Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសម្បើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។ ចោទិយកថា ២ : ៧PPKh2 151.1

    ពួកសាសន៍អេដុមគឺជាពូជពង្សរបស់លោកអ័ប្រាហាំនិងអ៊ីសាក។ ដោយសារហេតុនេះព្រះបានប្រទានភ្នំសៀរដល់អ្នកបម្រើទាំងពីរនាក់នេះ ទុកជាទ្រព្យសម្បត្តិ។ មិនត្រូវឱ្យអ្នកណារំខានដល់ពួកគេឡើយ លើកលែងតែពួកគេបានប្រព្រឹត្តអំពើបាបដោយខ្លួនឯងធ្ងន់ធ្ងរហួសពីសេចក្តីមេត្តាករុណា របស់ព្រះប៉ុណ្ណោះ។ ទីបំផុត សាសន៍ហេព្រើរបានបំផ្លាញពួកអ្នកស្រុកកាណាន ដែលបានបំពេញរង្វាល់នៃ សេចក្តីទុច្ចរិតរបស់ពួកគេទាំងស្រុង ប៉ុន្តែជាជនជាតិអេដុមនៅតែអាចកែប្រែចិត្ត ហើយត្រូវបានស្លាប់ដោយក្តីមេត្ដា។ ព្រះជាម្ចាស់បង្ហាញការអាណិតអាសូរ មុននឹងទ្រង់ដាក់ទោសដោយការជំនុំជម្រះ។ PPKh2 151.2

    ព្រះបានហាមប្រាមជនជាតិអ៊ីស្រាអែលមិនឱ្យសងសឹកចំពោះការដែលសាសន៍នេះមិនបានអនុញ្ញាតឱ្យពួកគេឆ្លងកាត់ទឹកដីនោះឡើយ។ ពួកគេមិនត្រូវរំពឹងគិតថានឹងកាន់កាប់ទឹកដីផ្នែកណាមួយនៃស្រុកអេដុមនោះទេ។ ព្រះបានសន្យាថាពួកគេអាចទទួលមរតកដ៏ធំ ប៉ុន្តែពួកគេមិនត្រូវគិតថាពួកគេជាមនុស្សដែលមានសិទ្ធិតែម្នាក់គត់ នៅលើផែនដីនេះទេ ពួកគេមិនត្រូវការព្យាយាមធ្វើឱ្យខ្លួនមានគ្នាច្រើនដោយប្រមូលមនុស្សពីសាសន៍ដទៃនោះឡើយ។ ពួកគេត្រូវតែប្រុងប្រយ័ត្នកុំធ្វើឱ្យសាសន៍អេដុមឈឺចាប់ ពួកគេត្រូវតែធ្វើជំនួញជាមួយពួកគេ ត្រូវឱ្យទៅពួកគេភ្លាមនូវអ្វីដែលពួកគេត្រូវទទួល។ ដើម្បីលើកទឹកចិត្តឱ្យគេទុកចិត្ដលើព្រះបន្ទូលរបស់ទ្រង់ ព្រះបានរំឭកពួកគេថា “ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង . . . ហើយឯងគ្មានខ្វះខាតអ្វីឡើយ” (ចោទិយកថា ២:៧)។ ព្រះរបស់ពួកគេសម្បូរទៅដោយធនធាន ហើយពួកគេដ៏គួរតែបង្ហាញពីគោលការណ៍ “អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”។ PPKh2 151.3

    ប្រសិនបើពួកគេបានឆ្លងកាត់ស្រុកអេដុមតាមបំណងព្រះហឫទ័យរបស់ព្រះ ដំណើរឆ្លងកាត់របស់ពួកគេនេះនឹងបានប្រទានពរដល់សាសន៍ អេដុម។ ពួកគេនឹងបានស្គាល់មនុស្សរបស់ព្រះជិតស្និទ្ធ និងការថ្វាយបង្គំរបស់ទ្រង់ ហើយនិងបានគេមើលឃើញពីការដែលព្រះរបស់លោកយ៉ាកុបបានប្រទានពរដល់អស់អ្នកដែលស្រឡាញ់និងកោតខ្លាចដល់ទ្រង់។ ប៉ុន្តែ ពួកសាសន៍អ៊ីស្រាអែលដែលមិនជឿនេះបានរារាំងការទាំងអស់នេះ។ ពួកគេត្រូវតែឆ្លងកាត់ទីរហោស្ថានម្តងទៀត ហើយបំពេញសម្រេករបស់គេដោយខ្សែទឹកដែលកើតពីការអស្ចារ្យដែលពួកគេមិនចាំបាច់ត្រូវការទៀតនោះឡើយ ប្រសិនបើពួកគេគ្រាន់តែទុកចិត្តទៅលើព្រះនោះ។ PPKh2 152.1

    លោកអើរ៉ុនបានស្លាប់នៅក្នុងដៃរបស់លោកម៉ូសេ

    ដូច្នេះ មហាជនអ៊ីស្រាអែលជាច្រើនបានបន្តដំណើរជាថ្មីម្តងទៀត កាត់តាមទឹកដីសោះកគ្រោះដ៏ធំល្វឹងល្វើយ ដែលហាក់ដូចជាមានទុក្ខព្រួយខ្លាំងជាងមុនទៅទៀត បន្ទាប់ពីពួកគេបានឃើញវាលនិងទួលពណ៌បៃតងនៅក្នុងស្រុកអេដុមមួយភ្លែតមក។ ពីជួរភ្នំនេះទៅ ពួកគេអាចមើលឃើញជួរភ្នំហោរលឹមៗ ងើបឡើងចេញពីទីរហោស្ថាន ជាកន្លែងដែលលលោកអើរ៉ុនត្រូវស្លាប់ ហើយបញ្ចុះនៅទីនោះ។ នៅពេលដែលជនជាតិអ៊ីស្រាអែលបានមកដល់ភ្នំនេះព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេថាៈ PPKh2 152.2

    “ឱ្យយកអើរ៉ុន និងអេលាសារ ជាកូនលោកនាំឡើងទៅលើភ្នំហោរទៅ រួចដោះសម្លៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឱ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោ គឺត្រូវស្លាប់នៅទីនោះ”។ ទាំងបុរសចំណាស់ពីរនាក់ និងយុវជនម្នាក់បាននាំគ្នាឡើងទៅលើភ្នំ។ ក្បាលរបស់លោកម៉ូសេនិងលោកអើរ៉ុនមានពណ៌សទៅហើយ។ ជីវិតរស់នៅជាយូរ ឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន រាប់បញ្ចូលទាំងការពិបាកធ្ងន់ៗនិងកិត្តិយសដ៏អស្ចារ្យបំផុតដែលមិនមានអ្នកណាធ្លាប់មានដូចគាត់ផង។ អំណាចទាំងអស់របស់គាត់ត្រូវបានពង្រីក លើកតម្កើង និងធ្វើឱ្យថ្លៃថ្នូរឡើងដោយសារទំនាក់ទំនងជាមួយនឹងព្រះដ៏ធំឥតព្រំដែន។ ទឹកមុខរបស់ពួកគាត់បង្ហាញថាពួកគាត់មានអំណាចដ៏អស្ចារ្យ មានបញ្ញា មានភាពរឹងមាំនិងថ្លៃថ្នូរ និងសេចក្តីស្រឡាញ់យ៉ាងខ្លាំង។PPKh2 152.3

    Larger font
    Smaller font
    Copy
    Print
    Contents