Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ កញ្ញា

    ខចងចាំប្រចាំសប្តាហ៍ ៖ មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្តីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។ សុភាសិត ១០:១១PPKh2 250.2

    ថ្ងៃដ៏យូររបស់លោកយ៉ូស្វេ

    ការចុះចូលនៃក្រុងគីបៀន ស្ដេចនៃស្រុកកាណានស្រងាកចិត្តជាខ្លាំង។ ពួកគេបានបោះជំហានទៅមុខជាបន្ទាន់ដើម្បីសងសឹកជាមួយអ្នកដែលបានធ្វើឱ្យមានសន្តិភាព ជាមួយពួកសត្រូវឈ្លានពាន។ ស្តេចសាសន៍កាណានប្រាំអង្គបានចងសម្ព័ន្ធមិត្តជាមួយគ្នាប្រឆាំងទាស់នឹងក្រុងគីបៀន។ កងទ័ព គីបៀន មិនបានរៀបចំខ្លួនសម្រាប់ការពារខ្លួនឡើយ ហើយក៏បានផ្ញើសារមួយ ច្បាប់ទៅជូនលោកយ៉ូស្វេនៅគីលកាលថា “សូមកុំបង្អង់ដល់ពួកអ្នកបម្រើរបស់ លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង”។ គ្រោះថ្នាក់នេះមិនបានគំរាមកំហែងត្រឹមតែអ្នកស្រុកគីបៀប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សាសន៍អ៊ីស្រាអែលផងដែរ។ ទីក្រុងនេះបានគ្រប់គ្រងផ្លូវឆ្លងកាត់ទៅកាន់ភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសប៉ាលេស្ទីន ហើយពួកអ៊ីស្រាអែលត្រូវតែឆ្លងកាត់តាមនោះ ដើម្បីចូលទៅកាន់កាប់ប្រទេសនេះ។ PPKh2 250.3

    កងទ័ពគីបៀនដែលកំពុងតែត្រូវបានសត្រូវឡោមព័ទ្ធនេះ បារម្ភខ្លាចក្រែងលោកយ៉ូស្វេបដិសេធសំណើរបស់គេ ដោយសារតែការបោកបញ្ឆោតដែលពួកគេបានអនុវត្តកន្លងមកនេះ។ ប៉ុន្តែ ដោយពួកគេបានចុះចូលជាមួយនឹងសាសន៍អ៊ីស្រាអែល និងបានទទួលយកការថ្វាយបង្គំព្រះ នោះគាត់បានដឹងថាគាត់មានកាតព្វកិច្ចក្នុងការការពារពួកគេ។ ហើយព្រះអម្ចាស់បានលើក ទឹកចិត្តគាត់ថា “កុំឱ្យខ្លាចគេឡើយ” គឺព្រះរាជសាររបស់ព្រះ “ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេអាចឈរនៅមុខឯងបានឡើយ”។ “ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញ ទៅជាមួយផង”។ PPKh2 251.1

    ស្តេចដែលបានចងសម្ព័ន្ធមិត្តបានចាត់ចែងកងទ័ពរបស់ទ្រង់ យ៉ាងដ៏គួរឱ្យភ័យខ្លាច នៅជុំវិញទីក្រុង ខណៈដែលលោកយ៉ូស្វេនៅជាមួយពួកគេ។ កងទ័ពដ៏ធំសម្បើមបានរត់គេចពីកងទ័ពហេព្រើរឡើងទៅលើភ្នំ ឆ្លងកាត់ទៅបេតហូរ៉ូ ហើយចុះពីលើកំពូលភ្នំ ពួកគេបានប្រញាប់បោះពួយចុះទៅតាមចំណោតដែលនៅម្ខាងទៀត នៅទីនោះ ព្យុះព្រឹលដ៏គំហុកបានបោកបក់នៅលើពួកគេ។ “នោះព្រះយេហូវ៉ាទ្រង់ក៏ទម្លាក់ព្រឹលជាដុំយ៉ាងធំៗ ពីលើមេឃ មកលើគេ រហូតដល់អាសេកា ឱ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រឹល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត”។PPKh2 251.2

    ខណៈពេលដែលកងទ័ពអាម៉ូរីបានរត់គេចដោយភ័យស្លន់ស្លោ លោកយ៉ូស្វេបានមើលទៅក្រោម ចុះពីលើកំពូលភ្នំ ហើយបានឃើញថា ថ្ងៃជិតលិចហើយ មិនអាចបញ្ចប់ការងាររបស់គាត់បានទេ។ ប្រសិនបើមិនបានបង្រ្កាបឱ្យអស់ទាំងស្រុងទេ នោះសត្រូវរបស់ពួកគេនឹងត្រឡប់មកប្រយុទ្ធជា មួយពួកគេជាថ្មីម្តងទៀតជាមិនខាន។ “នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ . . . ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ”។PPKh2 251.3

    មុនពេលរាត្រីកាលធ្លាក់មកដល់ សេចក្តីសន្យារបស់ព្រះជាមួយលោកយ៉ូស្វេត្រូវបានសម្រេចរួចរាល់ជាស្ថាពរ។ ព្រះបានប្រទានសត្រូវមកក្នុងកណ្តាប់ដៃរបស់គាត់។ ព្រឹត្តិការណ៍នៅថ្ងៃនោះនឹងនៅតែដក់ជាប់ក្នុងចិត្តជនជាតិអ៊ីស្រាអែលជាយូរថ្ងៃ។ “ឯព្រះអាទិត្យ និងព្រះចន្ទ ក៏ឈប់ទ្រឹងនៅ ដោយឃើញពន្លឺនៃព្រួញទ្រង់កំពុងហោះទៅ និងពន្លឺចាំងពីលំពែងដ៏ភ្លឺផ្លេកៗរបស់ទ្រង់ ទ្រង់បានយាងកាត់ស្រុកទៅ ដោយសេចក្តីគ្នាន់ក្នាញ់ ក៏កិនបញ្ជាន់ អស់ទាំងសាសន៍ដោយសេចក្តីក្រោធ ទ្រង់បានយាងចេញមក ដើម្បីជួយ PPKh2 252.1

    សង្គ្រោះរាស្ត្ររបស់ទ្រង់ គឺដើម្បីសង្គ្រោះអ្នកដែលទ្រង់បានចាក់ប្រេងតាំងឱ្យ ទ្រង់បានវាយអ្នកជាកំពូលលើវង្សមនុស្សអាក្រក់ឱ្យរបួស ក៏បំផ្លាញទៅ ចាប់តាំងពីជើង រហូតដល់កំពូលផង” (ហាបាគុក ៣: ១១-១៣) ។PPKh2 252.2

    Larger font
    Smaller font
    Copy
    Print
    Contents