Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ។ ទំនុកតម្កើង៥៥:២២ PPKh2 205.2

    ដោយសម្លឹងមើលទៅគ្រប់សម័យកាល ក្រោមការដឹកនាំនៃព្រះវិញ្ញាណនៃការបណ្តាលចិត្ត លោកម៉ូសេបានមើលឃើញរូបភាពដ៏អាក្រក់នៃទីចុងបំផុតនៃការដួលរលំរបស់សាសន៍អ៊ីស្រាអែលជានគរមួយនិងការបំផ្លាញក្រុងយេរូសាឡិមដោយកងទ័ពរ៉ូម។ ការរងទុក្ខលំបាកដ៏គួរឱ្យរន្ធត់របស់ប្រជាជនរាប់សតវត្សរ៍ ក្រោយមកទៀត ក្នុងអំឡុងពេលនៃការឡោមព័ទ្ធទីក្រុងយេរូសាឡិម លោកទីតុសបានពិពណ៌យ៉ាងច្បាស់ថា “គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួន ដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់នៅពេញក្នុងស្រុក . . . នោះឯងនឹងបរិភោគផលដែលកើតចេញពីខ្លួនឯង គឺជាសាច់របស់កូនប្រុសកូនស្រីឯង . . ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះ និងវេលាដែលមានសេចក្តីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង” ” ហើយស្ត្រីណាដែលមានចិត្តថ្នម ហើយស្រទន់នៅក្នុងពួកឯង ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ហើយថ្នមខ្លួន នាងនោះនឹងមានភ្នែកអាក្រក់ដល់ប្តី ជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីខ្លួន ហើយដល់ទាំងកូនខ្ចី ដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសម្រាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសម្ងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធ ជុំវិញនោះ និងវេលាដែលមានសេចក្តីលំបាកដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង”។PPKh2 205.3

    លោកម៉ូសេបានពោលពាក្យដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងដូច្នេះ ” អញអាងដល់ឋានសួគ៌ និងផែនដីឱ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឱ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឱ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ ឱ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំនិងអ៊ីសាកហើយនិងយ៉ាកុបជាពួកអយ្យកោឯងថានឹងឱ្យដល់គេ” (ចោទិយកថា ៣០:១៩, ២០) ។ PPKh2 206.1

    ដើម្បីសង្កត់សេចក្ដីពិតទាំងនេះឱ្យចូលកាន់តែជ្រៅទៅក្នុងចិត្តពួក បណ្តាជន អ្នកដឹកនាំដ៏អស្ចារ្យរូបនេះបានដាក់ពាក្យពេចន៍ទាំងនេះចូលទៅក្នុងខដ៏ពិសិដ្ឋ។ តែពួកបណ្តាជនត្រូវតែប្តេជ្ញាចិត្តចុះចូលជាមួយនឹងពាក្យកាព្យជាប្រវត្ដិសាស្ដ្រនេះដោយទន្ទេញ និងបង្រៀនដល់កូនចៅរបស់ពួកគេ ដើម្បីកុំឱ្យភ្លេចឡើយ។ PPKh2 207.1

    នៅពេលអនាគត កាលណាកូនចៅរបស់គេនឹងសួរថា “អស់ទាំងទីបន្ទាល់ និងច្បាប់ ហើយបញ្ញត្តិទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃយើងបានបង្គាប់មក តើមានន័យដូចម្តេច” នោះឪពុកម្តាយត្រូវរំឭកឡើងវិញនូវប្រវត្តិសាស្រ្តនៃការដឹកនាំ ដែលប្រកបដោយព្រះគុណរបស់ព្រះជាមួយពួកគេ អំពីរបៀបដែលព្រះអម្ចាស់បានធ្វើដើម្បីរំដោះពួកគេ ដើម្បីឱ្យពួកគេប្រតិបត្តិតាមក្រឹត្យវិន័យរបស់ទ្រង់ “ហើយព្រះយេហូវ៉ាទ្រង់បានបង្គាប់ឱ្យយើងរាល់គ្នាប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះ ហើយឱ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើង ដើម្បីឱ្យយើងរាល់គ្នាបានសប្បាយជាដរាប ហើយឱ្យទ្រង់បានថែរក្សាទុកជីវិតយើងរាល់គ្នា ដូចជាមានសព្វថ្ងៃនេះ ដូច្នេះ បើយើងប្រយ័ត្ន និងកាន់បញ្ញត្តិទាំងនេះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង ដូចជាទ្រង់បានបង្គាប់មក នោះនឹងបានរាប់ជាសេចក្តីសុចរិតដល់យើងហើយ”៕PPKh2 207.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents