Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដោយថា ព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណ តរៀងទៅ។ និក្ខមនំ ១៧: ១៦PPKh2 10.1

    គឺជាព្រះរាជបុត្រានៃព្រះ ដែលបានលាក់កំបាំងព្រះកាយនៅក្នុងបង្គោលពពកនោះ បានឈរនៅក្បែរលោកម៉ូសេ ហើយបណ្តាលឱ្យទឹកជីវិតហូរចេញមក។ ក្រុមជំនុំទាំងអស់បានឃើញសិរីល្អរបស់ព្រះអម្ចាស់ ប៉ុន្តែ ប្រសិនបើពពកនេះត្រូវបានដកយកចេញពីពួកគេ នោះគេនឹងត្រូវសម្លាប់ដោយពន្លឺដ៏គួរឱ្យខ្លាចរបស់ព្រះអង្គ ដែលលាក់នៅក្នុងពពកនោះជាមិនខាន។ ការមិនជឿរបស់ពួកបណ្តាជនបានផុលផុសជាអំពើឧក្រិដ្ឋ ហើយលោកម៉ូសេ ភ័យខ្លាចក្រែងការជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើពួកគេ។ លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា “បានល្បួង” ហើយនិងមេរីបា “រឿងវិវាទ”។ ជាការរំឭកពីអំពើបាបរបស់ពួកគេ។ PPKh2 10.2

    សង្រ្គាមជាមួយសាសន៍អាម៉ាលេក

    ឥឡូវនេះគ្រោះថ្នាក់ថ្មីមួយទៀតបានគំរាមកំហែងពួកគេ។ ដោយសារតែការត្អូញត្អែររបស់ពួកគេទាស់នឹងទ្រង់ បានជាព្រះអម្ចាស់បានបណ្តោយឱ្យពួកគេជួបនឹងការវាយប្រហារពីសំណាក់ពួកខ្មាំងសត្រូវរបស់គេ។ ពួកអាម៉ាលេក បានចេញមកច្បាំងនឹងពួកគេ ហើយវាយប្រហារអ្នកដែលមានកម្លាំងខ្សោយ និងនឿយហត់ដែលដើរពីក្រោយ។ លោកម៉ូសេបានបង្គាប់ឱ្យលោកយ៉ូស្វេរើសយកទាហានពីអំបូរផ្សេងៗនាំទៅប្រយុទ្ធជាមួយនឹងសត្រូវ ចំណែកឯ រូបគាត់នឹងទៅឈរនៅលើភ្នំមួយក្បែរនោះ ជាមួយនឹងដំបងរបស់ព្រះនៅក្នុងដៃ។ ដូច្នេះ ស្អែកឡើងលោកយ៉ូស្វេនិងកងទ័ពរបស់គាត់បានប្រយុទ្ធជាមួយនឹងសត្រូវ ខណៈដែលលោកម៉ូសេ អើរ៉ុន និងហ៊ើរឈរនៅលើភ្នំ សម្លឹងមើលទៅឯសមរភូមិ។ ដោយមានដំបងរបស់ព្រះនៅនឹងដៃស្តាំ លោកម៉ូសេលើក ដៃទៅលើមេឃ ហើយអធិស្ឋានសុំឱ្យពលទ័ពអ៊ីស្រាអែលមានជ័យជម្នះ។ គេបានសង្កេតឃើញថានៅពេលដៃរបស់គាត់បានលើកឡើងលើកងទ័ពអ៊ីស្រាអែលមានជ័យជម្នះ ប៉ុន្តែ នៅពេលដែលដៃរបស់គាត់បានធ្លាក់ចុះ ពួកសត្រូវមានជ័យជម្នះវិញ។ ពេលលោកម៉ូសេរោយដៃ អើរ៉ុននិងហ៊ើរទ្រដៃរបស់គាត់ រហូតដល់ថ្ងៃលិច នៅពេលនោះពួកសត្រូវក៏បានបរាជ័យ។ PPKh2 10.3

    ទង្វើរបស់លោកម៉ូសេនេះគឺជាភស្តុតាងបញ្ជាក់ថា ព្រះជាម្ចាស់បានទ្រទ្រង់វាសនារបស់ពួកគេនៅក្នុងព្រះហស្តរបស់ទ្រង់។ នៅពេលដែលពួកគេទុកចិត្តទៅលើទ្រង់ នោះទ្រង់នឹងច្បាំងជំនួសពួកគេ ហើយយកជ័យជម្នះពីពួកខ្មាំងសត្រូវរបស់ពួកគេ។ ប៉ុន្តែ នៅពេលណាដែលពួកគេបានបោះបង់ទ្រង់ ហើយទុកចិត្តទៅលើអំណាចរបស់ខ្លួនឯង ពួកគេត្រូវចុះខ្សោយ ហើយសត្រូវរបស់ពួកគេនឹងមានជ័យជម្នះលើពួកគេ។PPKh2 11.1

    កម្លាំងរបស់ព្រះត្រូវរួបរួមជាមួយនឹងការខំប្រឹងប្រែងរបស់មនុស្ស។ លោកម៉ូសេក៏មិនបានជឿថាព្រះនឹងយកជ័យជម្នះលើខ្មាំងសត្រូវរបស់ខ្លួន នៅពេលសាសន៍អ៊ីស្រាអែលមិនបានធ្វើអ្វីសោះនោះដែរ។ នៅពេលដែល មេដឹកនាំដ៏អស្ចារ្យបានទូលអង្វរដល់ព្រះអម្ចាស់ លោកយ៉ូស្វេនិងកងទ័ពដ៏ក្លាហានរបស់គាត់បានខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកម្ចាត់សត្រូវនៃសាសន៍អ៊ីស្រាអែល និងជាសត្រូវរបស់ព្រះផងដែរនោះ។ PPKh2 11.2

    នៅមុនការទទួលមរណភាពរបស់គាត់ លោកម៉ូសេបានផ្តល់ដំបូន្មានយ៉ាងឱឡារិកដល់ពួកបណ្តាជនថា “ចូរនឹកចាំពីការដែលសាសន៍ អាម៉ាលេក បានធ្វើដល់ឯងតាមផ្លូវ ក្នុងកាលដែលឯងចេញពីស្រុកអេស៊ីព្ទមកនោះ គឺគេមកទាស់នឹងឯងតាមផ្លូវ ក្នុងកាលដែលឯងអស់កម្លាំង ហើយល្វើយ គេបានវាយពួកអ្នកខ្សោយដែលដើរខាងក្រោយ ឥតមានកោតខ្លាចដល់ព្រះសោះ។ . . . នោះត្រូវឱ្យលុបសេចក្តីនឹកចាំចំពោះសាសន៍អាម៉ាលេក ពីក្រោមមេឃចេញ ក៏កុំឱ្យភ្លេចនឹងធ្វើការនេះឡើយ” ចោទិយកថា ២៥:១៧-១៩។ ទាក់ទងនឹងមនុស្សអាក្រក់នេះព្រះអម្ចាស់បានប្រកាសថា “ព្រះយេហូវ៉ាដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងជាមួយនឹងសាសន៍អាម៉ាលេក គ្រប់ទាំងតំណតរៀងទៅ”។ និក្ខមនំ ១៧:១៦។ PPKh2 11.3

    Larger font
    Smaller font
    Copy
    Print
    Contents