Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។ ជនគណនា ១៤:៤PPKh2 114.3

    ការបះបោរ និងការរឹងរូសដោយចំហ

    ពួកបុរសទាំងនេះបានចាប់ផ្តើមធ្វើដំណើរនៅលើផ្លូវខុស ចចេសរឹងរូស តាំងខ្លួនគេប្រឆាំងនឹងលោកកាលែប និងយ៉ូស្វេ ប្រឆាំងនឹងលោក ម៉ូសេ ប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ពួកគេមួលបង្កាច់ការពិតដើម្បីរក្សាឥទ្ធិពលអាក្រក់របស់ខ្លួន។ ពួកគេនិយាយថា ទីនោះជាស្រុកដែល “បង្ហិនបង្ហោចដល់ ពួកអ្នកដែលអាស្រ័យនៅ”។ នេះមិនត្រឹមតែជារបាយការណ៏អាក្រក់មួយប៉ុណ្ណោះទេ តែជារបាយការណ៍កុហកថែមទៀតផង។ ពួកអ្នកស៊ើបការណ៍ទាំងនោះបានប្រកាសថា ប្រទេសនោះសម្បូរផ្លែឈើមែន តែប្រជាជនមានមាឌធំៗ (ដូចយក្ស) ដែលយើងនឹងមិនអាចចូលទៅចាប់យកបានឡើយ ប្រសិនបើបរិយាកាសមិនល្អ ទឹកដីនោះអាច “ជាស្រុកដែលបង្ហិនបង្ហោចដល់អ្នកដែលអាស្រ័យនៅ”។PPKh2 114.4

    ការបះបោរនិងការរឹងរូសដោយចំហបានកើតឡើងតាមក្រោយយ៉ាងឆាប់រហ័ស។ ពួកបណ្តាជនហាក់ដូចជាមិនបានពិចារណារកហេតុផល។ ពួកគេបានដាក់បណ្តាសាដល់លោកម៉ូសេនិងអើរ៉ុន ដោយបានភ្លេចថាទេវតានៃព្រះវត្តមានរបស់ព្រះនៅព័ទ្ធជុំវិញបង្គោលពពក កំពុងតែទតមើលការផ្ទុះកំហឹងដ៏ដ៏គួរឱ្យខ្លាចរបស់ពួកគេនេះ។ បន្ទាប់មក កំហឹងរបស់ពួកគេបានពុះពោរឡើងប្រឆាំងទាស់នឹងព្រះ ពួកគេនិយាយគ្នាទៅវិញទៅមកថា “តើហេតុអ្វីបានជា ព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឱ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឱ្យប្រពន្ធកូនយើងទៅជារំពាគេផង” រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ”។ ដូច្នេះពួកគេមិនគ្រាន់តែបានចោទប្រកាន់លោកម៉ូសេទេ ប៉ុន្តែពួកគេបានចោទ ប្រកាន់ដល់ព្រះផ្ទាល់តែម្តងពីបទបោកបញ្ឆាតដោយបានសន្យាថា នឹងប្រទាន ទឹកដីមួយឱ្យពួកគេ ដែលគេមិនអាចយកបានដូច្នេះ។ PPKh2 115.1

    កាលែបនិងយ៉ូស្វេបានព្យាយាមរំងាប់ភាពចលាចលនេះ។ ពួកគេប្រញាប់ប្រញាល់រត់ចូលទៅក្នុងចំណោមបណ្តាជនហើយបន្លឺសំឡេងឮជាងព្យុះសម្រែកនៃទុក្ខព្រួយរបស់ពួកបណ្តាជនថា “បើសិនជាព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឱ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនិងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ កុំឱ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសម្រាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឱ្យខ្លាចគេឡើយ”។PPKh2 115.2

    តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ទ្រង់នឹងប្រទានទឹកដីនេះឱ្យសាសន៍អ៊ីស្រាអែល ប៉ុន្តែ ពួកបណ្តាជនបានទទួលយកនូវរបាយការណ៍មិនពិត របស់អ្នកស៊ើបការណ៍មិនស្មោះត្រង់ទាំងនោះ។ ក្រុមជំនុំទាំងមូលបានចាញ់បញ្ឆោតគេ។ មេល្បួង (អារក្ស) បានធ្វើការងាររបស់វាហើយ។ ប្រសិនបើមានមនុស្សតែពីរនាក់បាននាំយករបាយការណ៍អាក្រក់មកប្រាប់ដល់ពួកគេ ហើយអ្នកទាំងដប់នាក់ទៀតបានលើកទឹកចិត្តឱ្យពួកគេចូលទៅចាប់យកទឹកដីនៅក្នុងព្រះនាមនៃព្រះជាម្ចាស់នោះ ក៏ពួកគេនឹងនៅតែទទួលយកដំបូន្មានរបស់អ្នកទាំងពីរ នៅក្នុងចំណោមអ្នកស៊ើបការណ៍ទាំងដប់ពីរនោះដែរ ដោយសារតែភាពគ្មានជំនឿដ៏អាក្រក់របស់ពួកគេ។ PPKh2 116.1

    គេបានបន្លឺសម្រែកឡើងរកចោលលោកកាលែបនិងយ៉ូស្វេនឹងថ្ម។ ហ្វូងមនុស្សលីលាគ្មានពិចារណាទាំងនេះបានស្ទុះចូលទៅមុខដោយសម្រែកនៃកំហឹង ស្រាប់តែរំពេចនោះដុំថ្មក៏បានធ្លាក់ចុះពីដៃរបស់ពួកគេ ហើយពួកគេបានឈរទ្រឹងដោយការភ័យខ្លាច។ ពួកអ្នកស៊ើបការណ៍ដែលបាននាំយករបាយការណ៍អាក្រក់ បានទទួលការគំរាមកំហែងយ៉ាងដ៏គួរឱ្យភ័សខ្លាច ហើយ ប្រញាប់ប្រញាល់រត់ចូលទៅកាន់ត្រសាលរបស់ពួកគេ។ PPKh2 116.2

    Larger font
    Smaller font
    Copy
    Print
    Contents