Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា ទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ។ ទំនុកតម្កើង៣៤:១៧PPKh2 164.1

    បន្ទាប់ពីបានឆ្លងកាត់ភាគខាងត្បូងនៃស្រុកអេដុមមក ជនជាតិអ៊ីស្រាអែល បែរទៅទិសខាងជើង សំដៅទៅកាន់ទឹកដីសន្យា។ ឥឡូវនេះផ្លូវរបស់ពួកគេត្រូវកាត់តាមខ្ពង់រាបដ៏ធំល្វឹងល្វើយ ដែលមានខ្យល់ត្រជាក់បក់មករំភើយៗ ជាការស្វាគមន៍ដល់ការផ្លាស់ប្តូរពីធាតុអាកាសក្តៅនៅជ្រលងភ្នំដ៏ហួតហែង។ ពួកគេបានធ្វើដំណើររុលទៅមុខដោយសប្បាយរីករាយនិងក្ដីសង្ឃឹម។ ព្រះបានបង្គាប់ថា “កុំឱ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឱ្យតតាំងនឹងគេដែរ អញមិនឱ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឱ្យស្រុកអើរ ដល់ពួកកូនចៅឡុតទុកជាកេរអាករហើយ”។ ទ្រង់ក៏បានរំឭកព្រះបន្ទូលដដែលនេះ ទាក់ទងជាមួយនឹងជនជាតិអាំម៉ូន ដែលជាកូនចៅរបស់លោកឡុតដែរ។ PPKh2 164.2

    មិនយូរប៉ុន្មាន ពួកជនជាតិអ៊ីស្រាអែលបានមកដល់ប្រទេសអាម៉ូរី។ ប្រជាជនដែលខ្លាំងពូកែខាងសង្គ្រាមនេះបានឆ្លងទន្លេយ័រដាន់ ហើយបានច្បាំង ជាមួយនឹងសាសន៍ម៉ូអាប់ រួចបានកាន់កាប់ទឹកដីមួយចំនួនធ្វើជាទឹកដីរបស់ខ្លួន។ ផ្លូវទៅកាន់ទន្លេយ័រដាន់ត្រូវឆ្លងកាត់តាមទឹកដីនោះ ហើយលោក ម៉ូសេបានផ្ញើសារមិត្តភាពមួយច្បាប់ទៅថ្វាយស៊ីហុន ជាស្តេចនៃសាសន៍ អាម៉ូរីនោះថា “សូមឱ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង . . . ឯអាហារ និងទឹកសម្រាប់ឱ្យយើងខ្ញុំទទួលទាន នោះត្រូវឱ្យទ្រង់លក់ឱ្យយើងខ្ញុំចុះ សូមតែឱ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ទ្រង់ទៅ”។ PPKh2 164.3

    ចម្លើយតបមកវិញគឺជាការបដិសេធន៍ ហើយពលទ័ពរបស់សាសន៍អាម៉ូរីបានប្រមូលផ្តុំដើម្បីទប់ទល់ជាមួយនឹងពួកឈ្លានពាន។ កងទ័ពដ៏ធំសម្បើមនេះបានវាយប្រហារសន្ធាប់មកលើសាសន៍អ៊ីស្រាអែល។ ដោយ សារជំនាញក្នុងសង្គ្រាមរបស់ពួកគេ ពួកខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែលមានប្រៀបជាង។ បើតាមសណ្ឋានរបស់មនុស្ស កងទ័ពអាម៉ូរីនេះអាចនឹងបំផ្លាញសាសន៍អ៊ីស្រាអែលឱ្យរលាយសាបសូន្យយ៉ាងឆាប់រហ័ស។ PPKh2 165.1

    ប៉ុន្តែ លោកម៉ូសេបានចោលភ្នែករបស់គាត់ទៅឯបង្គោលពពក។ ភស្តុតាងនៃព្រះវត្តមានរបស់ព្រះនេះនៅជាមួយពួកគេដដែល។ នៅពេលជាមួយគ្នានេះ ព្រះអង្គបានដឹកនាំឱ្យពួកគេធ្វើការទាំងអស់ដែលមនុស្សអាចធ្វើបានដោយអំណាចរបស់ខ្លួន នៅក្នុងការរៀបចំសម្រាប់ធ្វើសង្គ្រាម។ ខ្មាំង សត្រូវរបស់ពួកគេមានទំនុកចិត្តថាពួកគេនឹងលុបបំបាត់សាសន៍អ៊ីស្រាអែលចេញពីផែនដី។ ប៉ុន្តែ មានសារមួយបានចេញពីម្ចាស់នៃទឹកដីទាំងអស់ (ព្រះអាទិករ) ទៅកាន់ពួកអ៊ីស្រាអែលថា “ចូរក្រោកឡើងធ្វើដំណើរឆ្លងស្ទឹងអើណូន ទៅមើល អញបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្តាប់ដៃឯងហើយ ចូរចាប់តាំងយកស្រុកនោះចុះ ហើយច្បាំងនឹងគេទៅ នៅថ្ងៃនេះឯងអញនឹងចាប់តាំងបណ្តាលឱ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្តីភ័យញ័រ និងសេចក្តីកោតខ្លាចដល់ឯង ដោយគេនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្តីថប់បារម្ភដោយព្រោះឯង”។PPKh2 165.2

    Larger font
    Smaller font
    Copy
    Print
    Contents