Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់។ ទំនុកដំកើង១១៩ : ១៨PPKh2 52.1

    ដើម្បីទាក់ទាញទឹកចិត្តនិងបំផ្លាញមនុស្សទាំងនេះ សាតាំងបានចាប់ផ្តើមរាយអន្ទាក់របស់វាភ្លាម។ វាបានល្បួងកូនចៅរបស់លោកយ៉ាកុបឱ្យរៀបការជាមួយនឹងសាសន៍ដទៃ ហើយថ្វាយបង្គំព្រះរបស់ពួកគេនោះ ប៉ុន្តែសេចក្ដីស្មោះត្រង់របស់លោកយ៉ូសែបគឺជាទីបន្ទាល់ពីជំនឿពិតប្រាកដមួយ។ ដើម្បីបំបិទពន្លឺនេះ សាតាំងបានធ្វើការតាមរយៈបងប្អូនរបស់លោកយ៉ូសែប ឱ្យពួកគេបានលក់គាត់ជាទាសករ ប៉ុន្តែ ព្រះមិនបានអនុញ្ញាតឡើយ។ ទាំងនៅក្នុងផ្ទះរបស់លោកប៉ូទីផា និងនៅក្នុងពន្ធនាគារ លោកយ៉ូសែបបានទទួលការអប់រំមួយដែលបានរៀបចំគាត់សម្រាប់តំណែងជានាយករដ្ឋមន្រ្តីនៃនគរមួយដោយសារការកោតខ្លាចព្រះ។ ឥទ្ធិពលរបស់លោកត្រូវបានគេដឹងឮសុសសាយ នៅពាសពេញផែនដី ហើយចំណេះដឹងរបស់ព្រះជាម្ចាស់ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយរហូតដល់ទីជិតឆ្ងាយ។ ពួកសង្ឃរបស់ពួកអ្នកថ្វាយបង្គំរូបព្រះមានការភ័យតក់ស្លុត។ ដោយការជំរុញនិងលើកទឹកចិត្ត ដោយការប្រទូសរ៉ាយរបស់សាតាំង ចំពោះព្រះនៃឋានសួគ៌ ពួកគេបានពន្លត់ពន្លឺនេះ។ PPKh2 52.2

    បន្ទាប់ពីលោកម៉ូសេបានរត់ភៀសខ្លួនចេញពីស្រុកអេស៊ីព្ទមក ការថ្វាយបង្គំរូបព្រះហាក់ដូចជាដណ្តើមបានជ័យជម្នះ។ ពីមួយឆ្នាំទៅមួយឆ្នាំ សេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលកាន់តែចុះខ្សោយទៅៗ។ ទាំងប្រជារាស្រ្តនិងទាំងស្ដេចបានចំអកមើលងាយដល់ព្រះនៃសាសន៍អ៊ីស្រាអែល។ គំនិតនេះបានរីកធំឡើង រហូតដល់ឡើងទុំជោរនៅក្នុងព្រះទ័យរបស់ស្តេច ផារ៉ោន ជាស្តេចដែលលោកម៉ូសេត្រូវប្រឈមមុខជាមួយ។ នៅពេលដែលអ្នកដឹកនាំសាសន៍ហេព្រើររូបនេះបានចូលមកនៅចំពោះព្រះភក្រ្តស្តេច ជាមួយ នឹងសារមកពី “ព្រះនៃសាសន៍អ៊ីស្រាអែល” ស្តេចផារ៉ោនមិនត្រឹមតែមិនទទួលស្គាល់ព្រះដ៏ពិតប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងមានព្រះទ័យរឹងទទឹងជាមួយនឹងព្រះចេស្តារបស់ព្រះថែមទៀតផង។ ស្តេចផារ៉ោនបានឆ្លើយភ្លាមថា ” តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ . . . ? អញមិនស្គាល់ព្រះយេហូវ៉ាទេ” ។ តាំងពីដំបូងរហូតដល់ទីបញ្ចប់ការប្រឆាំងរបស់ ស្តេចផារ៉ោនកើតចេញមកពីសម្អប់និងការរឹងទទឹង។PPKh2 53.1

    នាសម័យលោកយ៉ូសែប ប្រទេសអេស៊ីព្ទគឺជាកន្លែងជ្រកកោនរបស់សាសន៍អ៊ីស្រាអែល។ គេបានសរសើរតម្កើងដល់ព្រះជាម្ចាស់ដោយសេចក្តីសប្បុរសដែលបានបង្ហាញនៅក្នុងរាស្រ្តរបស់ទ្រង់ ហើយឥឡូវនេះព្រះដែលមានព្រះហឫទ័យអត់ធ្មត់ជាយូរមកហើយនេះទ្រង់មានពេញដោយការអាណិត អាសូរ ហើយបានប្រទានការជំនុំជម្រះនីមួយ ឱ្យធ្វើកិច្ចការរបស់ទ្រង់។ រាស្រ្តអេស៊ីព្ទបានឃើញអំណាចរបស់ព្រះ ហើយអស់អ្នកដែលចង់រួចខ្លួនអាចចុះចូលជាមួយនឹងព្រះជាម្ចាស់ហើយបានរួចផុតពីការជំនុំជម្រះ។ ការរឹងចចេសរបស់ស្ដេចបានក្លាយទៅជាការផ្សព្វផ្សាយអំពីចំណេះដឹងរបស់ព្រះហើយបាននាំឱ្យរាស្រ្តអេស៊ីព្ទជាច្រើននាក់ ថ្វាយខ្លួនជាអ្នកបម្រើរបស់ព្រះ។ PPKh2 53.2

    ការថ្វាយបង្គំរូបព្រះយ៉ាងផុសផុលរបស់សាសន៍អេស៊ីព្ទនិងភាព សាហាវឃោរឃៅរបស់គេ នៅក្នុងអំឡុងពេលក្រោយមកទៀត កាលដែលសាសន៍ហេព្រើររស់នៅទីនោះ ដ៏គួរតែជំរុញដល់សាសន៍ អ៊ីស្រាអែល ឱ្យគេចចេញពីការថ្វាយបង្គំរូបព្រះ ហើយរត់មកជ្រកកោនជាមួយនឹងព្រះនៃពួក អយ្យកោ (ដូនតា) របស់គេវិញ។ ប៉ុន្តែ សាតាំងបានបិទបាំងគំនិតរបស់ពួកគេ ឱ្យធ្វើតាមការអនុវត្តន៍របស់ពួកចៅហ្វាយខ្លួនដែលមិនជឿព្រះទាំងនោះទៅ វិញ។PPKh2 53.3

    នៅពេលដែលលោកម៉ូសេបានធ្វើការអស្ចារ្យ នៅចំពោះស្តេច សាតាំង បានបំភាន់កិច្ចការរបស់ព្រះ ហើយប្រឆាំងទាស់នឹងព្រះហឫទ័យរបស់ទ្រង់ ទង្វើនេះបានត្រឹមតែធ្វើឱ្យបណ្តាជនបានឃើញព្រះចេស្តានិងសិរីល្អរបស់ព្រះកាន់តែច្បាស់ឡើងប៉ុណ្ណោះ។ PPKh2 54.1

    ព្រះ “ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្តីរីករាយ . . . ដើម្បីឱ្យបានកាន់តាមសេចក្តីបញ្ញត្តិទ្រង់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ” (ទំនុកតម្កើង ១០៥:៤៣, ៤៥) ។ PPKh2 54.2

    Larger font
    Smaller font
    Copy
    Print
    Contents