Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សេចក្តីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹង អ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសម្តែងឲ្យគេស្គាល់សេចក្តីសញ្ញារបស់ទ្រង់។ ទំនុកតម្កើង២៥ : ១៤PPKh2 46.1

    ហើយព្រះជាម្ចាស់បានមានព្រះបន្ទូលថា “អញនឹងធ្វើតាមសេចក្តីដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធ (ស្គាល់ឈ្មោះ) ផង”។ ហោរាម៉ូសេនៅតែមិនបានបញ្ឈប់ការទូលអង្វរទេ។ ឥឡូវនេះគាត់បានដាក់សំណូមពរមួយ ដែលមិនធ្លាប់មានមនុស្សណាបានស្នើសុំដូច្នេះឡើយតាំងពីមុនមក។ “សូមទ្រង់មេត្តាបើកឱ្យទូលបង្គំឃើញសិរីល្អទ្រង់ផង”។ PPKh2 46.2

    លោកម៉ូសេមើលឃើញសិរីល្អរបស់ព្រះ

    ព្រះជាម្ចាស់មានបន្ទូលប្រកបដោយសេចក្តីសប្បុរសមកថា “អញនឹងឱ្យអស់ទាំងសេចក្តីសប្បុរសរបស់អញដើរកាត់នៅមុខឯង”។ ព្រះបានហៅលោកម៉ូសេឱ្យឡើងទៅលើកំពូលភ្នំ បន្ទាប់មក ព្រះហស្តដែលបានសាងពិភពលោកនេះ និងដែលបាន “លើកភ្នំឱ្យឃ្លាតចាក ទីទៅឥតដឹងផង” (យ៉ូប ៩: ៥) បានយកមនុស្សដែលទ្រង់បានបង្កើតពីធូលីនេះ ហើយបានយកគាត់ទៅដាក់នៅក្នុងចម្រាក់ថ្ម ពេលដែលសិរីល្អ និងភាពរុងរឿងរបស់ព្រះជាម្ចាស់ យាងរំលងគាត់។ PPKh2 46.3

    សម្រាប់លោកម៉ូសេ បទពិសោធន៍នេះគឺជាការធានាមួយដែលមានតម្លៃអនេកអនន្ត ជាងអ្វីៗដែលគាត់បានរៀនសូត្រនៅស្រុកអេស៊ីព្ទ ឬស្នាដៃរបស់គាត់ ជាអ្នកដឹកនាំរដ្ឋឬអ្នកដឹកនាំកងទ័ព។ គ្មានអំណាចឬមុខជំនាញណានៅលើផែនដីនេះ ដែលអាចយកមកជំនួសការមានព្រះវត្តមានរបស់ព្រះនៅជាប់ជាមួយនោះឡើយ។ PPKh2 46.4

    លោកម៉ូសេបានក្រោកឈរឡើងតែម្នាក់ឯង នៅចំពោះព្រះវត្តមាននៃព្រះដ៏មានព្រះជន្មអស់កល្ប ហើយគាត់មិនភ័យខ្លាចអ្វីឡើយ ព្រោះព្រលឹងរបស់គាត់ស្របជាមួយនឹងព្រះអាទិករ (ជាអ្នកបង្កើត) របស់គាត់។ ” ប្រសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្ដាប់ខ្ញុំទេ” (ទំនុកតម្កើង ៦៦:១៨) ។ ប៉ុន្តែ “សេចក្តីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសម្តែងឱ្យគេស្គាល់សេចក្តីសញ្ញារបស់ទ្រង់” (ទំនុកតម្កើង ២៥:១៤) ។ PPKh2 47.1

    ព្រះជាម្ចាស់បានប្រកាសពីព្រះអង្គទ្រង់ផ្ទាល់ថា “យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ”។ PPKh2 47.2

    “នោះម៉ូសេក៏ប្រញាប់ប្រញាល់ឱនខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ”។ ព្រះអម្ចាស់បានសន្យាដោយសប្បុរសថានឹងបន្តសព្វព្រះហឫទ័យនឹងសាសន៍អ៊ីស្រាអែលឡើងវិញ និងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ “នៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះឡើយ ” ។ នៅក្នុងអំឡុងពេលទាំងអស់ ក៏ដូចជានៅគ្រាដំបូងដែរ លោកម៉ូសេនៅតែទ្រាំទ្រដោយការអស្ចារ្យដដែល។ គាត់បានរៀបចំបន្ទះថ្មពីរផ្ទាំងហើយយកទៅលើកំពូលភ្នំ តាមការត្រាស់បង្គាប់របស់ព្រះ ហើយព្រះជាម្ចាស់ “ក៏បានចារឹក (សរសេរ) ក្រឹត្យវិន័យដប់ប្រការនៅលើបន្ទះថ្ម” នោះម្តងទៀត។ (សូមមើលកំណត់សម្គាល់លេខ ៤)។ PPKh2 47.3

    មុខរបស់លោកម៉ូសេភ្លឺចាំងដោយពន្លឺដ៏ខ្លាំងអស្ចារ្យ នៅពេលដែលគាត់បានចុះពីលើភ្នំមក។ ទាំងលោកអើរ៉ុននិងទាំងពួកបណ្តាជន “ខ្លាចមិនហ៊ានចូលទៅជិតគាត់ឡើយ”។ កាលឃើញការភ័យខ្លាចរបស់ពួកគេដូច្នេះ គាត់បានរៀបរាប់ប្រាប់ដល់ពួកគេអំពីសេចក្តីសន្យានៃការផ្សះផ្សារបស់ព្រះ។ ពួកគេមិនបានឮអ្វីសោះនៅក្នុងសំឡេងរបស់គាត់ ក្រៅពីសេចក្ដីស្រឡាញ់និងការអំពាវនាវ នៅទីបំផុត មានបុរសម្នាក់ហ៊ានចូលទៅជិតគាត់។ ដោយភ័យខ្លាចខ្លាំងពេកមិនហ៊ាននិយាយ បុរសនោះបានចង្អុលយ៉ាងស្ងៀមស្ងាត់ទៅកាន់មុខរបស់លោកម៉ូសេ រួចបន្ទាប់មកចង្អុលទៅឯមេឃ។ អ្នកដឹកនាំដ៏ អស្ចារ្យរូបនេះបានយល់ពីអត្ថន័យរបស់គាត់។ នៅក្នុងការយល់ដឹងពីភាពមានទោសរបស់ពួកគេ គេមិនអាចស៊ូទ្រាំនឹងពន្លឺនៃឋានសួគ៌ដែលនឹងបំពេញចិត្តគេដោយអំណរ ប្រសិនបើពួកគេបានស្តាប់បង្គាប់ព្រះជាម្ចាស់នោះ ។ PPKh2 47.4

    Larger font
    Smaller font
    Copy
    Print
    Contents