Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ ឧសភា

    ជំនួសឱ្យការដឹកនាំ លោកអើរ៉ុនបែរជាដើរតាម ពួកគេទៅវិញ

    ខចងចាំប្រចាំសប្តាហ៍ ៖ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាប ថ្វាយបង្គំចំពោះរូបសិតនោះគឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ ។ ទំនុកដំកើង១០៦ : ១៩,២០PPKh2 32.2

    លោកអើរ៉ុនបានជំទាស់ជាមួយនឹងពួកបណ្តាជនទាំងភាពស្ទាក់ស្ទើរ ហើយការសម្រេចចិត្តនិងការឆ្លើយតបប្រកបដោយការខ្មាសអៀនរបស់គាត់ ក្នុងឱកាសដ៏ចាំបាច់នេះ បានធ្វើឱ្យពួកគេកាន់តែប្តេជ្ញាចិត្តមោះមុតខ្លាំងឡើងតែប៉ុណ្ណោះ។ ភាពរំជើបរំជួលយ៉ាងងងឹតងងល់គ្មានហេតុផលហាក់បីដូចជាគ្រប់គ្រងនៅលើហ្វូងមនុស្ស។ មនុស្សមួយចំនួននៅតែរក្សាភាពស្មោះត្រង់ជាមួយនឹងសេចក្តីសន្យារបស់ខ្លួនជាមួយនឹងព្រះ ប៉ុន្តែ ពួកគេភាគច្រើនបានចូលរួមក្នុងការក្បត់ជំនឿនោះ។ មនុស្សមួយចំនួនតូចដែលហ៊ានប្រកាសថាការស្នើសុំធ្វើរូបចម្លាក់នោះគឺជាការថ្វាយបង្គំរូបព្រះ ត្រូវបានគេវាយដំ ហើយនៅទីបំផុតក៏ត្រូវបាត់បង់ជីវិត។PPKh2 32.3

    លោកអើរ៉ុនបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ហើយជំនួសឱ្យការក្រោកឈរយ៉ាងក្លាហានដើម្បីសរសើរតម្កើងដល់ព្រះ លោកបានព្រមតាមការទាមទាររបស់ហ្វូងមនុស្ស។ ពួកគេសុខចិត្តប្រគល់គ្រឿងអលង្ការរបស់គេទៅគាត់ ហើយគាត់ក៏បានរំលាយគ្រឿងទាំងនោះធ្វើរូបកូនគោមួយ ដោយយកតម្រាប់តាមព្រះរបស់ស្រុកអេស៊ីព្ទ។ PPKh2 33.1

    ពួកបណ្តាជនបានប្រកាសថា “ឱពួកអ៊ីស្រាអែលអើយ នេះហើយគឺជាព្រះនៃឯង ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!” លោកអើរ៉ុនបានអនុញ្ញាតឱ្យមានការប្រមាថដល់ព្រះយេហូវ៉ាយ៉ាងថោកទាបបែបនេះ។ គាត់បានធ្វើលើសពីនោះទៅទៀត។ ដោយមើលឃើញពួកបណ្តាជនពេញចិត្តជាមួយព្រះមាសនេះ លោកបានសាងអាសនាមួយនៅចំពោះរូបគោនោះ ហើយបានប្រកាសថា” ថ្ងៃស្អែកនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា។ លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុតនិងតង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ”។ ពួកគេបានបណ្តោយខ្លួនឱ្យធ្លាក់ចូលទៅក្នុងការជប់លៀងស៊ីផឹកហួសប្រមាណ។PPKh2 33.2

    សាសនាណាដែលអនុញ្ញាតឱ្យមនុស្សពេញចិត្តនឹងភាពអាត្មានិយម ឬការត្រេកត្រអាលដើម្បីបំពេញចិត្តដល់មហាជននៅពេលសព្វថ្ងៃនេះក៏ដូចជាសាសនានាសម័យសាសន៍អ៊ីស្រាអែលដែរ។ សព្វថ្ងៃនេះក៏នៅមានលោកអើរ៉ុនដែលមានឆន្ទៈទន់ខ្សោយ ដែលទោរទន់ទៅតាមបំណងប្រាថ្នារបស់អ្នកដែលមិនទាន់ផ្លាស់ប្តូរជំនឿនៅក្នុងព្រះវិហារដែរ ធ្វើដូច្នេះគឺជាការលើកទឹកចិត្តឱ្យពួកគេឱ្យធ្លាក់ទៅក្នុងអំពើបាប។ PPKh2 33.3

    សាសន៍អ៊ីស្រាអែលបានក្បត់សេចក្តីសន្យាយ៉ាងឱឡារិករបស់ពួកគេ

    បានតែពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាសន៍ហេព្រើរបានឈរទាំងញាប់ញ័រនៅមុខភ្នំស៊ីណាយ ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចែងថា “កុំឱ្យមានព្រះឯណានៅចំពោះអញឱ្យសោះ”។ សិរីល្អរបស់ព្រះជាម្ចាស់នៅតែរេរាពីលើភ្នំ នៅចំពោះមុខក្រុមជំនុំដដែល ប៉ុន្តែ “គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហូរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឱ្យបានជារូបដូចគោដែលស៊ីស្មៅវិញ” (ទំនុក-តម្កើង ១០៦:១៩, ២០) ។PPKh2 33.4

    នៅលើភ្នំ ព្រះបានប្រាប់លោកម៉ូសេឱ្យបានដឹងពីការក្បត់ជំនឿនៅក្នុងជំរំ។ ព្រះអង្គមានបន្ទូលថា ” ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ”។PPKh2 34.1

    កិច្ចព្រមព្រៀង (សេចក្តីសន្យា) របស់ព្រះជាមួយនឹងរាស្រ្តរបស់ទ្រង់ត្រូវបានគេរំលោភបំពាន (ក្បត់) ហើយទ្រង់បានប្រកាសទៅកាន់លោកម៉ូសេថា “ដូច្នេះទុកឱ្យអញឥឡូវចុះ ឱ្យសេចក្តីក្រោធរបស់អញបានឆេះក្តៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឱ្យសូន្យទៅ ហើយនិងបង្កើតនគរ១យ៉ាងធំពីឯងវិញ”។ បណ្តាជនអ៊ីស្រាអែល ជាពិសេស “ពួកអេស៊ីព្ទដែលបានមកជាមួយ” បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាបន្តបន្ទាប់ ដោយបានត្អូញត្អែរ អំពីអ្នកដឹកនាំរបស់ពួកគេ ហើយនាំមកនូវទុក្ខព្រួយដល់គាត់ ដោយការគ្មានជំនឿនិងចិត្ដមានះរឹងរូស។ អំពើបាបរបស់ពួកគេបានដកយកចេញនូវការគាប់ព្រះហឫទ័យរបស់ព្រះជារៀងរហូត។ PPKh2 34.2

    Larger font
    Smaller font
    Copy
    Print
    Contents