Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៣ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី។ ម៉ាថាយ ១២ : ៣២PPKh2 133.2

    ការបដិសេធន៍ពន្លឺ ធ្វើឱ្យគំនិតទៅជាងងឹតងងល់ ហើយចិត្តរឹតតែរឹងរូស ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការឈានទៅប្រព្រឹត្តអំពើបាបមួយជំហាន ទៀត នាំឱ្យយើងច្រានចោលនូវពន្លឺ ទោះបីជាពន្លឺនោះភ្លឺច្បាស់យ៉ាងណាក៏ដោយ រហូតដល់ទម្លាប់នៃការប្រព្រឹត្តិខុសនោះជាប់គាំងកែលែងបាន។ មនុស្ស ដែលបានអធិប្បាយព្រះបន្ទូលរបស់ព្រះដោយស្មោះត្រង់ ហើយថ្កោលទោសចំពោះអំពើបាបចំៗនោះ រមែងទទួលបាននូវសម្អប់ជាសំណងត្រឡប់មកវិញ។ ការលួងលោមដល់សតិសម្បជញ្ញៈរបស់ខ្លួនដោយការកុហក ការច្រណែននិងការអាក់អន់ចិត្ត ពង្រីកការទាស់ទែងគ្នា នៅក្នុងពួកជំនុំ និងបន្ទុចបង្អាក់ដល់អ្នកដែលចង់ស្ថាបនាពួកជំនុំនេះឱ្យចុះខ្សោយទៅ ។ PPKh2 133.3

    អ្នកដែលមានចិត្តច្រណែននិងអ្នកមើលបំណាំបាននិយាយមួលបង្កាច់ គ្រប់ជំហានដែលឈានទៅមុខដោយអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យដឹកនាំកិច្ចការរបស់ទ្រង់។ គឺជាវិធីនេះឯងដែលកើតមាននៅក្នុងសម័យលោកលូធើរនិងវ៉េស្លី និងពួកអ្នកកែទម្រង់ផ្សេងៗទៀត។ ហើយក៏មានដូចគ្នានេះ នៅពេលបច្ចុប្បន្ននេះដែរ ។ PPKh2 133.4

    លោកកូរេនិងគូកនរបស់គាត់បានបដិសេធពន្លឺ ធ្វើឱ្យពួកគេបានត្រឡប់ ទៅជាងងឹត រហូតដល់ការវាយប្រហារដ៏ខ្លាំងអស្ចារ្យបំផុតនៃអំណាចរបស់ព្រះ ក៏មិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យជឿបានដែរ ពួកគេបានចាត់ទុកការទាំងអស់នេះថាជាប្រភពមកពីមនុស្សឬសាតាំងទៅវិញ។ ទោះបីជាមាន ភស្តុតាងយ៉ាងជាក់ច្បាស់បំផុត បង្ហាញពីការមិនសព្វព្រះទ័យរបស់ព្រះ នៅចំពោះមុខពួកគេក៏ដោយ ក៏ពួកគេហ៊ានអះអាងថាការជំនុំជម្រះរបស់ទ្រង់មកពីអារក្សសាតាំងដែរ ដោយប្រកាសថាលោកម៉ូសេនិងអើរ៉ុនបានបង្កឱ្យមានការ ស្លាប់បុរសដ៏ល្អនិងបរិសុទ្ធ។ ពួកគេបានធ្វើបាបទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគ្រិស្តបានមានបន្ទូលថា ” អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឱ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឱ្យពុំបានឡើយ ទោះនៅនាលោកិយនេះ ឬនៅបរលោកនាយក្តី” (ម៉ាថាយ ១២:៣២)។ គឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធនេះហើយ ដែលព្រះទាក់ទងជាមួយយើង ហើយអ្នកដែលមានចេតនាបដិសេធភ្នាក់ងារនេះ គឺសាតាំងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងរវាងពួកគេ និង ឋានសួគ៌ហើយ។ PPKh2 134.1

    ប្រសិនបើយើងបានបដិសេធការងាររបស់ព្រះវិញ្ញាណទៅហើយ នៅ ទីបំផុត ព្រះក៏មិនចាំបាច់ធ្វើការអ្វីទៀតសម្រាប់ពួកយើងដែរ។ យើងបានកាត់ផ្តាច់ខ្លួនយើងចេញពីព្រះ ហើយបាបគ្មានវិធីអ្វីព្យាបាលខ្លួនឯងបានទេ។ “តាមតែវាចុះ” (ហូសេ ៤:១៧) គឺជាពាក្យត្រាស់បង្គាប់របស់ព្រះ។ បន្ទាប់មក “ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណាសម្រាប់នឹងលោះបាបទៀតទេ មានតែរង់ចាំដោយស្ញែងខ្លាច ចំពោះសេចក្តីជំនុំជម្រះ និងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ” (ហេព្រើរ ១០:២៦, ២៧) ។PPKh2 134.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents