Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ។ ជនគណនា ២៤:១១PPKh2 183.5

    ស្តេចស្រុកម៉ូអាប់បានបាក់ទឹកចិត្តនិងទុក្ខព្រួយ ហើយស្រែកទាំងអស់ សង្ឃឹមនិងទុក្ខព្រួយថា “បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឱ្យពរគេដែរ!” ប៉ុន្តែ ទ្រង់បានតាំងចិត្តព្យាយាមសាកល្បងម្តងទៀត។ ឥឡូវនេះ ទ្រង់បាននាំយកបាឡាមទៅលើភ្នំពេអ៊រ ជាកន្លែងដែលមានព្រះវិហាររបស់ព្រះបាល មួយ។ នៅទីនេះពួកគេបានរៀបចំអាសនានិងតង្វាយដូចកាលពីមុនដែរ តែបាឡាមមិនបានសូម្បីតែធ្វើពុតជាបញ្ចេញមន្តវិជ្ចាអ្វីក៏គ្មានដែរ។ គាត់បានមើលទៅជំរំរបស់សាសន៍អ៊ីស្រាអែល ហើយព្រះរាជសាររបស់ព្រះក៏បានចេញមកពីបបូរមាត់របស់គាត់: PPKh2 184.1

    “ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎! ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ! ទីលំនៅទាំងនោះលយវែងទៅ ដូចជាច្រកភ្នំ ក៏ដូចជាច្បារនៅមាត់ទន្លេ . . .PPKh2 184.2

    “ស្តេចគេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគរគេនឹងបានថ្កើងឡើង . . .“មានពរហើយ អ្នកណាដែលឱ្យពរដល់ឯង តែអស់អ្នកណាដែលដាក់បណ្តាសាឯង នោះត្រូវបណ្តាសាវិញ”។ PPKh2 184.3

    បាឡាមបានទាយថាស្តេចរបស់អ៊ីស្រាអែលនឹងបានជាធំជាងស្តេច អ័កាក់។ នេះគឺជាព្រះនាមដែលព្រះបានប្រទានទៅឱ្យស្ដេចនៃសាសន៍ អាម៉ាលេក ដែលមាននៅពេលនេះ ជាប្រទេសមួយដែលមានឥទ្ធិពលខ្លាំងជាងគេ។ រីឯសាសន៍អ៊ីស្រាអែលគេជារាស្រ្តដ៏ពិតរបស់ព្រះជាម្ចាស់នឹងយកឈ្នះសត្រូវរបស់ខ្លួនទាំងអស់។ ស្តេចនៃប្រទេសអ៊ីស្រាអែលគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ នៅថ្ងៃណាមួយ បល្ល័ង្ករបស់ទ្រង់នឹងតាំងនៅលើផែនដីនេះ ហើយអំណាចរបស់ទ្រង់នឹងត្រូវលើកតម្កើងឱ្យខ្ពស់ជាងអស់ទាំងនគរនៅលើផែនដីនេះ។ PPKh2 184.4

    បាឡាមបានបាត់បង់នូវអ្វីៗដែលគាត់ព្យាយាមចង់បាន ទាំងអស់

    ស្តេចបាឡាកបានគ្របដណ្តប់ដោយក្តីសង្ឃឹមយ៉ាងខកចិត្ត ទាំងភ័យខ្លាច និងខឹងជាខ្លាំង។ ទ្រង់ក្រោធជាខ្លាំងដោយបាឡាមបានផ្តល់ការលើទឹកចិត្តដល់ទ្រង់តិចបំផុត ដែលទ្រង់រំពឹងថានឹងមានចម្លើយជាទីពេញចិត្ត។ ទ្រង់បានទតមើលការសម្របសម្រួលរបស់ហោរា ដែលបន្លំជាដាក់បណ្តាសា ហើយ ស្រែកយ៉ាងខ្លាំងថា “ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឱ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឱ្យឯងមានសក្តិយសទេ”។ ចម្លើយគឺថា បាឡាមអាចនិយាយបានតែសារដែលព្រះបានប្រទានឱ្យគាត់តែប៉ុណ្ណោះ។ PPKh2 185.1

    Larger font
    Smaller font
    Copy
    Print
    Contents