Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតសេចក្តីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្តីសុចរិតរបស់ព្រះទេ។ យ៉ាកុប ១:២០PPKh2 142.1

    ទឹកនេះបានឈប់ហូរនៅមុនពេលដែលពួកគេទៅដល់អេដុម។ ពួកគេមានឱកាសដើរដោយ សេចក្តីជំនឿ ជាជាងការដើរដោយមើលឃើញ តែ មួយរយៈដ៏ខ្លីប៉ុណ្ណោះ។ ប៉ុន្តែ ការសាកល្បងលើកទីមួយនេះបង្ហាញឱ្យឃើញពីគំនិតដែលដូនតារបស់គេបានបង្ហាញនោះដែរ។ ពួកគេបានភ្លេចពីព្រះហស្ដ របស់ព្រះដែលបានប្រទានតាមសេចក្តីត្រូវការរបស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ជំនួសឱ្យការបែរទៅរកព្រះជាម្ចាស់ដើម្បីសុំឱ្យទ្រង់ជួយ ពួកគេបានត្អូញត្អែរទាំងអស់សង្ឃឹមដោយស្រែកថា “ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ!” (សម្រែកនោះមាននៅក្នុងការបះបោររបស់លោកកូរេដែរ)។ PPKh2 142.2

    លោកម៉ូសេនិងអើរ៉ុនជាអ្នកដឹកនាំបានដើរទៅកាន់មាត់ទ្វារត្រសាលជំនុំ ហើយទម្លាក់ខ្លួនក្រាបផ្កាប់មុខ។ នោះព្រះបានណែនាំលោកម៉ូសេថា “ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯងនិងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឱ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹកឱ្យចេញពីថ្មមកឱ្យគេហើយ ដូច្នេះ ឯងនឹងឱ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន”។PPKh2 142.3

    ឥឡូវនេះ បងប្អូនប្រុសទាំងពីរនាក់នេះកាន់តែចាស់ណាស់ទៅហើយ។ ពួកលោកបានហែលឆ្លងកាត់ការបះបោរប្រឆាំងរបស់សាសន៍អ៊ីស្រាអែល នេះអស់រយៈពេលយ៉ាងយូរ។ ប៉ុន្តែ ទីបំផុត ឥឡូវនេះលោកម៉ូសេបាត់បង់ភាពអត់ធ្មត់របស់គាត់។ គាត់បានស្រែកថា “ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឱ្យយើងធ្វើឱ្យទឹកចេញពីថ្មដានេះ សម្រាប់អ្នករាល់គ្នាឬអី?” ជំនួសឱ្យការគ្រាន់តែនិយាយទៅកាន់ផ្ទាំងថ្មដូចដែលព្រះបានបង្គាប់ គាត់បានវាយថ្មនឹងដំបងរបស់គាត់ដល់ទៅពីរដង។ PPKh2 143.1

    ទឹកក៏ហូរត្របាញ់ចេញពីថ្ម ប៉ុន្តែ លោកម៉ូសេបានធ្វើខុសជាទម្ងន់រួចទៅហើយ។ លោកម៉ូសេបាននិយាយចេញពីអារម្មណ៍ខឹងសម្បា។ គាត់បាននិយាយថា “ចូរស្តាប់ចុះ ពួកបះបោរអើយ”។ ការចោទប្រកាន់នេះគឺជាការពិត ប៉ុន្តែ ទោះបីជានោះជាការពិតក៏ដោយ ក៏សម្តីនេះបង្ហាញពីការក្រេវក្រោធ ឬខ្វះការអត់ធ្មត់ដែរ។ នៅពេលដែលគាត់បានលើកខ្លួនគាត់ឡើង ហើយចោទប្រកាន់ដល់ពួកគេ លោកបានធ្វើឱ្យព្រះវិញ្ញាណរបស់ព្រះព្រួយព្រះទ័យ ហើយ។ កង្វះការដឹងខ្នាតរបស់គាត់បានបង្ហាញជាភស្ដុតាងយ៉ាងច្បាស់។ ទង្វើនេះបានផ្តល់ឱកាសឱ្យពួកបណ្តាជនសង្ស័យថា តើការដឹកនាំរបស់គាត់កន្លងមកនេះ ពិតជានៅក្រោមការណែនាំរបស់ព្រះមែនឬមិនមែន។ ឥឡូវនេះពួកគេបានរកឃើញការដោះសាដែលពួកគេចង់បដិសេធការប្រដៅតម្រង់ របស់ព្រះ ដែលទ្រង់បានមានបន្ទូលតាមរយៈអ្នកបម្រើរបស់ទ្រង់។ PPKh2 143.2

    លោកម៉ូសេមិនទុកចិត្តព្រះជាម្ចាស់

    លោកម៉ូសេបានបង្ហាញការមិនទុកចិត្តដល់ព្រះ។ “តើត្រូវឱ្យយើងធ្វើឱ្យ ទឹកចេញពីថ្មដានេះឬអី?” គាត់បានសង្ស័យថាព្រះមិនធ្វើតាមអ្វីដែលទ្រង់បាន សន្យាទេដឹង។ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់បងប្អូនទាំងពីរនាក់ថា “ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែល”។ នៅពេលដែលទឹកមិនបានចេញ ជំនឿរបស់ពួកគេទៅលើការសន្យារបស់ព្រះបានរង្គោះរង្គើ ដោយការបះបោររបស់ពួកបណ្តាជន។ មនុស្សជំនាន់ទីមួយត្រូវបានកាត់ទោសឱ្យត្រូវស្លាប់នៅទីរហោស្ថាន ព្រោះគេគ្មានជំនឿ។ តើមនុស្សជំនាន់ក្រោយនេះនឹងត្រូវបរាជ័យដែរឬទេ? PPKh2 143.3

    លោកម៉ូសេនិងអើរ៉ុនដ៏អស់កម្លាំងនិងធ្លាក់ទឹកចិត្ដ មិនបានខំប្រឹងប្រែងដើម្បីទប់ទល់នឹងចរន្តនៃអារម្មណ៍របស់ពួកបណ្តាជនទេ។ ពួកគេដ៏គួរតែពន្យល់ពីស្ថានភាពនេះទៅដល់ពួកបណ្តាជនក្នុងពន្លឺ ដើម្បីជួយឱ្យពួកគេឆ្លងកាត់ការសាកល្បងនេះបាន។ ពួកគេដ៏គួរតែបង្រ្កាបការរអ៊ូរទាំនេះ មុននឹងស្នើឱ្យព្រះធ្វើការងារសម្រាប់ពួកគេ។ នេះគឺជាព្រឹត្តិការណ៍អាក្រក់ៗជាច្រើនដែល ពួកគេត្រូវការពារ! PPKh2 144.1

    Larger font
    Smaller font
    Copy
    Print
    Contents