Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមាន ព្រះបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនោះ នឹងលោកម៉ូសេក្នុងកាលដែលពួកអ៊ីស្រាអែល កំពុងដើរក្នុង ទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះខ្ញុំមានអាយុ៨៥ឆ្នាំហើយ។ យ៉ូស្វេ១៤:១០PPKh2 258.2

    ការលោភលន់និងការបះបោរត្រូវបានគេកប់ចោលនៅទីរហោស្ថាន តែអ្នកស៊ើបការណ៍ដ៏សុចរិតនេះបានបរិភោគផ្លែទំពាំងបាយជូរនៃស្រុកអេស្កូល (ជាកន្លែងដែលពួកអ្នកស៊ើបការណ៍បានកាត់ចង្កោមទំពាំងបាយជូររួចសែងគ្នាពីរនាក់ កាលពីសែសិបឆ្នាំមុន)។ ពួកអ្នកមិនជឿបានឃើញការភ័យខ្លាចរបស់គេត្រូវបានសម្រេច ពួកគេបានប្រកាសថាគេមិនអាចដណ្តើមយកស្រុកកាណានបានទេ ហើយពួកគេក៏មិនអាចយកបានមែន។ រីឯអស់អ្នកដែលទុកចិត្ដលើកម្លាំងនៃអ្នកជួយដ៏មានគ្រប់ព្រះចេស្ដា ពួកគេបានចូលទៅកាន់ទឹកដីស្រស់ស្អាតនោះ។ ដោយសារសេចក្តីជំនឿ អ្នកដែលមានចិត្ដស្មោះត្រង់នៅសម័យបុរាណ “នោះគេបានឈ្នះនគរដទៃ . . . បានរួចពីមុខដាវ បានមានកម្លាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចម្បាំង ទាំងកម្ចាត់ពលទ័ពសាសន៍ដទៃផង”។ “ឯជ័យជម្នះដែលឈ្នះលោកិយ នោះគឺជាសេចក្តីជំនឿរបស់យើង” (ហេព្រើរ ១១:៣៣, ៣៤; យ៉ូហានទី១ ៥:៤) ។PPKh2 258.3

    ការទាមទារមួយផ្សេងទៀតបានបង្ហាញពីវិញ្ញាណមួយដែលខុសគ្នាដាច់ស្រឡះពីវិញ្ញាណរបស់កាលែប។ កូនចៅរបស់លោកយ៉ូសែប ជាអំបូរ អេប្រាអិម ជាមួយនឹងអំបូរម៉ាណាសេពាក់កណ្តាល បានទាមទារយកទឹកដីពីរចំណែក។ តំបន់ដែលគេបានកំណត់ជាចំណែកសម្រាប់ពួកគេ គឺជាទឹកដីដែលល្អជាងគេបំផុត រាប់បញ្ចូលទាំងសារ៉ុនដែលសម្បូរទៅដោយជីជាតិផងដែរ ប៉ុន្តែ ទីក្រុងសំខាន់ជាច្រើននៅក្នុងជ្រលងភ្នំ នៅក្រោមការគ្រប់គ្រងនៃកងទ័ពកាណាននៅឡើយ ហើយអំបូរទាំងនេះមិនចង់តស៊ូនិងប្រថុយនឹងគ្រោះថ្នាក់ក្នុងការដណ្តើមយកមរតករបស់គេទេ ហើយគេចង់បានទឹកដីមួយចំណែកបន្ថែមទៀតពីទឹកដីដែលគេបានដណ្តើមកាន់កាប់រួចទៅហើយ។ អំបូរអេប្រាអិមនេះគឺជាក្រុមមួយដែលមានមនុស្សច្រើនបំផុតនៅក្នុងអំបូរទាំងឡាយនៃសាសន៍អ៊ីស្រាអែល ដូចជាអំបូររបស់លោកយ៉ូស្វេដែរ។ “ហេតុអ្វីបានជាលោកឱ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ ទុកជាមរតកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ?”PPKh2 259.1

    ប៉ុន្តែ ចម្លើយរបស់មេដឹកនាំដ៏ឆ្លាតវាងវៃនេះតបទៅគេយ៉ាងដូច្នេះ “បើ ឯងជាពួកធំមែន ហើយបើស្រុកភ្នំអេប្រាអិមនោះចង្អៀតពេកដល់ឯង នោះចូរឡើងទៅឯព្រៃរបស់សាសន៍ពេរិស៊ីត និងសាសន៍រេផែម កាប់ឆ្កាកន្លែងសម្រាប់ឯងចុះ”។PPKh2 259.2

    ការឆ្លើយតបរបស់កាលែបនេះបានបង្ហាញពីមូលហេតុពិតប្រាកដនៃការរអ៊ូរទាំរបស់ពួកគេ។ គឺពួកគេគ្មានជំនឿនិងសេចក្តីក្លាហានក្នុងការបណ្តេញ ជនជាតិកាណានឡើយ។ ពួកគេនិយាយថា “ស្រុកភ្នំនេះមិនគ្រាន់ឱ្យយើងខ្ញុំនៅទេ ប៉ុន្តែ ពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែរ”។ PPKh2 259.3

    ប្រសិនបើពួកអេប្រាអិមមានភាពក្លាហាននិងមានជំនឿដូចជាកាលែប នោះ គ្មានសត្រូវណាអាចឈរនៅពីមុខពួកគេបានឡើយ។ លោក យ៉ូស្វេបានប្រឈមមុខយ៉ាងរឹងមាំទៅនឹងបំណងប្រាថ្នារបស់ពួកគេ ដើម្បីជៀសវាងការលំបាកនិងគ្រោះថ្នាក់ គាត់មានប្រសាសន៍ថា “ឯងជាពួកធំពិត ហើយក៏មានកម្លាំងសន្ធឹកណាស់ដែរ”។ ដោយមានជំនួយរបស់ព្រះជាម្ចាស់ពួកគេមិនត្រូវខ្លាចរទេះចម្បាំងឡើយ។ PPKh2 260.1

    ឥឡូវនេះ ត្រសាលជំនុំត្រូវបានគេលើកចេញពីគីលកាល ទៅកាន់ទីតាំងអចិន្រ្តៃយ៍របស់ខ្លួននៅស៊ីឡូរ ដែលជាទីក្រុងតូចមួយរបស់អេប្រាអិម នៅកណ្តាលទឹកដី និងមានភាពងាយស្រួលសម្រាប់អំបូរទាំងអស់ចូលទៅថ្វាយបង្គំព្រះ។ នៅទីនេះ ផ្នែកមួយនៃប្រទេសត្រូវបានកាន់កាប់យ៉ាងពេញលេញ ដើម្បីឱ្យអ្នកថ្វាយបង្គំព្រះមិនមានការប្រយុទ្ធគ្នាឡើយ។ “នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ហើយដំឡើងត្រសាល ជំនុំនៅទីនោះ”។PPKh2 260.2

    ហិបនៃសេចក្តីសញ្ញាបាននៅឯស៊ីឡូរអស់បីរយឆ្នាំ រហូតដល់ត្រូវបានចាប់យកទៅដោយពួក ភីលីស្ទីន ព្រោះតែអំពើបាបរបស់ក្រុមគ្រួសារលោកអេលី។ PPKh2 260.3

    Larger font
    Smaller font
    Copy
    Print
    Contents