Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៦មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ។ ទំនុកតម្កើង៤០ : ៨PPKh2 97.1

    ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសរសេរក្រឹត្យវិន័យដដែល ដែលព្រះបានចារនៅ លើបន្ទះថ្មនោះ នៅក្នុងចិត្ត។ យើងទទួលយកសេចក្ដីសុចរិតរបស់ព្រះគ្រិស្ត។ ព្រះលោហិតរបស់ទ្រង់លោះឱ្យធួននឹងបាបរបស់យើង។ ព្រះវរបិតាទទួលយកការស្តាប់បង្គាប់របស់ទ្រង់ ជំនួសការស្តាប់បង្គាប់របស់យើង។ បន្ទាប់មក តាមរយៈព្រះគុណរបស់ព្រះគ្រិស្ត យើងនឹងដើរដូចជាទ្រង់ដែរ។ ទ្រង់បានប្រកាសអំពីអង្គទ្រង់ តាមរយៈពួកហោរាថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ” (ទំនុកតម្កើង ៤០:៨) ។ PPKh2 97.2

    លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងរវាងជំនឿនិងក្រឹត្យវិន័យ នៅក្រោមសេចក្តីសញ្ញាថ្មីនេះថា “ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារ ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ” “ដូច្នេះ តើយើងឈ្មោះថាធ្វើឱ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿ ឬអីទេ មិនមែនឡើយគឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឱ្យកាន់តែមាំមួនឡើងវិញទេតើ”។ “ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកម្សោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឱ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឱ្យសេចក្តីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ “។ ( រ៉ូម ៥:១; ៣:៣១, ៨:៣, ៤) ។ PPKh2 97.3

    ដោយចាប់ផ្តើមពីសេចក្តីសន្យានៃដំណឹងល្អលើកដំបូង ហើយបន្តទៅដល់សម័យពួកអយ្យកោនិងពួកយូដា រហូតមកដល់សម័យសព្វថ្ងៃនេះ គោលបំណងរបស់ព្រះ នៅក្នុងផែនការនៃការប្រោសលោះ ត្រូវបានបើកបង្ហាញឱ្យឃើញបន្តិចម្តងៗ។ ដុំពពកត្រូវបានដកយកចេញ អ័ព្ទ និងស្រមោល បានរលាយបាត់ ហើយព្រះយេស៊ូ ជាព្រះដែលប្រោសលោះលោកិយនេះបានឈរបង្ហាញរូបអង្គ។ ព្រះអង្គដែលបានប្រកាសអំពីក្រឹត្យវិន័យនៅលើ ភ្នំស៊ីណាយ គឺព្រះដដែល ដែលបានមានបន្ទូលនៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំ។ គោលការណ៍ដ៏អស្ចារ្យនៃក្ដីស្រឡាញ់ចំពោះព្រះ គឺមានតែសេចក្តីប្រកាសដែលទ្រង់បានមានបន្ទូលតាមរយៈលោកម៉ូសេប៉ុណ្ណោះ។ ទាំងគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីគឺមានគ្រូតែមួយ។ PPKh2 98.1

    *****