Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ។ យ៉ាកុប ១ : ១៩PPKh2 34.3

    ប្រសិនបើព្រះសម្រេចព្រះទ័យបំផ្លាញសាសន៍អ៊ីស្រាអែល តើអ្នកណាអាចនឹងទូលអង្វរដល់ទ្រង់ជំនួសពួកគេ? ប៉ុន្តែ លោកម៉ូសេបានឃើញជម្រៅនៃសេចក្តីសង្ឃឹម ដែលមានតែនៅក្នុងការខកព្រះទ័យ និងសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ។ គាត់បានយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា “ទុកឱ្យអញឥឡូវចុះ” មិនមែនជាការហាមឃាត់ទេ ប៉ុន្តែជាការលើកទឹកចិត្ដឱ្យគាត់ទូលអង្វរដល់ព្រះអំពីករណីរបស់ពួកគេ ប្រសិនបើគាត់ទូលអង្វរដល់ទ្រង់ដោយស្មោះអស់ពីចិត្តនោះព្រះអង្គនឹងមិនបំផ្លាញរាស្រ្តរបស់ទ្រង់ឡើយ។ PPKh2 34.4

    ព្រះជាម្ចាស់បានបញ្ជាក់ថា ទ្រង់លែងទទួលស្គាល់រាស្រ្តរបស់ទ្រង់ តទៅទៀតហើយ។ ទ្រង់បានមានបន្ទូលពីពួកគេ ទៅកាន់លោកម៉ូសេថា “ដ្បិតពួកជននៃឯងដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក” ប៉ុន្តែ លោក ម៉ូសេ មិនបានទាមទារថាគាត់ជាអ្នកដឹកនាំរបស់សាសន៍អ៊ីស្រាអែលទេ។ ពួកគេមិនមែនជារាស្រ្តរបស់គាត់ទេ ប៉ុន្តែ ជារាស្រ្តរបស់ព្រះ “រាស្រ្តរបស់ទ្រង់ដែលទ្រង់បាននាំចេញដោយ ... ព្រះចេស្តាដ៏ធំនិងព្រះហស្តដ៏ខ្លាំងពូកែ”។ លោកម៉ូសេទទូចអង្វរថា “ហេតុអ្វីបានជាបើកឱកាសឱ្យសាសន៍អេស៊ីព្ទមានពាក្យតំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសម្លាប់នៅទីភ្នំ”។PPKh2 35.1

    នៅក្នុងអំឡុងពេលពីរបីខែ ចាប់តាំងពីព្រះបានរំដោះសាសន៍អ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក របាយការណ៍នៃការរំដោះដ៏អស្ចារ្យរបស់ពួកគេនេះបានឮរន្ទឺសុះសាយ ទៅគ្រប់នគរនានាដែលនៅជុំវិញនោះ។ ការភ័យខ្លាចបានធ្លាក់មកលើពួកអ្នកមិនជឿព្រះទាំងនោះ។ ពួកគេទាំងអស់គ្នាកំពុងរង់ចាំមើលថាព្រះនៃសាសន៍អ៊ីស្រាអែលនឹងធ្វើយ៉ាងណាដល់រាស្រ្តរបស់ទ្រង់។ ប្រសិនបើទ្រង់បំផ្លាញពួកគេនៅពេលឥឡូវនេះ នោះសត្រូវរបស់ពួកគេនឹងមានជ័យជម្នះជាមិនខាន។ សាសន៍អេស៊ីព្ទនឹងអះអាងថា ការចោទប្រកាន់របស់ពួកគេគឺជាការពិត ជំនួសឱ្យការនាំរាស្រ្តរបស់ទ្រង់ទៅក្នុង ទីរហោស្ថាន ដើម្បីថ្វាយតង្វាយយញ្ញបូជា ទ្រង់បែរជាយកពួកគេទៅធ្វើជាតង្វាយយញ្ញបូជាទៅវិញ។ ការបំផ្លាញដល់មនុស្សដែលទ្រង់បានលើកតម្កើងនេះនឹងនាំមកនូវការបង្កាច់បង្ខូចដល់ព្រះនាមរបស់ព្រះអង្គ។ អ្នកដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ មានការទទួលខុសត្រូវយ៉ាងសំខាន់ ក្នុងការសរសើរតម្កើងព្រះនាមព្រះអង្គនៅលើផែនដីនេះ!PPKh2 35.2

    នៅពេលលោកម៉ូសេបានទូលអង្វរជំនួសសាសន៍អ៊ីស្រាអែល ព្រះអម្ចាស់បានស្ដាប់ការអង្វរនិងការអធិស្ឋានមិនអាត្មានិយមរបស់គាត់។ ព្រះជាម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សរមិលគុណនោះ ហើយលោកម៉ូសេបានស៊ូទ្រាំនឹងការពិបាករបស់គាត់យ៉ាងក្លាហាន។ សុខុមាលភាពនៃរាស្ដ្ររបស់ព្រះសំខាន់ជាងការក្លាយជាឪពុកនៃនគរ១យ៉ាងធំ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងការស្មោះត្រង់និងសេចក្តីសុចរិតរបស់គាត់ ហើយបានប្រទានដល់គាត់នូវការទទួលខុសត្រូវដ៏ធំ ក្នុងការដឹកនាំរាស្រ្ត អ៊ីស្រាអែលចូលទៅកាន់ទឹកដីសន្យា។ PPKh2 36.1

    កាលលោកម៉ូសេនិងយ៉ូស្វេបានចុះពីលើភ្នំ ហើយបានមកជិតដល់ជំរំ ពួកគាត់បានឃើញពួកបណ្តាជនស្រែកហ៊ោកញ្ជ្រៀវ ហើយរាំរែកនៅជុំវិញព្រះក្លែងក្លាយរបស់គេ ដែលជាភាពចលាចលនៃសាសន៍ដទៃ និងការត្រាប់តាមការជប់លៀងនៃព្រះក្លែងក្លាយ នៅស្រុកអេស៊ីព្ទ។ ខុសគ្នាស្រឡះពីការថ្វាយបង្គំព្រះដ៏ឱឡារិកនិងដ៏គួរឱ្យគោរព! លោកម៉ូសេខឹងជាខ្លាំង។ គាត់ទើបតែនឹងមកពីព្រះវត្តមាននៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយគាត់មិនបានរៀបចំខ្លួនសម្រាប់ការបង្ហាញអំពីស្ថានភាពថោកទាប ដ៏គួរឱ្យខ្លាចរបស់សាសន៍អ៊ីស្រាអែលបែបនេះឡើយ។ ដើម្បីបង្ហាញពីភាពរន្ធត់របស់គាត់ចំពោះបទល្មើសរបស់ពួកគេ លោកបានបោះបន្ទះថ្ម ហើយបានបំបែកនៅមុខពួកបណ្តាជន ជាសញ្ញាបញ្ជាក់ប្រាប់ថាពួកគេបានបំពាននឹងសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ ហើយព្រះក៏ផ្តាច់សេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងពួកគេដែរ។ PPKh2 36.2

    Larger font
    Smaller font
    Copy
    Print
    Contents