Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ មិថុនា

    ខចងចាំប្រចាំសប្តាហ៍ ៖ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ វិវរណៈ ២០:១២PPKh2 78.4

    នៅថ្ងៃដ៏អស្ចារ្យនៃការប្រទានរង្វាន់ដ៏ចុងក្រោយបង្អស់ អ្នកស្លាប់នឹង “ត្រូវជំនុំជម្រះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន” (វិវរណៈ ២០:១២)។ បន្ទាប់មក អំពើបាបរបស់មនុស្សទាំងអស់ដែលកែប្រែចិត្ដពិតប្រាកដនឹងត្រូវលុបចេញពីបញ្ជីជីវិតនៅឋានសួគ៌។ ដូច្នេះរោងឧបោសថត្រូវបានដោះលែងឬត្រូវបានសម្អាតពីកំណត់ត្រានៃអំពើបាប។ នៅក្នុងពិធីជានិមិត្តរូបនេះ ការងារដ៏អស្ចារ្យនៃការលុបបំបាត់អំពើបាប ត្រូវបានតំណាងដោយពិធីថ្វាយតង្វាយធួននឹងបាប ជាការសម្អាតរោងឧបោសថ នៅផែនដី ដោយដកយកចេញនូវអំពើបាប ដែលធ្វើឱ្យទីនោះទៅជាស្មោក គ្រោក។ PPKh2 79.1

    នៅគ្រាធួននឹងបាបចុងក្រោយបង្អស់ អំពើបាបរបស់អ្នកដែលបានកែប្រែចិត្តពិតប្រាកដនឹងត្រូវបានលុបចេញពីកំណត់ត្រានៅឋានសួគ៌ ព្រះនឹងលែងនឹកចាំ ឬគិតនៅក្នុងព្រះតម្រិះរបស់ទ្រង់តទៅទៀតហើយ។ ដូច្នេះ នៅក្នុងពិធីជានិមិត្តរូបនេះ អំពើបាបទាំងឡាយត្រូវបានយកទៅកាន់ទីរហោស្ថាន ហើយបានបំបែកចេញពីក្រុមជំនុំនេះជារៀងរហូត។PPKh2 79.2

    ដោយសារសាតាំងគឺជាអ្នកទទួលខុសត្រូវចំពោះអំពើបាបទាំងអស់ ដែលបណ្តាលឱ្យព្រះរាជបុត្រារបស់ព្រះសុគត សេចក្តីយុត្តិធម៌តម្រូវឱ្យ សាតាំងទទួលរងវេទនាដោយការផ្តន្ទាទោសចុងក្រោយបង្អស់។ ការងាររបស់ព្រះគ្រិស្តដើម្បីប្រោសលោះបុរសនិងស្ត្រីទាំងឡាយ និងការធ្វើឱ្យលោកសន្និវាសនេះបានស្អាតឡើងវិញ ត្រូវបញ្ចប់ដោយការដាក់អំពើបាបទាំងនេះនៅលើសាតាំង ដែលនឹងទទួលការពិន័យចុងក្រោយបង្អស់។ ដូច្នេះនៅក្នុងពិធីនៅលើផែនដី រង្វិលនៃពិធីប្រចាំឆ្នាំនេះត្រូវបានបិទដោយការសម្អាតរោងឧបោសថនិងការលន់តួបាបនៅលើក្បាលពពែបំបរបង់។ PPKh2 79.3

    ដូច្នេះ នៅក្នុងពិធីថ្វាយតង្វាយនៅក្នុងទីដំឡើងត្រសាល ព្រះបានបង្រៀនដល់ពួកបណ្តាជនជារៀងរាល់ថ្ងៃ អំពីសេចក្ដីពិតដ៏អស្ចារ្យដែលទាក់ទងនឹងការសុគត និងព្រះរាជកិច្ចរបស់ព្រះគ្រិស្ត ហើយមួយឆ្នាំម្តង ព្រះបានដឹកនាំគំនិតរបស់ពួកគេ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ចុងក្រោយនៃមហាវិវាទ រវាងព្រះគ្រិស្តនិងសាតាំង ជាការសម្អាតលោកសន្និវាសនេះនិងអ្នកមានបាប ពីអំពើបាបជាលើកចុងក្រោយបង្អស់។PPKh2 80.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents