Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៣០ កក្កដា

    ខចងចាំប្រចាំសប្តាហ៍ ៖ ចូរទៅបើកគម្ពីរបញ្ញត្ត និងសេចក្តីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ។ អេសាយ ៨:២០PPKh2 171.1

    នៅក្នុងការរៀបចំខ្លួនវាយដណ្តើមយកទឹកដីកាណានឱ្យបានភ្លាមៗ ជនជាតិអ៊ីស្រាអែលបានបោះជំរំនៅក្បែរទន្លេយ័រដាន់ នៅខាងលើច្រកចូលទៅកាន់សមុទ្រមរណៈ ទល់មុខនឹងវាលទំនាបយេរីខូរ នៅតាមព្រំប្រទល់ស្រុកម៉ូអាប់។ ប្រទេសម៉ូអាប់មិនទាន់បានទទួលការយាយីពីសំណាក់កងទ័ពអ៊ីស្រាអែលនៅឡើយទេ ប៉ុន្តែ ពួកគេបានមើលឃើញរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើង នៅក្នុងប្រទេសដែលនៅជុំវិញខ្លួន ដោយចិត្តព្រួយបារម្ភ។ កងទ័ពអាម៉ូរីដែលធ្លាប់បានវាយរុញច្រានឱ្យពួកគេដកថយនោះ បានបរាជ័យដោយកងទ័ពហេព្រើរ។ ឥឡូវនេះ កងទ័ពអ៊ីស្រាអែលបានកាន់កាប់ទឹកដីដែលកងទ័ពអាម៉ូរីបានដណ្តើមយកពីប្រទេសម៉ូអាប់។ កងទ័ពនៃស្រុកបាសាន បានដួលរលំ នៅចំពោះអំណាចអាថ៌កំបាំងដែលលាក់ខ្លួននៅក្នុងបង្គោលពពក ហើយទ័ពហេព្រើរបានកាន់កាប់បន្ទាយកងទ័ពមនុស្សយក្សទាំងស្រុង។ កងទ័ពម៉ូអាប់មិនហ៊ានប្រថុយចាប់ផ្តើមការវាយប្រហារទេ ប៉ុន្តែ ពួកគេបានប្តេជ្ញាចិត្តប្រើមន្តអាគម ដើម្បីប្រឆាំងនឹងការងាររបស់ព្រះជាម្ចាស់ ដូចជាស្តេចផារ៉ោនបានធ្វើដែរ។ កងទ័ពម៉ូអាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាសន៍ម៉ាឌាន ហើយព្រះចៅបាឡាក ជាស្តេចស្រុកម៉ូអាប់បានរក្សាកិច្ចសហប្រតិបត្តិការរបស់ពួកគេ ប្រឆាំងនឹងសាសន៍អ៊ីស្រាអែល ដោយសារមួយច្បាប់ដែលមានសេចក្តីថា “មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ”។ គេបានរាយការណ៍ថាបាឡាមជាអ្នកស្រុកម៉េសូប៉ូតាមីមានមហិទ្ធិឫទ្ធិហួសវិស័យធម្មជាតិ ហើយ កិត្តិនាមរបស់គាត់ក៏បានល្បីរន្ទឺដល់ស្រុកម៉ូអាប់។ ដូច្នេះស្តេចក៏បានបញ្ជូនអ្នកនាំសារទៅបញ្ចុះបញ្ចូល ឱ្យគាត់ប្រើមន្តអាគមរបស់គាត់ដើម្បីប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ PPKh2 171.2

    ពួករាជទូតបានចេញដំណើរទៅតាមផ្លូវដ៏វែងឆ្ងាយនោះភ្លាមមួយរំពេច។ នៅពេលពួកគេបានជួបនឹងលោកបាឡាម គេបានជូនសារនៃស្ដេចរបស់គេដែលមានសេចក្តីថា “មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឱ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឱ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត”។ PPKh2 172.1

    បាឡាមធ្លាប់តែជាហោរានៃព្រះ ប៉ុន្តែ លោកបានបោះបង់ជំនឿចោល ហើយបានប្រគល់ខ្លួនទៅឱ្យការលោភលន់។ នៅពេលដែលពួកអ្នកនាំសាររបស់ស្តេចបានប្រកាសអំពីកិច្ចរបស់គាត់ លោកបានដឹងយ៉ាងច្បាស់ថា កាតព្វកិច្ចរបស់គាត់គឺត្រូវបដិសេធមិនទទួលយករង្វាន់របស់ស្តេច បាឡាកទេ ហើយនិងត្រូវបញ្ជូនពួករាជទូតទាំងនោះឱ្យត្រឡប់ទៅវិញភ្លាម។ ប៉ុន្តែ គាត់បានយកឱកាសដើម្បីពន្យារពេលសម្រាប់សេចក្តីល្បួង ដោយបានសុំឱ្យអ្នកនាំសារឱ្យនៅមួយយប់សិន ព្រោះថាគាត់មិនអាចផ្តល់ចម្លើយបានទេ ទាល់តែគាត់បានសុំយោបល់ពីព្រះជាម្ចាស់សិន។ លោកបាឡាមបានដឹងថា បណ្តាសារបស់គាត់មិនអាចបំផ្លាញសាសន៍អ៊ីស្រាអែលបានទេ ប៉ុន្តែ មោទនភាពរបស់គាត់ត្រូវបានជោរឡើងដោយពាក្យថា “អ្នកណាដែលឯងឱ្យពរ នោះ បានពរមែន ហើយអ្នកណា ដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត”។ សំណូកនៃអំណោយដ៏មានតម្លៃបានបង្កាត់ភ្លើងនៃសេចក្តីលោភលន់របស់គាត់ហើយខណៈដែលគាត់អះអាងថាស្ដាប់តាមព្រះហឫទ័យរបស់ព្រះ នោះលោកបានព្យាយាមយល់ព្រមតាមបំណងប្រាថ្នារបស់ស្តេចបាឡាកទៅហើយ។ PPKh2 172.2

    នៅពេលយប់នោះ ទេវតារបស់ព្រះជាម្ចាស់បានមកឯលោកបាឡាមជាមួយនឹងសារថា “មិនត្រូវឱ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសា ដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ”។ PPKh2 173.1