Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១២ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់នោះមានសេចក្តីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ ។ ទំនុកតម្កើង១១៩:១៦៥PPKh2 199.1

    ព្រះអម្ចាស់បានប្រាប់លោកម៉ូសេថា ពេលវេលាដែលត្រូវចូលទៅកាន់ ទឹកដីកាណាននោះបានមកដល់ហើយ។ ខណៈដែលហោរាដ៏ចំណាស់នេះបានឈនៅលើទីខ្ពស់ សម្លឹងមើលទៅទឹកដីសន្យា ដោយមានចិត្តអន្ទះសា លោកបានអង្វរទៅព្រះថា “ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសម្តែងឱ្យអ្នកបម្រើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ និងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើឋានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឱ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន?”PPKh2 199.2

    ចម្លើយត្រឡប់មកវិញគឺ “ណ្ហើយកុំឱ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ ចូរឡើងទោះលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងកើត ខាងលិចខាងត្បូង និងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឱ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ”។PPKh2 199.3

    លោកម៉ូសេបានចុះចូលក្នុងក្រឹត្យវិន័យរបស់ព្រះដោយគ្មានការត្អូញត្អែរ។ ហើយឥឡូវនេះក្តីកង្វល់ដ៏ធំរបស់គាត់គឺសាសន៍អ៊ីស្រាអែល។ គាត់បានបញ្ចេញសេចក្តីអធិស្ឋានរបស់កាត់អស់ពីដួងចិត្តថា “ដូច្នេះ សូមឱ្យ ព្រះយេហូវ៉ា ដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់តម្រូវឱ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ ជាអ្នកដែលអាចនឹង . . . នាំគេចេញចូលផង ដើម្បីកុំឱ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ” (ជនគណនា ២៧:១៦, ១៧)។ PPKh2 200.1

    ចម្លើយបានតបត្រឡប់មកវិញថា “ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្ស ដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក ត្រូវដាក់លោក នៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្តី បង្គាប់ដល់លោកនៅមុខគេ” (ខ ១៨-២០) ។ PPKh2 200.2

    លោកយ៉ូស្វេជាបុរសដែលមានប្រាជ្ញា មានសមត្ថភាពនិងសេចក្តីជំនឿ ត្រូវបានគេជ្រើសរើសឱ្យស្នងតំណែងបន្តពីលោកម៉ូសេ។ គេបានតែងតាំងគាត់ជាមេដឹកនាំដ៏ឧត្តមនៃជនជាតិអ៊ីស្រាអែល។ ព្រះបន្ទូលនៃព្រះអម្ចាស់ស្ដីអំពីលោកយ៉ូស្វេបានមក តាមរយៈលោកម៉ូសេដល់ពួកជំនុំថា “ត្រូវឱ្យលោកឈរ នៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ា ជំនួសលោក ដោយសារសេចក្តីសម្រេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារ ដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោក គេត្រូវចូលមកវិញ ទាំងយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា” (ខ ២១) ។ PPKh2 200.3

    លោកម៉ូសេបានឈរនៅចំពោះមុខពួកបណ្តាជន ដើម្បីផ្តល់នូវការព្រមាននិងឱវាទដ៏សំខាន់ ចុងក្រោយបង្អស់របស់លោក មុខរបស់លោកបានចែងចាំងដោយពន្លឺដ៏បរិសុទ្ធ។ សក់របស់លោកឡើងពណ៌សដោយវ័យ ចំណាស់ ប៉ុន្តែ គាត់បានឈរត្រង់ ហើយភ្នែករបស់លោកភ្លឺច្បាស់មិនព្រិលឡើយ។ គាត់បានពណ៌នាអំពីសេចក្តីស្រឡាញ់ និងក្តីមេត្តករុណានៃព្រះដែលជាអ្នកការពារដ៏មានព្រះចេស្តា ដោយអស់ពីចិត្ត។ PPKh2 200.4

    “ចូរស៊ើបសួររកពីអស់ទាំងថ្ងៃកន្លងទៅ ហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពី ជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី តើដែលមានសាសន៍ណាឮព្រះសៀង នៃព្រះ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ ឬតើដែលមានព្រះណា ប្រថុយទៅយកសាសន៍១សម្រាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសម្គាល់ និងការ អស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏មានព្រះចេស្តា និងដោយព្រះពាហុលើកសម្រេច ហើយដោយការដ៏គួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុក អេស៊ីព្ទ ឱ្យឯងឃើញផងឬទេ?”PPKh2 201.1