Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៣ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គឺបើឯង រាល់គ្នារំលងសេចក្តីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។ យ៉ូស្វេ២៣:១៦PPKh2 272.1

    នៅក្នុងការប្រព្រឹត្ដិរបស់ទ្រង់ទាំងអស់ជាមួយនឹងសត្វលោកដែលទ្រង់ បានបង្កើត ព្រះបានលើកតម្កើងគោលការណ៍នៃសេចក្ដីសុចរិតដែលបានបង្ហាញនូវអំពើបាបនៅក្នុងលក្ខណៈពិតរបស់វា ដោយបង្ហាញថាលទ្ធផលដ៏ពិតប្រាកដ របស់វាគឺទុក្ខវេទនានិងសេចក្តីស្លាប់។ ព្រះមិនដែលប្រទានការលើកលែងទោសដែលគ្មានលក្ខខណ្ឌដល់អំពើបាបឡើយ ហើយទៅថ្ងៃមុខក៏មិនដែលមានដែរ។ ការអត់ឱនទោសបែបនេះនឹងបំពេញលោកសន្និវាសនេះដោយការខកចិត្ត។ ព្រះជាម្ចាស់បានចង្អុលបង្ហាញទៅឯលទ្ធផលនៃអំពើបាបដោយស្មោះត្រង់ ហើយប្រសិនបើការព្រមានទាំងនេះមិនពិតនោះ តើយើងអាចដឹងជាប្រាកដថាសេចក្ដីសន្យារបស់ទ្រង់នឹងត្រូវបានសម្រេចយ៉ាងណាទៅ? PPKh2 272.2

    មុនមរណភាពរបស់លោកយ៉ូស្វេ ពួកមេដឹកនាំនិងតំណាងនៃអំបូរទាំងឡាយបានជួបជុំគ្នានៅ ស៊ីគែម ជាថ្មីម្តងទៀត។ គ្មានកន្លែងណាផ្សេងទៀត នៅក្នុងទឹកដីនេះទាំងមូល ដែលមានមនុស្សដ៏ពិសិដ្ឋ (មានមុខតំណែងជាអ្នកបរិសុទ្ធ) ច្រើនដូច្នេះទេ។ នៅទីនេះមានជួរភ្នំអេបាលនិងកេរិស៊ីម ដែលជាសាក្សីដ៏ស្ងៀមស្ងាត់នៃសម្បថ ដែលឥឡូវនេះពួកគេបានប្រមូលផ្តុំគ្នាដើម្បីរំឭកជាថ្មីឡើងវិញ នៅចំពោះវត្តមាននៃអ្នកដឹកនាំរបស់ពួកគេ ដែលនឹងស្លាប់ចោលពួកគេនៅពេលដ៏ខ្លីខាងមុខនេះ។ ព្រះបានប្រទានឱ្យពួកគេនូវទឹកដីមួយដែលពួកគេមិនបាច់ធ្វើការកាប់គាស់ ទីក្រុងនានាដែលពួកគេមិនបានសាងសង់ ចម្ការទំពាំងបាយជូរនិងចម្ការអូលីវដែលពួកគេមិនបានដាំ។ លោកយ៉ូស្វេបានរំឭកឡើងវិញពីប្រវត្តិសាស្រ្តរបស់សាសន៍អ៊ីស្រាអែល គាត់បានរំឭកពួកគេអំពីការអស្ចារ្យរបស់ព្រះ ដើម្បីឱ្យពួកគេទាំងអស់គ្នាអាចដឹងពីសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ទ្រង់ ហើយអាចបម្រើទ្រង់ “ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដ”។PPKh2 272.3

    តាមការបង្គាប់របស់លោកយ៉ូស្វេ ហិបសញ្ញាត្រូវបានគេនាំយកមកពីស៊ីឡូរ។ និមិត្តរូបតំណាងឱ្យព្រះវត្តមានរបស់ព្រះនេះ នឹងធ្វើឱ្យពួកបណ្តាជនកាន់តែមានចំណាប់អារម្មណ៍ជ្រាលជ្រៅថែមទៀត តាមការដែលលោកយ៉ូស្វេ ប្រាថ្នាចង់បាន។ បន្ទាប់ពីបានបង្ហាញពីភាពល្អរបស់ព្រះ ទៅកាន់ជនជាតិ អ៊ីស្រាអែលមក លោកបានអំពាវនាវឱ្យពួកគេជ្រើសរើសព្រះដែលពួកគេត្រូវបម្រើ។ នៅតាមកន្លែងខ្លះ ពួកគេនៅថ្វាយបង្គំរូបព្រះជាសម្ងាត់នៅឡើយ ហើយឥឡូវនេះលោកយ៉ូស្វេបានព្យាយាមនាំពួកគេឱ្យសម្រេចចិត្តកម្ចាត់អំពើបាបនេះ ចេញពីប្រទេសអ៊ីស្រាអែលទាំងស្រុង។ គាត់បានមានប្រសាសន៍ថា “តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ”។ លោកយ៉ូស្វេចង់នាំឱ្យពួកគេឱ្យបម្រើព្រះមិនមែនដោយកម្លាំងតែប៉ុណ្ណោះតែ ប៉ុន្តែ ដោយស្មោះអស់ពីចិត្ដថែមទៀត។ ការបម្រើដល់ទ្រង់ដោយគ្រាន់តែមានសង្ឃឹមថានឹងបានទទួលរង្វាន់ ឬការភ័យខ្លាចចំពោះទណ្ឌកម្មនោះ ព្រះមិនអាចទទួលយកបានទេ។ ការថ្វាយបង្គំព្រះដែលគ្រាន់តែជាទម្លាប់និងដោយកំពុត គឺជាការប្រមាថដល់ព្រះ ធ្ងន់ជាងការក្បត់ជំនឿដោយចំហទៅទៀត ។ PPKh2 273.1

    Larger font
    Smaller font
    Copy
    Print
    Contents