Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក។ យ៉ូហាន ៦ : ៥១PPKh2 72.1

    កំញានតំណាងឱ្យសេចក្តីសុចរិត និងការទូលអង្វររបស់ព្រះគ្រិស្ត ជាសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ទ្រង់ ដែលបានប្រទានដល់រាស្រ្តរបស់ទ្រង់ដោយជំនឿ និងជាសកម្មភាពតែមួយគត់ដែលអាចធ្វើឱ្យព្រះអាចទទួលយកការថ្វាយបង្គំរបស់មនុស្សមានបាប។ ដោយសារឈាមនិងកំញាន ពួកគេអាចចូលទៅជិតព្រះ ជានិមិត្តសញ្ញាចង្អុលទៅឯសន្ធានការី (អ្នកសម្របសម្រួលរវាងមនុស្សជាមួយនឹងព្រះ) តែមួយអង្គគត់ដែលអាចប្រទានសេចក្តីមេត្ដាករុណានិងសេចក្ដីសង្គ្រោះដល់មនុស្សមានបាបដែលបានប្រែចិត្ត។ PPKh2 72.2

    ខណៈដែលសង្ឃបានចូលទៅក្នុងទីបរិសុទ្ធនៅរៀងរាល់ព្រឹក និងរៀង រាល់ល្ងាច គេបានរៀបចំ តង្វាយប្រចាំថ្ងៃរួចជាស្រេច នៅលើអាសនា នៅឯទីលានខាងក្រៅ។ នេះគឺជាពេលវេលាដ៏សំខាន់ក្រៃលែង ដែលអ្នកថ្វាយបង្គំទាំងអស់នៅក្នុងរោងឧបោសថ ត្រូវតែពិចារណាពីចិត្តរបស់ខ្លួន ហើយលន់តួបាបរបស់ពួកគេ។ សំណូមពររបស់ពួកគេបានអណ្តែតឡើងជាមួយនឹងផ្សែងនៃកំញាន ខណៈដែលសេចក្ដីជំនឿរបស់គេបានផ្តោតជាប់ទៅនឹងសេចក្តីសុចរិតនៃព្រះអង្គសង្គ្រោះដែលព្រះបានសន្យា ដែលបានប្រាប់ឱ្យដឹងជាមុនដោយតង្វាយយញ្ញបូជាឱ្យធួននឹងបាបនេះ។ នៅសម័យក្រោយមកទៀត សាសន៍យូដាបានបែកខ្ញែកគ្នាទៅជាឈ្លើយនៅក្នុងដែនដីឆ្ងាយ ពួកគេនៅតែបែរមុខឆ្ពោះទៅរកទីក្រុងយេរូសាឡិម នៅពេលដែលគេបានកំណត់ ហើយ អធិស្ឋានទៅរកព្រះនៃសាសន៍អ៊ីស្រាអែល។ ដោយសារគំរូនេះហើយទើបពួកគ្រិស្តបរិស័ទមានទម្លាប់អធិស្ឋាននៅពេលព្រឹកនិងពេលល្ងាចរៀងរាល់ថ្ងៃ។ ព្រះបានទតមើលដោយអំណររីករាយជាអនេក ដល់អ្នកដែលថ្វាយបង្គំព្រះនៅពេលព្រឹកនិងពេលល្ងាច ដើម្បីស្វែងរកការលើកលែងទោសនិងដើម្បីទូលថ្វាយដល់ទ្រង់នូវរាល់សំណូមពររបស់ពួកគេ។ PPKh2 72.3

