Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។ ចោទិយកថា ៣២:៤PPKh2 210.2

    ព្រះពរចុងក្រោយរបស់លោកម៉ូសេ

    នៅវេលាចុងក្រោយបង្អស់នេះលោកម៉ូសេបានឈរនៅក្នុងអង្គប្រជុំនៃពួកបណ្តាជនរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើគាត់ គាត់បានឱ្យពរដល់អំបូរនីមួយៗ ដោយពាក្យធំៗនិងដ៏គួរឱ្យចាប់អារម្មណ៍ ហើយគាត់បានបញ្ចប់ដោយព្រះពរពិសេសដល់ពួកគេគ្រប់ៗ គ្នាថាៈ “ព្រះដ៏គង់នៅអស់កល្បជានិច្ច ទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង . . . ។ ឯពួកអ៊ីស្រាអែល គេនៅដោយសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃ នោះក៏ទម្លាក់ទឹកសន្សើមមកដែរ ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ចោទិយកថា ៣៣:២៧-២៩។PPKh2 210.3

    លោកម៉ូសេបានត្រឡប់មកពីក្រុមជំនុំ ហើយបានធ្វើដំណើរយ៉ាងស្ងៀមស្ងាត់ និងឯកោឡើងទៅលើ “ភ្នំនេបូរត្រង់កំពូលពីសកា”។ នៅលើភ្នំដ៏ឯកោគាត់បានឈរសម្លឹងមិនដាក់ភ្នែកទៅកាន់ទស្សនីយភាពដែលលាតសន្ធឹងនៅខាងមុខ ដោយក្រសែភ្នែកដ៏មុតច្បាស់របស់គាត់។ PPKh2 211.1

    ទន្លេមេឌីទែរ៉ាណេដែលមានពណ៌ខៀវស្រងាត់បានលាតសន្ធឹងនៅ ឯនាយទិសខាងលិច។ នៅភាគខាងជើង ភ្នំហ៊ើរម៉ូនឈរជ្រងោ ខ្ពស់ទល់មេឃ។ ទៅខាងកើតគឺជាខ្ពង់រាបនៃស្រុកម៉ូអាប់។ ហើយហួសពីនោះគឺស្រុកបាសាន ជាទស្សនីយភាពនៃជ័យជម្នះរបស់សាសន៍អ៊ីស្រាអែល។ នៅខាងត្បូងមានទីរហោស្ថានលាតសន្ធឹងល្វឹងល្វើយជាកន្លែងដែលពួកគេបានដើរ តត្រុកអស់ពេលជាច្រើនឆ្នាំ។ PPKh2 211.2

    លោកម៉ូសេបានរំឭកឡើងវិញនូវទុក្ខលំបាកទាំងឡាយ នៅក្នុងជីវិតរបស់គាត់ យ៉ាងកណ្តោចកណ្តែងតែម្នាក់ឯង ចាប់តាំងពីការលះបង់ពីកិត្តិយស ដ៏ខ្ពង់ខ្ពស់ នៅឯព្រះបរមរាជវាំង និងអនាគតអ្នកគ្រប់គ្រងនគរ នៅក្នុងប្រទេសអេស៊ីព្ទ ដើម្បីភ្ជាប់អនាគតរបស់គាត់ជាមួយនឹងរាស្រ្តដែលព្រះបានជ្រើសតាំង។ គាត់បាននឹកឃើញពីរយៈពេលដែលគាត់បានចំណាយជាមួយនឹងហ្វូងសត្វរបស់លោកយេត្រូនៅវាលរហោស្ថានអស់ពេលជាច្រើនឆ្នាំ ការលេចឡើងរបស់ទេវតានៅគុម្ពោតឆេះមិនសុស និងការត្រាស់ហៅរបស់លោក(ទេវតា) ឱ្យរំដោះជនជាតិអ៊ីស្រាអែល។ ជាថ្មីម្តងទៀត គាត់អាចមើលឃើញការអស្ចារ្យនៃអំណាចរបស់ព្រះជាម្ចាស់ដែលបានបង្ហាញជំនួសពួកបណ្តាជនដែលព្រះបានជ្រើសរើស និងសេចក្ដីមេត្តាករុណាដ៏ឈឺចាប់របស់គាត់ ក្នុងអំឡុងពេលនៃការធ្វើដំណើរត្រាច់ចរនិងការបះបោររបស់ពួកគេ។ នៅក្នុងចំណោមមនុស្សទាំងអស់ដែលនៅក្នុងកងទ័ពដ៏ធំដែលបានចាកចេញ ពីប្រទេសអេស៊ីព្ទ គេរកឃើញមនុស្សស្មោះត្រង់ នៅសល់តែពីរនាក់ប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទឹកដីសន្យា។ ជីវិតរបស់គាត់ហាក់សឹងតែឥតប្រយោជន៍ទាំងអស់។ PPKh2 211.3

    Larger font
    Smaller font
    Copy
    Print
    Contents