Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្តីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។ ទំនុកដំកើង១១១ : ១០PPKh2 19.2

    “តែអញផ្តល់សេចក្តីសប្បុរសដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់អញទាំងប៉ុន្មាន”។ អស់អ្នកទាំងឡាយណាដែលស្មោះត្រង់ទៅនឹងការបម្រើរបស់ទ្រង់ ព្រះសន្យាថានឹងប្រទានសេចក្ដីមេត្ដាករុណាមិនមែនត្រឹមតែ៣និង៤តំណដូចជាព្រះអង្គទម្លាក់សេចក្តី ទុច្ចរិតដល់អ្នកដែលស្អប់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែដល់ទាំងពាន់តំណផង។ PPKh2 19.3

    (៣) ” កុំឱ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណាដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ”។ PPKh2 19.4

    បញ្ញត្តិនេះបានហាមឃាត់យើងមិនឱ្យប្រើព្រះនាមរបស់ព្រះ ក្នុង អាកប្បកិរិយាលេងសើចឬមិនយកចិត្តទុកដាក់នោះឡើយ។ ដោយការពណ៌នា អំពីព្រះនាមរបស់ទ្រង់ដោយឥតគិតគូរនៅក្នុងការសន្ទនាជាធម្មតា នោះយើងបន្ទាបព្រះកិត្តិនាមរបស់ព្រះអង្គហើយ។ “ព្រះនាមទ្រង់បរិសុទ្ធ ហើយ ដ៏គួរគោរព” (ទំនុកតម្កើង ១១១:៩) ។ យើងដ៏គួរនិយាយពីព្រះនាមនោះដោយគោរពនិងភាពឱឡារិក។ PPKh2 19.5

    (៤) ” ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឱ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឱ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃ ព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅឋានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយក៏ញែកចេញជាបរិសុទ្ធ”។ PPKh2 20.1

    ថ្ងៃសប្ប័ទមិនមែនបានតាំងឡើងជាបញ្ញត្តិមួយថ្មីនោះទេ ប៉ុន្តែបញ្ញត្តិនេះព្រះបានតាំងឡើងនៅគ្រានៃការបង្កើតលោក។ ដែលចង្អុលទៅឯព្រះថាជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី បញ្ញត្តិនេះបែងចែកព្រះដ៏ពិតចេញពីព្រះក្លែងក្លាយ។ ដូច្នេះថ្ងៃសប្បាតហ៍គឺជាទីសម្គាល់នៃភក្ដីភាពរបស់យើងដល់ព្រះ។ បញ្ញត្តិទីបួនគឺជាបញ្ញត្តិតែមួយគត់នៅក្នុងចំណោមបញ្ញត្តិទាំងដប់ ដែលយើងរកឃើញទាំងព្រះនាមនិងព្រះបរមងាររបស់ព្រះដែលប្រទានបញ្ញត្តិនេះ ជាបញ្ញត្តិតែមួយគត់ដែលបង្ហាញពីម្ចាស់អំណាចដែលប្រទានបញ្ញត្តិមក។ ដូច្នេះ បញ្ញត្តិនេះមានត្រារបស់ព្រះជាម្ចាស់។ PPKh2 20.2

    ព្រះបានប្រទានរយៈពេលប្រាំមួយថ្ងៃឱ្យយើងធ្វើការ ហើយទ្រង់បានតម្រូវឱ្យយើងធ្វើការងាររបស់យើងនៅក្នុងថ្ងៃទាំងប្រាំមួយនោះ។ ចំណែកកិច្ចការចាំបាច់និងកិច្ចការនៃសេចក្តីមេត្ដាករុណាទាំងឡាយ ព្រះបានអនុញ្ញាត ធ្វើនៅថ្ងៃសប្បាតហ៍។ គេតែងតែព្យាបាលនិងថែរក្សាអ្នកជំងឺនិងអ្នកដែលរងទុក្ខវេទនានៅថ្ងៃនោះ ប៉ុន្តែ យើងដ៏គួរជៀសវាងពីការងារទាំងឡាយដែលមិនចាំបាច់ជាដាច់ខាត។ ដើម្បីរក្សាថ្ងៃសប្ប័ទឱ្យបានបរិសុទ្ធយើងមិនដ៏គួរអនុញ្ញាតឱ្យសូម្បីតែគំនិតយើង ដិតដាមដោយរឿងរ៉ាវទាំងឡាយដែលទាក់ទង នឹងលក្ខណៈខាងលោកិយផង។ ហើយបញ្ញត្ដិនេះរួមទាំងអ្នកដែលនៅក្នុង “ខ្លោងទ្វារ” របស់យើងផង។ គឺសមាជិកទាំងអស់នៅក្នុងផ្ទះរបស់យើងត្រូវតែទុកចោលនូវការងារខាងលោកិយ នៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។ ទាំងអស់គ្នាដ៏គួរតែរួបរួមគ្នាដើម្បីសរសើរតម្កើងដល់ព្រះដោយកិច្ចការដ៏ស្មោះអស់ពីចិត្តរបស់ខ្លួន នៅថ្ងៃដ៏បរិសុទ្ធរបស់ទ្រង់។ PPKh2 20.3

    (៥) “ចូរឱ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឱ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឱ្យ”។ PPKh2 21.1

    ឪពុកម្តាយមានសិទ្ធិទទួលនូវសេចក្ដីស្រឡាញ់ និងការគោរពខ្ពស់ជាងមនុស្សណាៗទាំងអស់។ ការបដិសេធន៍អំណាចរបស់ឪពុកម្តាយ ក៏ដូចជាបដិសេធអំណាចរបស់ព្រះដែរ។ បញ្ញត្ដិទីប្រាំមិនគ្រាន់តែតម្រូវឱ្យកូនៗគោរពចុះចូល និងស្ដាប់បង្គាប់ចំពោះឪពុកម្តាយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យពួកគេ ផ្តល់ជូនដល់គាត់នូវសេចក្តីស្រឡាញ់ ការថ្នាក់ថ្នម ជួយសម្រាលបន្ទុករបស់គាត់ រក្សាការពារកេរ្តិ៍ឈ្មោះរបស់គាត់ ព្រមទាំងថែទាំនិងកម្សាន្តចិត្តដល់គាត់ នៅពេលគាត់ចាស់ផងដែរ។ ហើយបញ្ញត្តិនេះក៏តម្រូវឱ្យពួកគេគោរពចំពោះគ្រូគង្វាលនិងអ្នកដឹកនាំផងដែរ ។ PPKh2 21.2

    Larger font
    Smaller font
    Copy
    Print
    Contents