Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត្ន នឹងនិយាយតែសេចក្តី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។ ជនគណនា ២៣:១២PPKh2 180.3

    នៅពេលដែលបាឡាមបានក្រឡេកមើលទៅជំរំរបស់សាសន៍អ៊ីស្រាអែល លោកមានការភ្ញាក់ផ្អើលចំពោះភស្ដុតាងនៃភាពរុងរឿងរបស់ពួកគេ។ គេបានប្រាប់គាត់ថា ពួកគេជាមនុស្សគំរោះគំរើយ ជាហ្វូងមនុស្សដែលគ្មាន សណ្តាប់ធ្នាប់ ជាអ្នកចាប់យកប្រទេសដទៃដោយដើរក្រឡឹង ជាមនុស្សចង្រៃនិងកាចសាហាវចំពោះប្រទេសដែលនៅជុំវិញ។ ប៉ុន្ដែអ្វីដែលគាត់បានឃើញ គឺផ្ទុយពីការនោះទាំងអស់។ គាត់បានឃើញទីដំឡើងត្រសាលដ៏ធំល្វឹងល្វើយ និងមានរបៀបរៀបរយយ៉ាងល្អឥតខ្ចោះរបស់ពួកគេ អ្វីៗគ្រប់យ៉ាងបង្ហាញពីសញ្ញានៃវិន័យនិងរបៀបរៀបរយ។ ព្រះបានបង្ហាញឱ្យគាត់បានឃើញការសព្វព្រះឫទ័យរបស់ទ្រង់ចំពោះរាស្រ្តអ៊ីស្រាអែល និងលក្ខណៈជារាស្រ្តដែលទ្រង់បានជ្រើសតាំង។ ពួកគេមិនត្រូវឈរនៅក្នុងកម្រិតមួយស្មើជាមួយប្រទេស ផ្សេងៗទេ ប៉ុន្តែ ត្រូវបានតម្កើងឡើងឱ្យខ្ពស់ជាងគេឯងទាំងអស់។ ពួកគេជាមនុស្សដែល “គេមិនបានរាប់បញ្ចូលក្នុងនគរទាំងប៉ុន្មានឡើយ”។ នេះជា បទទំនាយដ៏ធំសម្បើមដែលបានសម្រេចជាបន្តបន្ទាប់នៅក្នុងប្រវត្តិសាស្រ្តរបស់សាសន៍អ៊ីស្រាអែល! នៅរាល់ឆ្នាំទាំងអស់ ពួកគេបានឋិតនៅក្នុងសណ្ឋាន ខុសពីនគរនានាទាំងអស់។ PPKh2 180.4

    បាឡាមមើលឃើញការសព្វព្រះហឫទ័យរបស់ព្រះ ចំពោះសាសន៍អ៊ីស្រាអែល

    បាឡាមបានឃើញការរីកចម្រើន និងភាពរុងរឿងនៃរាស្រ្តអ៊ីស្រាអែលដ៏ពិតរបស់ព្រះ រហូតដល់គ្រាចុងបំផុត ជាការសព្វព្រះហឫទ័យជាពិសេសនៃព្រះដ៏ខ្ពស់បំផុត ទៅលើអស់អ្នកដែលស្រឡាញ់និងកោតខ្លាចដល់ទ្រង់។ គាត់បានឃើញពួកគេត្រូវបានគាំទ្រដោយព្រះហស្តរបស់ទ្រង់ ខណៈដែលពួកគេបានចូលទៅក្នុងជ្រលងភ្នំដ៏ងងឹតនៃស្រមោលរបស់សេចក្តីស្លាប់ ហើយ គាត់បានឃើញពួកគេចេញពីផ្នូររបស់គេ មកទទួលមកុដនៃសិរីល្អ កិត្ដិយសនិងភាពមិនចេះស្លាប់។ លោកបានមើលឃើញអំណរអរសប្បាយរបស់ពួកអ្នកដែលត្រូវបានប្រោសលោះ ក្នុងសិរីល្អដែលមិនចេះស្រអាប់នៃផែនដីថ្មី។ ខណៈដែលលោកបានឃើញមកុដដ៏រុងរឿងនៅលើក្បាលពួកគេគ្រប់គ្នា និងជីវិតដ៏រីករាយគ្មានទីបញ្ចប់របស់ពួកគេ គាត់បានថ្លែងអធិស្ឋានយ៉ាងឱឡារិក ថា “សូមតែឱ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឱ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ!” PPKh2 181.1

    ប្រសិនបើបាឡាមមានទម្លាប់ទទួលយកពន្លឺដែលព្រះបានប្រទានឱ្យ នោះគាត់នឹងត្រូវបានផ្តាច់ទំនាក់ទំនងជាមួយនឹងជនជាតិម៉ូអាប់ជាបន្ទាន់។ គាត់នឹងបានត្រឡប់ទៅរកព្រះវិញដោយកែប្រែចិត្ត។ ប៉ុន្តែ លោកបាឡាមស្រឡាញ់ឈ្នួលនៃអំពើទុច្ចរិត។PPKh2 181.2

    ស្តេចបាឡាកបានរំពឹងថានឹងមានបណ្តាសាដែលនឹងធ្លាក់ចុះមកលើសាសន៍អ៊ីស្រាអែល ដូចជារោគពិស ទ្រង់បានលាន់មាត់ទាំងកំហឹងថា “តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឱ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឱ្យពរដល់គេវិញ!” លោកបាឡាមបានអះអាងថាគាត់បាននិយាយពាក្យនេះចេញមកពីការគោរពតាមព្រះហឫទ័យរបស់ព្រះ ដោយប្រុងប្រយ័ត្នប៉ុណ្ណោះ ប៉ុន្តែ ជាពាក្យដែលបានចេញពីបបូរមាត់របស់គាត់ដោយអំណាចរបស់ព្រះ។ “តើមិនត្រូវឱ្យទូលបង្គំប្រយ័ត្ននឹងនិយាយតែសេចក្តីដែលព្រះយេហូវ៉ាទ្រង់សម្រេចនៅក្នុងមាត់ទូលបង្គំទេឬអី?”PPKh2 182.1

    Larger font
    Smaller font
    Copy
    Print
    Contents