Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយ៍នេះ ដែលជាអ្នកមានខាងសេចក្តីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី។ យ៉ាកុប ២ : ៥PPKh2 28.2

    នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់គាត់នៅលើភ្នំ ព្រះបានណែនាំ លោកម៉ូសេអំពីការសាងសង់រោងឧបោសថជាកន្លែងដែលព្រះអង្គអាចបង្ហាញ ព្រះវត្តមានរបស់ទ្រង់ដល់ពួកបណ្តាជនជាពិសេស។ “រួចឱ្យគេស្អាងទីបរិសុទ្ធ ដើម្បីឱ្យអញបាននៅកណ្តាលគេ” គឺជាការត្រាស់បង្គាប់របស់ព្រះជាម្ចាស់។ ព្រះបានត្រាស់បង្គាប់អំពីការគោរពថ្ងៃសប្បាតហ៍ជាលើកទីបី “នោះហើយជាទីសម្គាល់ដល់អញ ហើយនិងពួកកូនចៅអ៊ីស្រាអែល ជាដរាបរៀងរាបតទៅ” ព្រះអម្ចាស់បានប្រកាសថា ” . . . ដើម្បីឱ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ ដូច្នេះ ត្រូវឱ្យរក្សាថ្ងៃឈប់សម្រាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះនឹងត្រូវសម្លាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ” (និក្ខមនំ ៣១:១៧, ១៣, ១៤) ។ PPKh2 28.3

    ចាប់តាំងពីពេលនោះមក ព្រះបានលើកតម្កើងមនុស្ស ដោយទ្រង់គង់នៅជាស្តេចរបស់ពួកគេជានិច្ច។ “យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឱ្យគេ” “អញនឹងមកជួបនឹងពួកកូនចៅ អ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ” (និក្ខមនំ ២៩:៤៥, ៤៣) ។ PPKh2 29.1

    ព្រះបានលើកតម្កើងសាសន៍អ៊ីស្រាអែលពីពូជទាសករ ឱ្យខ្ពស់ជាងមនុស្សទាំងអស់ និងជាសម្បត្តិយ៉ាងពិសេសរបស់ស្តេចលើអស់ទាំងស្តេច។ ព្រះបានញែកពួកគេចេញពីលោកិយ ទ្រង់បានតាំងគេឱ្យក្លាយជាអ្នកគ្រប់គ្រង ក្រឹត្យវិន័យរបស់ទ្រង់ ហើយទ្រង់មានបំណងនឹងរក្សាចំណេះដឹងអំពីព្រះអង្គ នៅលើពិភពលោកនេះតាមរយៈពួកគេ។ PPKh2 29.2

    ដូច្នេះពន្លឺនៃឋានសួគ៌បានចែងចាំងបំភ្លឺពិភពលោកដ៏ងងឹតនេះ។ មនុស្សនឹងបានឮព្រះសូរសៀងរបស់ព្រះអំពាវនាវហៅឱ្យគេបែរចេញពីការថ្វាយបង្គំរូបព្រះហើយងាកមកបម្រើព្រះដ៏មានព្រះជន្មរស់វិញ។ ប្រសិនបើសាសន៍អ៊ីស្រាអែលស្មោះត្រង់ជាមួយនឹងទ្រង់ ព្រះអង្គនឹងធ្វើជាអ្នកការពាររបស់គេ ហើយទ្រង់នឹងតម្កើងពួកគេឱ្យខ្ពស់ជាងសាសន៍ណាៗទាំងអស់។ PPKh2 29.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents