Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ កក្កដា

    ខចងចាំប្រចាំសប្តាហ៍ ៖ កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក និងសេចក្តីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់ ។ ទំនុកតម្កើង៩០:១០PPKh2 155.3

    មេរៀនដែលដកស្រង់ចេញពីមរណភាពរបស់លោកអើរ៉ុន

    នៅទីបំផុត គេបានឃើញលោកម៉ូសេនិងលោកអេលាសារបានចុះមកពីលើភ្នំយឺតៗ។ សម្លៀកបំពាក់ជាសង្ឃត្រូវបានបំពាក់នៅលើលោក អេលាសារ ដែលបង្ហាញថាគាត់បានជំនួសឪពុករបស់លោកក្នុងតំណែដ៏ពិសិដ្ឋនេះហើយ។ នៅពេលពួកបណ្តាជនបានជួបជុំគ្នានៅជុំវិញ លោកម៉ូសេប្រាប់ពួកគេថាលោកអើរ៉ុនបានស្លាប់នៅក្នុងដៃរបស់គាត់ នៅលើភ្នំហោរហើយនិងថាពួកគាត់បានបញ្ចុះសពគាត់នៅទីនោះ។ ក្រុមជំនុំទាំងមូលបានកាន់ទុក្ខនិងយំសោក។ “នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ”។ PPKh2 156.1

    បទគម្ពីរបានកត់ត្រាយ៉ាងសាមញ្ញថា “នៅទីនោះអើរ៉ុនក៏ស្លាប់ទៅហើយ គេបញ្ចុះសពលោកនៅទីនោះ” (ចោទិយកថា ១០:៦)។ ផ្ទុយគ្នាស្រឡះពីពិធីបុណ្យសពរបស់បុគ្គលដែលមានមុខតំណែងខ្ពស់នៅសម័យទំនើបនេះ ដែលគេតែងតែបង្វែរឱ្យត្រឡប់ទៅជាឱកាសដ៏អ៊ឹកធឹក។ ពេលដែលលោក អើរ៉ុនស្លាប់ មានបងប្អូនជិតស្និទ្ធតែពីរនាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងពិធីបញ្ចុះសពរបស់លោក។ ផ្នូរដ៏ឯកោនោះនៅតែលាក់កំបាំងពីភ្នែកនៃសាសន៍PPKh2 156.2

    អ៊ីស្រាអែលរហូត។ ព្រះជាម្ចាស់មិនបានផ្ដល់កិត្តិយសដល់ពិធីធំៗដោយចំណាយខ្ជះខ្ជាយដើម្បីធ្វើឱ្យរាងកាយត្រឡប់ទៅជាធូលីដីវិញនោះទេ។ PPKh2 156.3

    មរណភាពរបស់លោកអើរ៉ុនបានរំឭកដល់លោកម៉ូសេឱ្យដឹងច្បាស់ថា ទីបញ្ចប់នៃជីវិតរបស់គាត់ជិតមកដល់ហើយដែរ។ គាត់កើតទុក្ខជាខ្លាំងចំពោះការបាត់បង់អ្នកដែលធ្លាប់បានចែករំលែកអំណរនិងទុក្ខព្រួយជាមួយគាត់ ជាច្រើនឆ្នាំកន្លងមកហើយនេះ។ ឥឡូវនេះ លោកម៉ូសេត្រូវតែធ្វើការតែម្នាក់ឯង ប៉ុន្ដែ គាត់បានដឹងថាព្រះគឺជាមិត្ដសម្លាញ់របស់គាត់ ហើយគាត់បានទីពឹងលើទ្រង់កាន់តែខ្លាំងឡើង។ PPKh2 156.4

    មិនយូរប៉ុន្មាន បន្ទាប់ពីចាកចេញពីភ្នំហោរមក ជនជាតិអ៊ីស្រាអែលបានទទួលបរាជ័យនៅក្នុងការប្រយុទ្ធជាមួយនឹងអារ៉ាត ជាស្តេចមួយអង្គ ក្នុងចំណោមស្ដេចនៅស្រុកកាណាន។ ប៉ុន្តែ ខណៈដែលពួកគេបានស្នើសុំឱ្យព្រះជាម្ចាស់ជួយ ព្រះអង្គក៏បានប្រទានជំនួយដល់ពួកគេ ហើយសត្រូវរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុង។ ប៉ុន្តែ ជំនួសឱ្យការបំផុសគំនិតដឹងគុណដល់ព្រះ ជ័យជម្នះនេះបានធ្វើឱ្យពួកបណ្តាជនមានមោទនភាពនិងទំនុកចិត្តខ្លួនឯងទៅវិញ។ PPKh2 157.1

    ពួកគេបានបន្តដំណើរឆ្ពោះទៅទិសខាងត្បូង កាត់តាមជ្រលងភ្នំក្តៅហែង គ្មានម្លប់ឬរុក្ខជាតិសោះឡើយ។ ពួកគេបានជួបប្រទះនឹងការហេវហត់និងការស្រេកទឹក។ ពួកគេក៏បានបរាជ័យក្នុងការស៊ូទ្រាំនឹងការសាកល្បងដោយសេចក្ដីជំនឿនិងអត់ធ្មត់ម្តងទៀត។ ដោយរស់នៅខាងផ្នែកងងឹត ពួកគេបានបំបែកខ្លួនចេញឆ្ងាយពីព្រះជាម្ចាស់។ ពួកគេមើលមិនឃើញថាប្រសិនបើពួកគេមិនបានរអ៊ូរទាំ នៅពេលដែលទឹកឈប់ហូរនៅកាដេស នោះពួកគេនឹងមិនត្រូវធ្វើដំណើរជុំវិញស្រុកអេដុមទេ។ ពួកគេបានបញ្ជោរខ្លួនឯងថាប្រសិនបើព្រះនិងលោកម៉ូសេមិនជ្រៀតជ្រែកពួកគេទេ ឥឡូវនេះ ម្ល៉េះពួកគេបានចូលទៅកាន់កាប់ទឹកដីសន្យាបាត់ទៅហើយ។ បន្ទាប់ពីបានធ្វើឱ្យស្ថានភាពរបស់គេកាន់តែពិបាកជាងគោលបំណងរបស់ព្រះមក ពួកគេមានគំនិតជូរចត់ ទាក់ទងនឹងដំណោះស្រាយរបស់ព្រះជាមួយនឹងពួកគេ គេអាក់អន់ចិត្តជាមួយនឹងអ្វីៗគ្រប់យ៉ាង។ ពួកគេបានមើលឃើញប្រទេសអេស៊ីព្ទល្អជាងសេរីភាពនិងទឹកដីដែលព្រះជាម្ចាស់កំពុងដឹកនាំពួកគេចូលទៅចាប់យក! PPKh2 157.2

    Larger font
    Smaller font
    Copy
    Print
    Contents