Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សេចក្តីសប្បុរស និងសេចក្តីពិតត្រង់ បានជួបគ្នា សេចក្តីសុចរិត និងសេចក្តីមេត្រី បានថើបគ្នា ។ ទំនុកតម្កើង ៨៥ : ១០PPKh2 65.1

    បន្ទប់ពីរដាច់ពីគ្នា ជានិមិត្តរូបតំណាងឱ្យកិច្ចការពីរ

    អគារនេះចែកចេញជាបន្ទប់ពីរខ័ណ្ឌដោយវាំងននដ៏ស្រស់ស្អាត និងមាន វាំងននដូចគ្នានេះបាំងមាត់ទ្វារចូលទៅកាន់បន្ទប់ទីមួយ។ វាំងននទាំងនេះមានពណ៌ល្អអស្ចារ្យ ដូចជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលមានប៉ាក់រូបចេរូប៊ីនពីអំបោះមាសនិងប្រាក់ ជាតំណាងឱ្យពួកទេវតាផង។ PPKh2 65.2

    ត្រសាលដ៏ពិសេសនេះបានហ៊ុមព័ទ្ធដោយចន្លោះបើកចំហដែលគេហៅថាទីលាន។ ច្រកចូលនៅពីទិសខាងកើត បិទដោយវាំងននដែលគេត្បាញយ៉ាងស្អាត ប៉ុន្តែ អស្ចារ្យដូចវាំងនននៃរោងឧបោសថដែរ។ ពួកបណ្តាជនដែលនៅខាងក្រៅទីលាននេះអាចមើលឃើញអគារនោះយ៉ាងច្បាស់។ នៅខាងក្រៅទីលាននេះមានអាសនាតង្វាយដុតធ្វើពីលង្ហិនមួយឈរជ្រងោ។ នៅលើអាសនានេះមានតង្វាយយញ្ញបូជាដែលគេបានថ្វាយជាតង្វាយដុតទៅ ព្រះឆេះជានិច្ច ហើយសង្ឃត្រូវយកឈាមធួននឹងបាបទៅប្រោសនៅលើស្នែងអាសនានេះ។ នៅចន្លោះអាសនានិងមាត់ទ្វាររោងឧបោសថមានផើងទឹកសម្រាប់លាងសម្អាតនិងផើងលង្ហិនធ្វើពីកញ្ចក់ដែលជាតង្វាយសទ្ធារបស់ ស្ត្រីសាសន៍អ៊ីស្រាអែល។ នៅត្រង់ផើងលាងសម្អាតនេះ គឺជាកន្លែងដែលពួកសង្ឃត្រូវលាងសម្អាតដៃនិងជើងរបស់ពួកគេ នៅពេលដែលពួកគេចូលទៅក្នុងរោងឧបោសថដ៏ពិសិដ្ឋឬចូលទៅកាន់អាសនា ដើម្បីថ្វាយតង្វាយដុត ដល់ព្រះជាម្ចាស់។ PPKh2 65.3

    នៅក្នុងបន្ទប់ទីមួយនៃរោងឧបោសថដែលហៅថាទីបរិសុទ្ធ មានតុនំប៉័ងតាំងទុក ជើងចង្កៀង និងអាសនាគ្រឿងក្រអូប។ តុនំប៉័ងតាំងទុកឈរនៅផ្នែកខាងជើង ហើយស្រោបដោយមាសសុទ្ធ។ នៅថ្ងៃសប្ប័ទសង្ឃត្រូវតែប្តូរនំប៉័ងទាំងដប់ពីរដែលរៀបជាពីរជួរនេះ។ នៅខាងត្បូងគឺជាជើងចង្កៀងប្រាំពីរ ជើងនីមួយៗតុបតែងដោយផ្កាយ៉ាងល្អ ទាំងអស់ឆ្លាក់ពីដុំមាសរឹងមាំ។ គេមិនត្រូវពន្លត់ចង្កៀងនេះឡើយ ប៉ុន្តែ ពន្លឺរបស់វាត្រូវបំភ្លឺទាំងយប់ទាំងថ្ងៃ ។ PPKh2 66.1

