Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ាមានព្រះបន្ទូល នឹងយ៉ូស្វេថា កុំឲ្យភ័យខ្លាច ដោយព្រោះគេឡើយដ្បិត ថ្ងៃស្អែក វេលាថ្មើរណេះ អញនឹងប្រគល់គេឲ្យស្លាប់ទាំងអស់នៅមុខ អ៊ីស្រាអែល ត្រូវឲ្យកាប់សរសៃកជើងសេះគេ ហើយដុតរទេះ ចំបាំងដោយភ្លើងផង។ យ៉ូស្វេ ១១:៦PPKh2 256.2

    លោកកាលែបបានទាមទារសុំកន្លែងដ៏ពិបាកបំផុត

    លោកកាលែបនិងយ៉ូស្វេដែលជាមនុស្សតែពីរនាក់គត់ នៅក្នុងចំណោម អ្នកស៊ើបការណ៍ទាំងដប់ពីរនាក់ ដែលបាននាំមកនូវរបាយការណ៍ល្អស្តីអំពីទឹកដីសន្យា ហើយលើកទឹកចិត្តដល់ពួកបណ្តាជនឱ្យចូលទៅដណ្តើមយក នៅ ក្នុងព្រះនាមនៃព្រះជាម្ចាស់។ ឥឡូវនេះលោកកាលែបបានរំឭកលោកយ៉ូស្វេ អំពីសេចក្តីសន្យាតាំងពីពេលនោះ ជារង្វាន់នៃភាពស្មោះត្រង់របស់លោក “ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរតកដល់ឯង និងកូនចៅឯង តរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ា ជាព្រះនៃអញគ្រប់ជំពូក”។ ហេតុនេះហើយបានជាគាត់ស្នើសុំយកក្រុងហេប្រុនជាទឹកដីរបស់គាត់។ ទីនេះ ហើយដែលជាផ្ទះរបស់លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទីនេះហើយដែលគេបានបញ្ចុះសពបុព្វបុរសទាំងនេះ នៅក្នុងរូងភ្នំពេឡា។ PPKh2 256.3

    ក្រុងហេប្រុន គឺជាទីស្នាក់ការកណ្តាលដ៏ធំនៃពួកអ័ណាក់ដ៏គួរឱ្យ ស្ញែងខ្លាច រូបរាងដែលដ៏គួរឱ្យភ័យតក់ស្លុតរបស់ពួកគេ បានធ្វើឱ្យអ្នកស៊ើបការណ៍ភ័យញ័រ ហើយបានបំផ្លាញភាពក្លាហានរបស់ជនជាតិអ៊ីស្រាអែលទាំងស្រុង។ ទីនេះហើយជាកន្លែងដែលលោកកាលែបទុកចិត្ដលើកម្លាំងរបស់ព្រះ ហើយបានជ្រើសរើសយកមកធ្វើជាមរតករបស់គាត់ផ្ទាល់។ PPKh2 256.4

    គាត់បានមានប្រសាសន៍ថា “មើល ព្រះយេហូវ៉ាទ្រង់បានទុកឱ្យខ្ញុំរស់នៅដូចជាទ្រង់បានមាន ព្រះបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ា បានមានព្រះបន្ទូលសេចក្តីនោះ នឹងលោកម៉ូសេ . . . ហើយមើល នៅថ្ងៃនេះខ្ញុំមានអាយុ៨៥ឆ្នាំហើយ សព្វថ្ងៃនេះខ្ញុំនៅតែមានកម្លាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឱ្យទៅនោះនៅឡើយ កម្លាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សម្រាប់នឹងទៅច្បាំង ទាំងចេញទៅហើយចូលមកវិញផង ដូច្នេះសូមឱ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឱ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ”។ PPKh2 257.1

    ព្រះបានប្រទានតាមការអះអាងរបស់គាត់ភ្លាម។ “នោះយ៉ូស្វេឱ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឱ្យក្រុងហេប្រុនទៅគាត់ទុកជាមរតក”។ “ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ជំពូក”។ លោកកាលែបបានជឿលើការសន្យារបស់ព្រះ ថាគាត់អាចនឹងនាំរាស្រ្តរបស់ព្រះចូលទៅកាន់កាប់ទឹកដីកាណានបាន។ គាត់បានស៊ូទ្រាំដើរត្រាច់ចរនៅក្នុងទីរហោស្ថានយ៉ាងយូរ ទាំងទទួលការខកចិត្តនិងបន្ទុកនៃទោសកំហុសជាមួយពួកគេ។ ប៉ុន្ដែ គាត់មិនបានត្អូញត្អែរអ្វីបន្តិចឡើយ ហើយបានកោតសរសើរចំពោះសេចក្ដីមេត្ដាករុណានៃព្រះ ដែលបានការពារអាយុជីវិតរបស់គាត់នៅក្នុងទីរហោស្ថាន ជាកន្លែងដែលរាស្រ្តអ៊ីស្រាអែលត្រូវគំរាមកំហែងដោយសេចក្តីស្លាប់។ លោកមិនបានទាមទារទឹកដីដែលបានរំដោះរួចហើយនោះទេ ប៉ុន្តែ គាត់យកកន្លែងដែលពិបាកជាងគេ ជាកន្លែងដែល ពួកអ្នកស៊ើបការណ៍ទាំងអស់បានគិតថាមិនអាចបង្រ្កាបបានជាដាច់ខាត។ អ្នកចម្បាំងវ័យចំណាស់ដ៏ក្លាហានរូបនេះចង់ផ្តល់ជាគំរូដល់ពួកបណ្តាជនថា ការគោរពដល់ព្រះនឹងលើកទឹកចិត្តដល់អំបូរទាំងឡាយឱ្យដណ្តើមយកបាននូវទឹកដីដែលមនុស្សជំនាន់មុនបានចាត់ទុកថាមិនអាចដណ្តើមយកបាន។ PPKh2 257.2

    ដោយទុកចិត្ដថាព្រះជាម្ចាស់គង់នៅជាមួយគាត់ “នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ”។ បន្ទាប់មក គាត់បានថែរក្សាទឹកដីនោះសម្រាប់ខ្លួនគាត់និងក្រុមគ្រួសាររបស់គាត់ តែគាត់មិនបានតាំងទីលំនៅដើម្បី រីករាយនឹងមរតករបស់គាត់ទេ គឺគាត់បានបន្តកាន់កាប់ទឹកដីផ្សេងៗទៀត សម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិនិងលើកតម្កើងសិរីល្អរបស់ព្រះ ជាម្ចាស់។PPKh2 258.1

    Larger font
    Smaller font
    Copy
    Print
    Contents