Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។ ជនគណនា ២៣:១០PPKh2 178.1

    អ្នកដែលរំលោភបំពានទៅលើសត្វដោយសារតែវានៅក្នុងអំណាចរបស់ខ្លួនអ្នកនោះគឺមនុស្ស កម្សោយផងនិងផ្តាច់ការផង។ មានមនុស្សជាច្រើនមិនបានដឹងថាព្រះទ្រង់ជ្រាបនូវភាពសាហាវឃោរឃៅរបស់ពួកគេទេ ពីព្រោះសត្វដ៏កម្សត់ដែលមិនចេះនិយាយមិនអាចបង្ហាញឱ្យដឹងពីការនោះបាន។ ប៉ុន្តែ ប្រសិនបើភ្នែករបស់មនុស្សទាំងនេះត្រូវបានបើកឡើង ពួកគេនឹងមើលឃើញទេវតារបស់ព្រះជាម្ចាស់ឈរធ្វើជាសាក្សី ដើម្បីបញ្ជាក់ប្រឆាំង ជំទាស់នឹងពួកគេ នៅទីលានបរិសុទ្ធនៃឋានសួគ៌។ នឹងមានថ្ងៃមួយមកដល់ ជាពេលដែលព្រះនឹងប្រកាសជំនុំជម្រះទាស់នឹងអ្នកដែលបានរំលោភបំពានដល់សត្វដែលព្រះបានបង្កើត។ PPKh2 178.2

    ព្រះបានរារាំងបាឡាម ពីការជេរប្រមាថដល់សាសន៍អ៊ីស្រាអែល

    នៅពេលបានឃើញទេវតារបស់ព្រះជាម្ចាស់ លោកបាឡាមស្រែកដោយភ័យខ្លាចថា “ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ ដូច្នេះបើដំណើរនេះមិនសព្វព្រះហឫទ័យដល់ទ្រង់ នោះទូលបង្គំនឹងត្រឡប់ទៅវិញឥឡូវ”។ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យគាត់បន្តដំណើររបស់គាត់ទៅមុខទៀត ប៉ុន្តែ អំណាចរបស់ព្រះ នឹងគ្រប់គ្រងពាក្យសម្តីរបស់គាត់។ ព្រះនឹងប្រទានភស្ដុតាងដល់សាសន៍ ម៉ូអាប់ឱ្យដឹងថា ជនជាតិហេព្រើរស្ថិតនៅក្រោមអាណាព្យាបាលនៃឋានសួគ៌ ហើយទ្រង់បានធ្វើការនេះនៅពេលដែលព្រះអង្គបានបង្ហាញដល់ពួកគេអំពីភាពគ្មានអំណាចរបស់លោកបាឡាម ក្នុងការដាក់បណ្ដាសាប្រឆាំងនឹងពួកគេ (សាសន៍ហេព្រើរ)។ PPKh2 178.3

    ស្តេចស្រុកម៉ូអាប់បានជ្រាបអំពីការមកដល់របស់បាឡាម ក៏ចេញទៅជួបគាត់។ នៅពេលដែលព្រះអង្គបានសម្តែងការភ្ញាក់ផ្អើលចំពោះការពន្យារពេលរបស់លោកបាឡាម នៅមុខរង្វាន់ជាច្រើនដែលកំពុងរង់ចាំគាត់ ហោរានេះបានឆ្លើយថា “តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សម្រេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ”។ លោកបាឡាមមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការដាក់កម្រិតនេះ ព្រោះលោកខ្លាចក្រែងផែនការរបស់លោកមិនបានសម្រេច។ PPKh2 179.1

    ស្ដេចនិងឥស្សរជនជាន់ខ្ពស់នៃព្រះរាជនគរបានដង្ហែលោក បាឡាមទៅកាន់ “ទីខ្ពស់របស់ផងព្រះបាល” ជាកន្លែងដែលគាត់អាចមើលឃើញជំរំរបស់សាសន៍ហេព្រើរ។ ជនជាតិអ៊ីស្រាអែលមិនបានដឹងពីការដែលនឹងកើតឡើងដល់គេនៅជិតបង្កើយនេះទេ! ពួកគេបានដឹងអំពីការថែរក្សារបស់ព្រះចំពោះពួកគេទាំងយប់ទាំងថ្ងៃនេះ បានតិចតួចណាស់! PPKh2 179.2

    បាឡាមបានដឹងខ្លះៗ អំពីតង្វាយយញ្ញបូជារបស់សាសន៍ហេព្រើរ ហើយគាត់បានសង្ឃឹមថាដោយធ្វើការឱ្យតង្វាយនេះកាន់តែសម្បើម គាត់អាចធានានូវជោគជ័យនៃគម្រោងដ៏មានបាបរបស់គាត់នេះបាន។ គេបានតាំង អាសនាប្រាំពីរ ហើយលោកបានថ្វាយតង្វាយយញ្ញបូជានៅលើអាសនានីមួយៗ នោះ។ បន្ទាប់មក គាត់បានដកខ្លួនឡើងទៅឯ “ទីខ្ពស់” ដើម្បីជួបនឹងព្រះ។ PPKh2 179.3

    ស្តេចបានឈរក្បែរតង្វាយ ជាមួយនឹងពួកមន្ត្រីនិងមេដឹកនាំរបស់សាសន៍ម៉ូអាប់រង់ចាំការវិលត្រឡប់មកវិញរបស់ហោរា។ ទីបំផុត គាត់ក៏បាន វិលត្រឡប់មកវិញ ហើយប្រជាជនបានរង់ចាំពាក្យសម្តីដែលនឹងកម្ចាត់ចោលជារៀងរហូតនូវអំណាចដ៏ចម្លែកដែលតែងតែច្បាំងជំនួសសាសន៍អ៊ីស្រាអែល ដ៏គួរឱ្យស្អប់នោះ ។ លោកបាឡាមបាននិយាយថាៈ “បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឱ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ “តែធ្វើដូចម្តេចឱ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់ បណ្តាសាទៅកើត”PPKh2 180.1

    “តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបានឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឱ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឱ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ”។ ជនគណនា ២៣: ៧-១០PPKh2 180.2

    Larger font
    Smaller font
    Copy
    Print
    Contents