Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះបាឡាក ទ្រង់មានសេចក្តីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ ។ ជនគណនា ២៤:១០PPKh2 182.2

    ស្តេចបាឡាកព្យាយាមសាកល្បងជាថ្មីម្តងទៀត

    ស្តេចបាឡាកបានសម្រេចចិត្តថាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញដោយជំរំដ៏ធំនៃជនជាតិហេព្រើរបានធ្វើឱ្យបាឡាមភ័យខ្លាច មិនហ៊ានសម្តែងមន្ដអាគមរបស់គាត់ប្រឆាំងទាស់នឹងពួកគេ។ ព្រះអង្គបាននាំលោកហោរាទៅកាន់កន្លែងមួយ ដែលគាត់អាចមើលឃើញជំរំនេះតែមួយផ្នែកតូចប៉ុណ្ណោះ។ ព្រះអង្គបានសាងអាសនាប្រាំពីរជាថ្មីម្តងទៀត ហើយថ្វាយតង្វាយយញ្ញបូជាដូចមុនដដែល។ ព្រះមហាក្សត្រនិងពួកមន្ត្រីរបស់ទ្រង់បានឈរនៅក្បែរតង្វាយ ខណៈដែលលោកបាឡាមឈានជើងចេញទៅជួបជាមួយនឹងព្រះ។ ព្រះបានប្រទានព្រះរាជសារដល់ហោរានេះជាថ្មីម្តងទៀត ដែលគាត់គ្មានអំណាចនឹងផ្លាស់ប្តូរឬបដិសេធបានឡើយ។ PPKh2 182.3

    នៅពេលដែលគាត់បានបង្ហាញខ្លួន ស្តេចបាឡាកបានសួរលោកថា “តើព្រះយេហូវ៉ាមានបន្ទូលថាដូចម្តេច?” ចម្លើយបានចាក់ទម្លុះបេះដូងរបស់ព្រះមហាក្សត្រនិងពួកមន្ត្រី PPKh2 183.1

    “ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ. . . មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឱ្យពរ ព្រះទ្រង់ក៏បានឱ្យពរហើយPPKh2 183.2

    “ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្តីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្តីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសម្រែកនៃស្តេចនៅកណ្តាលពួកគេ”។PPKh2 183.3

    ពួកគ្រូមន្តអាគមល្បីៗបានព្យាយាមប្រើអំណាចគាថារបស់គេ ប៉ុន្តែនៅពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្រោមការ ការពាររបស់ព្រះ គ្មានមនុស្សឬនគរណាដែលបានទទួលជំនួយពីអំណាចគ្រប់យ៉ាងរបស់សាតាំង អាចយកឈ្នះលើពួកគេបានឡើយ។ ពិភពលោកទាំងមូលកោតសរសើរដល់ការងារដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលទ្រង់បានធ្វើទៅលើរាស្រ្តរបស់ទ្រង់ ធ្វើឱ្យមនុស្សដែលបានគ្រប់គ្រងដោយអំណាចរបស់ព្រះ មិនបានដាក់បណ្តាសា តែបែរជាឱ្យពរឱ្យមានភាពសម្បូររុងរឿង សេចក្ដីសន្យានៃភាពសម្បូរសប្បាយនិងមានតម្លៃ នៅក្នុងគម្រោងនៃឋានសួគ៌ទៅវិញ។ នៅពេលអនាគតកាលដែលសាតាំងបានបំផុសគំនិតអាក្រក់ ក្នុងការបង្ហាញភាពមិនត្រឹមត្រូវនិងការបំផ្លាញដល់រាស្ដ្ររបស់ព្រះ ព្រឹត្តិការណ៍នេះនឹងពង្រឹងភាពក្លាហាននិងជំនឿរបស់គេក្នុងព្រះជាម្ចាស់។ PPKh2 183.4

    Larger font
    Smaller font
    Copy
    Print
    Contents