    នំប៉័ងតាំងទុកជាតង្វាយជានិច្ច ដែលជាចំណែកនៃការថ្វាយតង្វាយប្រចាំថ្ងៃ។ តង្វាយនេះគឺនៅចំពោះព្រះវត្តមានរបស់ព្រះជានិច្ច (និក្ខមនំ ២៥:៣០) ដែលជាការទទួលស្គាល់នូវការទីពឹងរបស់មនុស្ស ទៅលើព្រះ សម្រាប់ចំណីអាហារ ទាំងខាងរាងកាយនិងខាងគំនិត ដែលគេអាចទទួលបានតាមរយៈ ការសម្របសម្រួលរបស់ព្រះគ្រិស្តតែប៉ុណ្ណោះ។ ព្រះបានចិញ្ចឹមសាសន៍ អ៊ីស្រាអែល ដោយនំប៉័ង (អាហារ) មកពីឋានសួគ៌ ហើយពួកគេក៏នៅតែទីពឹងលើអំណោយទានរបស់ទ្រង់ ដែលទាំងចំណីអាហារសម្រាប់រាងកាយ និងទាំងព្រះពរសម្រាប់ព្រលឹងវិញ្ញាណ។ ទាំងនំម៉ាណានិងទាំងនំប៉័ងតាំងទុកបានចង្អុលទៅឯព្រះគ្រិស្តដែលជានំបុ័ងជីវិត។ ព្រះអង្គមានព្រះបន្ទូលដោយផ្ទាល់ថា “ខ្ញុំជានំបុ័ងជីវិត. . . ដែលចុះពីឋានសួគ៌មក” (យ៉ូហាន ៦:៤៨-៥១)។ សង្ឃត្រូវយកនំប៉័ងនេះចេញរៀងរាល់ថ្ងៃសប្បាតហ៍ ហើយជំនួសដោយនំបុ័ង ថ្មីត្រឡប់មកវិញ។ PPKh2 73.1

    ផ្នែកដែលសំខាន់បំផុតនៃកិច្ចការប្រចាំថ្ងៃ គឺជាកិច្ចការដែលតំណាងឱ្យមនុស្សម្នាក់ៗ។ បាបជនដែលបានកែប្រែចិត្ដ យកតង្វាយរបស់ខ្លួនទៅកាន់មាត់ទ្វាររោងឧបោសថ ហើយដាក់ដៃលើក្បាលសត្វរងគ្រោះនោះ ជានិមិត្តរូបនៃការផ្ទេរអំពើបាបរបស់ខ្លួន ទៅឱ្យសត្វ ជាតង្វាយយញ្ញបូជាដែលគ្មានទោសនោះ។ រួចគេត្រូវតែសម្លាប់សត្វនោះដោយផ្ទាល់ដៃ បន្ទាប់មក សង្ឃយកឈាមចូលទៅក្នុងទីបរិសុទ្ធ ហើយប្រោះឈាមនោះនៅខាងមុខវាំងនន នៅពីក្រោយហិបដាក់ក្រឹត្យវិន័យ ដែលបាបជនបានប្រព្រឹត្តរំលងនោះ។ ដោយសារពិធីនេះ អំពើបាបត្រូវបានផ្ទេរទៅកាន់រោងឧបោសថតាម PPKh2 73.2

    រយៈឈាមដែលជានិមិត្តសញ្ញានោះ។ នៅក្នុងករណីខ្លះ ឈាមនោះមិនត្រូវបានគេយកចូលទៅក្នុងទីបរិសុទ្ធទេ (សូមមើលកំណត់ចំណាំលេខ ៥) តែសង្ឃត្រូវបរិភោគសាច់តាមបង្គាប់របស់លោកម៉ូសេដែលបានប្រាប់ថា “ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុង ទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្តីទុច្ចរិតរបស់ពួកជំនុំ” (លេវីវិន័យ ១០:១៧)។ ពិធីទាំងពីរនេះជានិមិត្តរូបតំណាងឱ្យការផ្ទេរអំពើបាបពីមនុស្សដែលបានកែប្រែចិត្ដ ចូលទៅក្នុងរោងឧបោសថដូចគ្នា ។ PPKh2 74.1

    Larger font
    Smaller font
    Copy
    Print
    Contents