ្ញត្តិ និងក្រឹត្យក្រមដ៏ល្អដល់គេ” (នេហេមា ៩:១៣) ។ ហើយលោកប៉ុលជា “សាវកនៃសាសន៍ដទៃប្រកាសថា “ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តិក៏បរិសុទ្ធ សុចរិតល្អដែរ” (រ៉ូម ៧:១២)។ PPKh2 89.1

    ខណៈនៃការសុគតរបស់ព្រះអង្គសង្គ្រោះ បាននាំយកនូវទីបញ្ចប់នៃច្បាប់ជានិមិត្តរូប និងជាស្រមោល ការនេះមិនបានកាត់បន្ថយកាតព្វកិច្ចនៃការគោរពច្បាប់ខាងសីលធម៌ទេ។ ជាការពិតដែលថាព្រះគ្រិស្តបានសុគតដើម្បីឱ្យធួនទៅនឹងការបំពាននឹងក្រឹត្យវិន័យរបស់ព្រះ បញ្ជាក់យ៉ាងច្បាស់ថា ក្រឹត្យវិន័យនេះមិនបានផ្លាស់ប្ដូរឡើយ។ PPKh2 89.2

    ព្រះគ្រិស្តជាសន្ធានការី (អ្នកសម្របសម្រួល) នៃសេចក្តីសញ្ញាថ្មី

    មនុស្សខ្លះនិយាយថាព្រះគ្រិស្តបានយាងមកដើម្បីនឹងដកយកគម្ពីរសញ្ញាចាស់ចេញ។ ពួកគេបានបង្ហាញថាសាសនារបស់សាសន៍ហេព្រើរមិនមានអ្វីទាំងអស់ គឺមានតែរូបរាងនិងពិធីផ្សងៗប៉ុណ្ណោះ។ ប៉ុន្តែ គំនិតនេះមិនត្រឹមត្រូវទេ។ នៅគ្រប់សម័យកាល បន្ទាប់ពីការធ្លាក់ចុះមក “ព្រះទ្រង់គង់ក្នុងព្រះគ្រិស្ត កំពុងផ្សះផ្សាលោកិយនឹងព្រះអង្គទ្រង់” (កូរិនថូសទី២ ៥:១៩) ។ ព្រះគ្រិស្តគឺជាគ្រឹះ និងជាចំណុច កណ្តាលនៃប្រព័ន្ធតង្វាយយញ្ញបូជា។ ដោយសារអំពើបាបនៃឪពុកម្ដាយដំបូងរបស់យើង ព្រះវរបិតាបានប្រគល់ពិភពលោកនេះទៅក្នុងកណ្ដាប់ដៃរបស់ព្រះគ្រិស្ត ដែលដោយសារព្រះរាជកិច្ចរបស់ទ្រង់ ជាអ្នកសម្របសម្រួល ទ្រង់អាចប្រោសលោះមនុស្សដែលបានបាត់បង់ និងបញ្ជាក់ពីអំណាចគ្រប់គ្រងនៃក្រឹត្យវិន័យរបស់ព្រះ។ ទំនាក់ទំនងរវាងឋានសួគ៌និងមនុស្សមានបាបត្រូវធ្វើតាមរយៈព្រះគ្រិស្ត។ គឺព្រះរាជបុត្រានៃព្រះនេះហើយដែលបានប្រទានដល់ឪពុកម្ដាយដំបូងរបស់យើងនូវសេចក្តីសន្យានៃការប្រោសលោះ។ លោកអ័ដាម ណូអេ អ័ប្រាហាំ អ៊ីសាក លោកយ៉ាកុបនិងម៉ូសេបានយល់ពីដំណឹងល្អនេះ។ ពួកមនុស្សបរិសុទ្ធពីបូរាណទាំងនេះ បានប្រស្រ័យទាក់ទងជាមួយនឹងព្រះអង្គសង្គ្រោះ ដែលនឹងត្រូវយាងមកកាន់ពិភពលោកយើងនៅក្នុងសណ្ឋានជាមនុស្ស។ PPKh2 89.3

    Larger font
    Smaller font
    Copy
    Print
    Contents