Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ សុភាសិត ១២:១០PPKh2 175.3

    សត្វលា “មើលឃើញ” ច្បាស់ជាងហោរា

    ដោយធុញទ្រាន់នឹងការពន្យារពេលរបស់បាឡាម ហើយការរំពឹងថានឹងមានការបដិសេធម្តងទៀត អ្នកនាំសារពីស្រុកម៉ូអាប់បានចាប់ផ្តើមចេញដំណើររបស់ពួកគេត្រឡប់មកវិញ ដោយគ្មានការពិគ្រោះយោបល់ជាមួយនឹងបាឡាមជាថ្មីម្តងទៀតឡើយ។ ឥឡូវនេះ ព្រះបានដកយកចេញនូវការដោះសានៃការធ្វើតាមសំណើររបស់ស្តេចបាឡាកហើយ ប៉ុន្តែ លោកបាឡាម បានតាំងចិត្ដចង់បានរង្វាន់។ ដោយយកសត្វលាមួយក្បាលដែលគាត់តែងជិះជាជំនិះ គាត់បានចាប់ផ្តើមចេញដំណើរយ៉ាងលឿន ទាំងអន្ទះសាចង់បានរង្វាន់ដោយចិត្តលោភលន់។ PPKh2 176.1

    ប៉ុន្តែ “ទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់”។ លោកបាឡាមមិនបានឃើញអ្នកនាំសាររបស់ព្រះទេ ប៉ុន្តែសត្វលាបានឃើញ ហើយបានងាកចេញពីផ្លូវ ចូលទៅក្នុងវាលមួយ។ បាឡាមបានទាញលាឱ្យត្រឡប់ចូលទៅផ្លូវវិញ ទាំងវាយយ៉ាងឃោរឃៅ។ ប៉ុន្តែ នៅត្រង់កន្លែងតូចចង្អៀតមួយ បិទជិតដោយជញ្ជាំង ទេវតាបានបង្ហាញខ្លួនម្តងទៀត។ ដោយព្យាយាមជៀសវាងពីរូបភាពនៃការគំរាមកំហែងនេះ សត្វលាបានធ្វើឱ្យជើងចៅហ្វាយរបស់វាកៀបនឹងកំផែង។ បាឡាមមិនបានដឹងថាព្រះបានរារាំងផ្លូវរបស់គាត់ទេ។ គាត់បានច្រឡោតខឹង ហើយវាយសត្វជាជំនិះរបស់គាត់ទាំងកំរោល បង្ខំឱ្យវាបន្តដំណើរទៅមុខ។ PPKh2 176.2

    ជាថ្មីម្តងទៀត “នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណានឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ” មានទេវតាមួយអង្គបានលេចមក ហើយលាដ៏កម្សត់ញ័ររន្ធត់ដោយការតក់ស្លុត ដួលទៅលើដីនៅ ពីក្រោមអ្នកជិះរបស់វា។ កំហឹងរបស់លោកបាឡាមពុះកញ្ជ្រោលទប់លែងបាន ហើយបានវាយលានឹងឈើច្រត់ សាហាវជាលើកមុនៗ។ ឥឡូវនេះព្រះបានបើកមាត់របស់សត្វលា ហើយ “ដោយសត្វព្រនាក់គ (លា) បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្តីចម្កួតរបស់គាត់ (ហោរា)” (ពេត្រុសទី២ ២:១៦) ថា “តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ?” PPKh2 176.3

    ទាំងខឹងជាខ្លាំង បាឡាមនិយាយតបទៅសត្វនោះដូចជាបាននិយាយជាមួយមនុស្សដែលមានវិញ្ញាណដូច្នោះដែរ “គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសម្លាប់ឯងចោលហើយ! ”PPKh2 177.1

    ឥឡូវនេះព្រះបានបើកភ្នែករបស់បាឡាម ហើយលោកបានឃើញទេវតារបស់ព្រះជាម្ចាស់មួយអង្គបានឈរដោយហូតដាវជាស្រេចប្រុងនឹងសម្លាប់លោក។ ដោយភ័យញ័ររន្ធត់ “គាត់ឱនក្បាលទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខ” ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា “ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសម្លាប់ឯង ហើយតែទុកឱ្យវានៅរស់វិញ”។PPKh2 177.2

    បាឡាមបានជំពាក់ជីវិតរបស់គាត់ដល់សត្វដ៏កម្សត់ ដែលគាត់បានព្យាយាមប្រព្រឹត្តទៅលើវាយ៉ាងឃោរឃៅបំផុតនេះ។ បុរសម្នាក់ដែលអះអាងថាជាហោរារបស់ព្រះជាម្ចាស់ត្រូវបានសេចក្តីលោភលន់និងមហិច្ឆតាបិទបាំង ឱ្យទៅជាងងឹត មើលមិនឃើញទេវតារបស់ព្រះជាម្ចាស់ ដែលសត្វលារបស់គាត់អាចមើលឃើញទៅវិញ។ “ដែលព្រះរបស់លោកិយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ” កូរិនថូសទី២ ២ ៤:៤។ តើមនុស្សប៉ុន្មាននាក់ដែលកំពុងប្រញាប់ប្រញាល់ធ្វើដំណើរតាមផ្លូវដែលព្រះហាមឃាត់ ដោយមិនគោរពបញ្ញត្តិរបស់ព្រះហើយមិនអាចដឹងថាព្រះជាម្ចាស់ និងពួកទេវតារបស់ទ្រង់ប្រឆាំងទាស់នឹងពួកគេនោះ! ពួកគេក៏កំពុងតែខឹងជាមួយនឹងអ្នកដែលការពារគេពីការហិនវិនាសរបស់ពួកគេ ដូចជាបាឡាមដែរ។ PPKh2 177.3

    “មនុស្សសុចរិតរមែងប្រណីដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់” (សុភាសិត ១២:១០)។ មានមនុស្សតិចណាស់ដែលដឹងពីអំពើបាបនៃបទរំលោភបំពានដល់សត្វឬទុកឱ្យពួកវាទទួលរងការឈឺចាប់ ពីការធ្វេសប្រហែសរបស់ខ្លួន។ សត្វដែលព្រះបានបង្កើតឡើងដើម្បីបម្រើដល់យើង ប៉ុន្តែ យើងមិនមានសិទ្ធិធ្វើឱ្យពួកគេមានការឈឺចាប់ ដោយការប្រព្រឹត្តិអាក្រក់របស់យើងទៅលើវានោះទេ។ PPKh2 177.4

    Larger font
    Smaller font
    Copy
    Print
    Contents