    នៅពីមុខវាំងននដែលខ័ណ្ឌចែកទីបរិសុទ្ធនិងទីបរិសុទ្ធបំផុត និងវត្តមានរបស់ព្រះ មានអាសនាគ្រឿងក្រអូបឈរជ្រងោ។ រៀងរាល់ព្រឹកនិងល្ងាច សង្ឃត្រូវដុតកំញាន (គ្រឿងក្រអូប) នៅលើអាសនានេះ នៅថ្ងៃដ៏ធួននឹងបាបដ៏ធំ សង្ឃត្រូវជ្រលក់ឈាមតង្វាយយញ្ញបូជា ហើយប្រោះនៅនឹងស្នែង នៃអាសនា។ ព្រះជាអ្នកដុតភ្លើងដោយផ្ទាល់នៅលើអាសនានេះ។ កំញានដ៏បរិសុទ្ធបានជះក្លិនដ៏ក្រអូបពាសពេញបន្ទប់ដ៏ពិសិដ្ឋនេះនិងនៅជុំវិញរោងឧបោសថទាំងយប់ទាំងថ្ងៃ។PPKh2 66.2

    ហួសពីវាំងនន គឺទីបរិសុទ្ធនៃភាពបរិសុទ្ធ ជាចំណុចប្រសព្វ និមិត្តរូប តំណាងឱ្យពិធីធួននឹងបាបនិងការអង្វរករជំនួស ជាការតភ្ជាប់រវាងឋានសួគ៌និងផែនដី។ នៅក្នុងបន្ទប់នេះមានហិបនៃសេចក្តីសញ្ញា ស្រោបមាសនៅខាងក្នុងនិងខាងក្រៅ ជាហិបដែលដាក់បន្ទះថ្ម គឺក្រឹត្យវិន័យដប់ប្រការ។ គេហៅហិបនោះថា ហិបនៃសេចក្តីសញ្ញារបស់ព្រះ ឬហិបនៃសេចក្តីសញ្ញា ព្រោះក្រឹត្យវិន័យដប់ប្រការគឺជាមូលដ្ឋាននៃសេចក្តីសញ្ញារវាងព្រះហើយនិងសាសន៍អ៊ីស្រាអែល។ PPKh2 66.3

    គម្របនៃហិបនេះត្រូវបានគេហៅថាទីសន្តោសប្រោស។ គម្របនេះធ្វើឡើងពីដុំមាសយ៉ាងរឹងមាំ ដែលមានចេរូប៊ីនត្រដាងស្លាបគ្របចុងទាំងសងខាង។ ស្ថានភាពរបស់ចេរូប៊ីន គឺឈរទល់មុខគ្នា សម្លឹងចុះក្រោមដោយគោរព សំដៅទៅរកហិប តំណាងឱ្យការគោរពដែលពួកទេវតានៅឋានសួគ៌មានចំពោះក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងការចាប់អារម្មណ៍របស់លោក ទៅលើផែនការនៃការប្រោសលោះ។ PPKh2 66.4

    នៅពីលើទីសន្តោសប្រោសនេះមានសិរីល្អរបស់ព្រះ ជាការបង្ហាញវត្តមានរបស់ព្រះ។ ជួនកាលព្រះទាក់ទងជាមួយនឹងសម្តេចសង្ឃដោយព្រះសូរសៀងចេញពីពពកនោះ។ ក្រឹត្យវិន័យរបស់ព្រះនៅក្នុងហិបនេះគឺជាក្បួនច្បាប់ដ៏អស្ចារ្យនៃសេចក្ដីសុចរិត និងការជំនុំជម្រះ។ ក្រឹត្យវិន័យកាត់ទោសឱ្យស្លាប់ ចំពោះអ្នកដែលប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យ ប៉ុន្តែនៅពីលើក្រឹត្យវិន័យនោះមាន ទីសន្តោសប្រោស។ នៅលើមូលដ្ឋាននៃតង្វាយធួននឹងបាប ព្រះបានប្រទានការលើកលែងទោសដល់មនុស្សមានបាបដែលបានកែប្រែចិត្ដ។ “សេចក្តីសប្បុរស និងសេចក្តីពិតត្រង់ បានជួបគ្នា សេចក្តីសុចរិត និងសេចក្តីមេត្រីបានថើបគ្នា” (ទំនុកតម្កើង ៨៥:១០)។PPKh2 67.1

    Larger font
    Smaller font
    Copy
    Print
    Contents