Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ ឧសភា

    លោកម៉ូសេបានដាក់ទោសដល់អ្នកដែលធ្វើខុស

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាអ្នក បំរើទ្រង់វិញ សូមកុំទតចំពោះសេចក្តីរឹងរូសរបស់សាសន៍នេះ ឬកិរិយាអាក្រក់ ឬអំពើបាបរបស់គេឡើយ។ ចោទិយកថា ៩: ២៧PPKh2 37.1

    លោកម៉ូសេបានកញ្ឆក់យករូបសិតនោះ បោះទៅក្នុងភ្លើង។ បន្ទាប់មក គាត់បានកិនឱ្យម៉ដ្ឋ បាចចូលទៅលើទឹក ដែលហូរចុះមកពីភ្នំ។ ដោយវិធីនេះ គាត់បានបង្ហាញពីភាពឥតបានការនៃព្រះរបស់ពួកគេ ដែលគេថ្វាយបង្គំនេះ។ PPKh2 37.2

    មេដឹកនាំដ៏អស្ចារ្យនេះ បានកោះហៅបងប្អូនដែលមានទោសកំហុសរបស់គាត់ឱ្យមកជួបជុំគ្នា។ លោកអើរ៉ុនបានព្យាយាមការពារខ្លួន ដោយរៀបរាប់ពីសម្រែកទាមទាររបស់ពួកបណ្តាជន លោកបានបញ្ជាក់ថា ប្រសិនបើគាត់មិនធ្វើតាមការស្នើសុំរបស់ពួកគេទេ គេនឹងសម្លាប់គាត់ជាមិនខាន។ “កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជម្រាបថា សូមលោកធ្វើព្រះសម្រាប់យើងរាល់គ្នា ឱ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ រួចអើរ៉ុនតបទៅគេថា ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធនិងកូនប្រុសកូនស្រីឯងរាល់គ្នាយកមកឱ្យអញ នោះគ្រប់គ្នាក៏ដោះយកទៅប្រគល់ឱ្យ ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ”។ គាត់ចង់ឱ្យលោកម៉ូសេជឿថាមានការអស្ចារ្យបានកើតឡើង ដែលមាសបានក្លាយទៅជារូបសិតដោយអំណាចដ៏អស្ចារ្យ។ ក៏ប៉ុន្តែការដោះសារបស់គាត់នេះ មិនបានធ្វើឱ្យគាត់រួចខ្លួនទេ។ លោកម៉ូសេបានចាត់ទុកគាត់ថា ជាមេនៃអ្នកប្រមាថ។ PPKh2 37.3

    គឺលោកអើរ៉ុន “ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា” (ទំនុកតម្កើង១០៦:១៦) ដែលបានធ្វើរូបព្រះ ហើយបានប្រកាសពិធីបុណ្យនេះ។ គាត់បានបរាជ័យក្នុងការបញ្ឈប់អ្នកថ្វាយបង្គំរូបព្រះ នៅក្នុងផែនការបន្តុះបង្អាប់ព្រះនៃឋានសួគ៌របស់គេ។ គាត់បានធ្វើឱ្យមានការរំជើបរំជួលដោយប្រកាសនៅចំពោះរូបសិតនោះថា “ឱពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក”។ គាត់បាននៅជាមួយនឹងលោកម៉ូសេនៅលើភ្នំ ហើយនៅទីនោះ គាត់បានឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់។ គឺគាត់ដែលជាអ្នកបានផ្លាស់ប្តូរសិរីរុងរឿងនោះ ឱ្យទៅជារូបគោ។ ព្រះបានប្រទានការគ្រប់គ្រងលើពួកបណ្តាជនដល់គាត់ នៅពេលអវត្ដមានរបស់លោកម៉ូសេ ប៉ុន្តែលោកបានបណ្តោយឱ្យមានការបះបោរទៅវិញ។ “ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអើរ៉ុនជាខ្លាំងដល់ទៅចង់បំផ្លាញលោកដែរ” (ចោទិយកថា ៩:២០) ។ ប៉ុន្តែនៅក្នុងការឆ្លើយតបទៅនឹងការទូលអង្វររបស់លោកម៉ូសេ ព្រះបានទុកជីវិតគាត់ គាត់បានកែប្រែចិត្ដពីអំពើបាបដ៏ធំរបស់គាត់ ហើយបានស្ដារឱ្យមានការគាប់ព្រះទ័យដល់ព្រះឡើងវិញ។ PPKh2 37.4

    របៀបដែលលោកអើរ៉ុនជំរុញឱ្យមានការបះបោរ

    ប្រសិនបើលោកអើរ៉ុនមានភាពក្លាហាន ឈរនៅខាងសេចក្តីត្រឹមត្រូវ នោះលោកអាចរារាំងការក្បត់ជំនឿនោះបាន។ ប្រសិនបើគាត់បានរក្សាភាពស្មោះត្រង់យ៉ាងរឹងមាំ របស់លោកចំពោះព្រះ ហើយបានរំឭកដល់ពួកបណ្តាជនអំពីសេចក្ដីសញ្ញាដ៏ឱឡារិកដែលពួកគេបានសន្យាជាមួយនឹងព្រះ នោះអំពើអាក្រក់នេះនឹងត្រូវបានបញ្ឈប់ជាមិនខាន។ ប៉ុន្តែឆន្ទៈនៃការសហការជាមួយពួកគេធ្វើឱ្យពួកបណ្តាជនហ៊ានធ្វើអំពើបាបនេះជ្រៅទៅៗ ជាងការដែលគេបានរំពឹងទុក។ PPKh2 38.1

    ដើម្បីធ្វើឱ្យខ្លួនឯងបរិសុទ្ធ លោកអើរ៉ុនបានព្យាយាមធ្វើឱ្យពួកបណ្តាជនទទួលខុសត្រូវ ចំពោះភាពកម្សោយរបស់គាត់ ក្នុងការយល់ព្រមទៅតាមការទាមទាររបស់ពួកគេ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ពួកគេមានពោរពេញទៅដោយការកោតសរសើរនៃភាពទន់ភ្លន់និងការអត់ធ្មត់របស់គាត់។ ប៉ុន្តែ ស្មារតីនៃការ បណ្តែតបណ្តោយ និងបំណងចង់ផ្គាប់ចិត្តដល់បណ្តាជនរបស់លោកអើរ៉ុន បានបិទភ្នែកគាត់មិនឱ្យមើលឃើញភាពធំធេងនៃឧក្រិដ្ឋកម្ម ដែលគាត់បានអនុញ្ញាតឱ្យគេប្រព្រឹត្តនោះឡើយ។ សកម្មភាពរបស់គាត់បានធ្វើឱ្យជីវិតមនុស្សស្លាប់រាប់ពាន់នាក់។ ផ្ទុយពីបុព្វហេតុរបស់លោកម៉ូសេ។ នៅពេលទទួលការជំនុំជម្រះរបស់ព្រះដោយស្មោះត្រង់ គាត់បានបង្ហាញថា សុខុមាលភាពនៃបណ្តាជនអ៊ីស្រាអែលមានតម្លៃចំពោះគាត់ ខ្លាំងជាងភាពរុងរឿងកិត្តិយសឬជីវិត។PPKh2 38.2

    Larger font
    Smaller font
    Copy
    Print
    Contents