Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពួកអ្នក ដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់នោះមានសេចក្តីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ ។ ទំនុកតម្កើង១១៩:១៦៥PPKh2 58.2

    ពហុពន្ធភាព (ការមានប្រពន្ធច្រើន) គឺជាអំពើបាបមួយដែលនាំមកនូវសេចក្តីក្រោធរបស់ព្រះ នៅលើពិភពលោក មុនទឹកជំនន់។ ហើយបន្ទាប់ពីទឹកជំនន់មក អំពើបាបនេះក៏បានរីករាលដាលម្តងទៀត។ គឺជាការខិតខំប្រឹងប្រែងសាតាំងដែលបានសិក្សាច្បាស់លាស់ ដើម្បីបង្វែរអាពាហ៍ពិពាហ៍ បន្ទាបកាតព្វកិច្ច និងបន្ថយភាពពិសិដ្ឋនៃអាពាហ៍ពិពាហ៍។ គ្មានវិធីណាដែលវាអាចបំផ្លាញរូបអង្គរបស់ព្រះនៅក្នុងមនុស្ស ហើយបើកទ្វារទៅកាន់ទុក្ខវេទនានិងការអាក្រក់បាន ងាយជាងការបំផ្លាញអាពាហ៍ពិពាហ៍នេះឡើយ។ PPKh2 59.1

    ព្រះហឫទ័យរបស់ព្រះ មានជ័យជម្នះនៅក្នុងសមរភូមិនេះ

    មនុស្សជាច្រើនបានស្វាគមន៍ការបោកបញ្ឆោតរបស់សាតាំង ហើយតាំង ខ្លួនប្រឆាំងនឹងព្រះ ប៉ុន្តែ នៅកណ្តាលកិច្ចការរបស់សាតាំងនេះ ផែនការរបស់ព្រះបានបោះជំហានទៅមុខយ៉ាងអង់អាច ឆ្ពោះទៅរកការសម្រេចជោគជ័យ។ ព្រះអង្គបានបង្ហាញយុត្តិធម៌និងសេចក្តីប្រោសប្រណីរបស់ទ្រង់ដល់មនុស្សទាំងអស់។ មនុស្សទាំងអស់បានប្រព្រឹត្ដល្មើសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយការលះបង់នៃព្រះរាជបុត្រារបស់ទ្រង់ នោះពួកគេអាចវិលត្រឡប់មករកព្រះវិញ។ ដោយសារព្រះគុណរបស់ព្រះគ្រិស្ត ពួកគេអាចនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះវរបិតាបាន។ ព្រះប្រមូលមនុស្ស “ដែលមានច្បាប់របស់អញ (ព្រះ) នៅក្នុងចិត្ត” (អេសាយ ៥១:៧) នៅគ្រប់សម័យកាល ។ PPKh2 59.2

    ដំណោះស្រាយរបស់ព្រះជាមួយនឹងការបះបោរប្រឆាំងនេះនឹងបើកមុខការងារដែលវាបានគ្របបាំងយ៉ាងយូរមកហើយនោះឱ្យគេបានឃើញយ៉ាងច្បាស់។ លទ្ធផលនៃការមិនគោរពក្រឹត្យវិន័យរបស់ព្រះនេះ នឹងត្រូវបានបើកចំហនៅចំពោះមុខមនុស្សទាំងអស់ដែលព្រះបានបង្កើត។ ទាំងអស់គ្នានឹងទទួលស្គាល់ថាក្រឹត្យវិន័យរបស់ព្រះពិតជាល្អនិងត្រឹមត្រូវឥតមានអ្វីដ៏គួរឱ្យសង្ស័យប្រាកដមែន។ នៅចំពោះវត្តមាននៃមនុស្សនៅលើលោក សន្និវាសជាសាក្សី សាតាំងនឹងទទួលស្គាល់ដោយផ្ទាល់នូវភាព យុត្តិធម៌នៃការគ្រប់គ្រង របស់ព្រះ ហើយនិងសេចក្ដីសុចរិតនៃក្រឹត្យវិន័យរបស់ទ្រង់។PPKh2 59.3

    ភាពដ៏គួរឱ្យតក់ស្លុតនៅភ្នំស៊ីណាយបានបង្ហាញដល់ពួកបណ្តាជនអំពីទិដ្ឋភាពនៃការជំនុំជម្រះ។ សំឡេងត្រែបានបន្លឺហៅជនជាតិអ៊ីស្រាអែលឱ្យមកជួបជាមួយនឹងព្រះ សំឡេងនៃមហាទេវតានិងត្រែរបស់ព្រះនឹងហៅទាំងអ្នកនៅរស់និងអ្នកស្លាប់ពីគ្រប់ទិសទីនៃផែនដីទាំងមូល ឱ្យចូលមកឯវត្តមាននៃចៅក្រមរបស់ពួកគេ។ នៅថ្ងៃជំនុំជម្រះដ៏ធំ ព្រះគ្រិស្តនឹងយាងមក “ក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងទេវតារបស់លោក” (ម៉ាថាយ ១៦:២៧)។ មនុស្សទាំងអស់នឹងត្រូវប្រមូលមកនៅចំពោះទ្រង់ ។ PPKh2 60.1

    នៅពេលព្រះគ្រិស្តយាងមកក្នុងសិរីល្អ ជាមួយនឹងពួកទេវតាដ៏បរិសុទ្ធ របស់ទ្រង់ ផែនដីទាំងមូលនឹងឆេះសន្ធោរសន្ធៅដោយពន្លឺដ៏អស្ចារ្យនៃព្រះវត្តមានរបស់ទ្រង់។ “ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា ទ្រង់បង្គាប់ដល់ឋានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជម្រះរាស្ត្ររបស់ទ្រង់” (ទំនុកតម្កើង ៥០៣៤)។ “ហើយឱ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូ ទ្រង់លេចមកពីឋានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង”។ (ថែស្សាឡូនីចទី២ ១: ៧, ៨)។ PPKh2 60.2

    Larger font
    Smaller font
    Copy
    Print
    Contents