Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហិបនៃសេចក្តីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ។ វិវរណៈ ១១ : ១៩PPKh2 76.2

    រោងឧបោសថពិតប្រាកដនៅឋានសួគ៌

    រោងឧបោសថនៅលើផែនដីនេះគឺ “ជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ” កន្លែងដ៏បរិសុទ្ធទាំងពីរនៃរោងឧបោសថគឺជា “គំរូពីរបស់នៅឋានសួគ៌”។ ព្រះគ្រិស្តជាសម្តេចសង្ឃនៃយើង “ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ” (ហេព្រើរ ៩:៩, ២៣; ៨:២) ។PPKh2 76.3

    សាវកយ៉ូហានបានឃើញព្រះវិហារនៅឋានសួគ៌។ នៅទីនោះគាត់បានឃើញ “មានចង្កៀង៧” ដែល“ឆេះនៅខាងមុខបល្ល័ង្ក”។ លោកបានឃើញទេវតាមួយអង្គ “ទាំងកាន់ពានមាស . . . ដើម្បីនឹងថ្វាយជាមួយនឹង សេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក” (វិវរណៈ ៤:៥;៨:៣)។ នៅទីនេះព្រះបានអនុញ្ញាតឱ្យហោរានេះមើលទៅបន្ទប់ទីមួយនៃរោងឧបោសថ នៅឋានសួគ៌។ “នោះមានគេបើកព្រះវិហារនៃព្រះនៅឋានសួគ៌” ម្តងទៀត ហើយនៅខាងក្នុងវាំងនន គាត់បានសម្លឹងមើលទៅឯទីបរិសុទ្ធនៃរោងឧបោសថ។ នៅទីនេះលោកបានឃើញ “ហិបនៃសេចក្តី សញ្ញារបស់ទ្រង់” (វិវរណៈ ១១:១៩) តំណាងដោយហិបដ៏ពិសិដ្ឋដែលលោកម៉ូសេបានកសាងឡើងដើម្បីដាក់ក្រឹត្យវិន័យរបស់ព្រះ។ PPKh2 77.1

    លោកប៉ុលបានប្រកាសថា “រោងឧបោសថ និងគ្រឿងប្រដាប់ដែលសម្រាប់ការងារទាំងប៉ុន្មាន” បានចម្លងយ៉ាងត្រឹមត្រូវតាម “គំរូពីរបស់នៅឋានសួគ៌” (ហេព្រើរ ៩:២១, ២៣) ។ ហើយលោកយ៉ូហានបាននិយាយថាគាត់បានឃើញរោងឧបោសថនៅឋានសួគ៌។ រោងឧបោសថនោះហើយជាកន្លែងដែលព្រះយេស៊ូបំពេញព្រះរាជកិច្ចជំនួសយើង ជារោងឧបោសថដើមដ៏អស្ចារ្យ។ ចំណែករោងឧបោសថដែលលោកម៉ូសេបានសាងសង់ឡើង គឺជារោងឧបោសថ ដែលចម្លងតាមគំរូដើមតែប៉ុណ្ណោះ។PPKh2 77.2

    រោងឧបោសថនៅលើផែនដីនិងពិធីផ្សងៗនៅទីនោះបង្រៀនពីសេចក្តី ពិតដ៏សំខាន់ ស្ដីអំពីរោងឧបោសថនៅឋានសួគ៌ និងកិច្ចការដែលបានធ្វើនៅទីនោះសម្រាប់សេចក្តីប្រោសលោះរបស់មនុស្ស។ PPKh2 77.3

    បន្ទាប់ពីការយាងឡើងទៅឋានសួគ៌មក ព្រះអង្គសង្រ្គោះរបស់យើងបានបំពេញព្រះរាជកិច្ចរបស់ទ្រង់ជាសម្ដេចសង្ឃរបស់យើង។ “ព្រះគ្រិស្តទ្រង់ មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងឋានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ តំណាងយើងរាល់គ្នា” (ហេព្រើរ ៩:២៤) ព្រះរាជកិច្ចជាសម្តេចសង្ឃរបស់ព្រះគ្រិស្តមានពីរចំណែកធំៗ ចំណែកនីមួយៗ មានរយៈពេលមួយ ហើយមានកន្លែងដាច់ដោយឡែកពីគ្នា នៅក្នុងរោងឧបោសថនៅឋានសួគ៌។ ដូច្នេះ និមិត្តរូបនៃការបម្រើនៅក្នុងរោងឧបោសថនៅផែនដីក៏មានពីរផ្នែកដែរ គឺពិធីថ្វាយតង្វាយប្រចាំថ្ងៃ និងប្រចាំឆ្នាំ ហើយបន្ទប់នៅទីដំឡើងត្រសាលគឺសម្រាប់ពិធីទាំងពីរនេះ។ PPKh2 78.1

    នៅពេលយាងឡើងត្រឡប់ទៅកាន់ឋានសួគ៌វិញរបស់ទ្រង់ ព្រះគ្រិស្តបានបង្ហាញអង្គទ្រង់នៅចំពោះព្រះវត្តមាននៃព្រះ យកព្រះលោហិតរបស់ទ្រង់ទៅអង្វរករព្រះវរបិតាជំនួសពួកអ្នកជឿដែលបានប្រែចិត្ដ។ ជានិមិត្តរូបនៃការនេះ សង្ឃនៅក្នុងការថ្វាយតង្វាយប្រចាំថ្ងៃបានប្រោះឈាមនៃតង្វាយយញ្ញបូជានៅទីបរិសុទ្ធជំនួសអ្នកមានបាប។ PPKh2 78.2

    ទោះបីជាព្រះលោហិតរបស់ព្រះគ្រិស្តបានបន្ធូរបន្ថយអំពើបាបរបស់បាបជន ដែលបានកែប្រែចិត្ដពីការផ្តន្ទាទោសនៃក្រឹត្យវិន័យក៏ដោយ ក៏ការនេះមិនបានលុបចោលនូវអំពើបាបដែលនឹងឈរនៅក្នុងរោងឧបោសថទាំងស្រុងដែរ រហូតដល់ការថ្វាយតង្វាយធួននឹងបាបចុងក្រោយបង្អស់។ ដូច្នេះនៅក្នុងនិមិត្តរូបនៃពិធីនៅរោងឧបោសថ ឈាមនៃតង្វាយលោះបាបបានដកយកអំពើបាបពីមនុស្សម្នាក់ដែលបានកែប្រែចិត្ដ ប៉ុន្តែបាបនោះស្ថិតនៅក្នុងរោងឧបោសថរហូតដល់ថ្ងៃធួននឹងបាប។ PPKh2 78.3

    Larger font
    Smaller font
    Copy
    Print
    Contents